លោក សិរីមុនី៖ ធ្វើការ៨ម៉ោងដូចគ្នាតែលទ្ធផលខុសគ្នា ព្រោះអ្នកផ្តោតលើម៉ោងមិនផ្តោតលើលទ្ធផល

បុគ្គលិកគឺជាឆ្អឹងខ្នងនៃអាជីវកម្ម ស្ថាប័ន និងក្រុមហ៊ុន ដែលមិនអាចមិនខ្វាយខ្វល់ ឬមើលរំលងបាន។ អាជីវកម្មមួយអាចរីកចម្រើនទៅមុខលឿន ឬយឺតក៏អាស្រ័យលើសមត្ថភាព ការយល់ដឹង និងសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលិក។​

ប៉ុន្តែតើអ្នកដឹងទេ ការដឹកនាំ និងជម្រុញឱ្យបុគ្គលិកម្នាក់ៗធ្វើការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំធ្វើការងារដោយភាពស្មោះត្រង់ តស៊ូធ្វើការអស់ពីពោះសម្រាប់ខ្លួនគេ និងក្រុមហ៊ុនគឺជារឿងដែលពិបាកបំផុត និងឈឺចាប់ច្រើនសម្រាប់ម្ចាស់អាជីវកម្ម។​

លោក សិរីមុនី នាយកក្រុមហ៊ុនទេសចរណ៍ ណេលីន ស្តារ បានមានប្រសាសន៍ថា៖ បុគ្គលិកដែលឆ្នើម គឺជាមនុស្សដែលខិតខំធ្វើការងារដោយផ្តោតលើផលិតភាព ឬលទ្ធផលការងារ ជាជាងផ្តោតតែនឹងម៉ោងការងារ ធ្វើការងារធម្មតារាល់ថ្ងៃ តែរំពឹងចង់បានការឱ្យតម្លៃ ឡើងតំណែង និងតួនាទី ដែលនេះជាការយល់ខុសដ៏ធំបំផុតមួយសម្រាប់អ្នកធ្វើការងារ។​

អ្នកមិនអាចរីកចម្រើនបានទេ បើអ្នកធ្វើការងារតាមប្រាក់ខែដែលមេផ្តល់ឱ្យ ធ្វើការងារទៅតាមម៉ោងដែលក្រុមហ៊ុនកំណត់ ដោយមិនបានដាក់គោលដៅសម្រេចលទ្ធផលការងារឱ្យខ្លួនឯងទេនោះ។​

លោក សំ កុសល ស្ថាបនិក និងជានាយកប្រតិបត្តិ Business Cambodia ក៏ធ្លាប់មានប្រសាសន៍ផងដែរថា៖ គ្រប់ពេល មិនថាអ្នកធ្វើការងារឱ្យគេ អ្នករកស៊ី ឬជាអ្នកដឹកនាំទេ ត្រូវទុកការអភិវឌ្ឍន៍ខ្លួនជាសំខាន់ និងជាប្រចាំ។ អ្នកនឹងមិនរីកចម្រើនទេ បើខ្លួនអ្នកមិនព្រមរីកចម្រើនផងនោះ ការគិតនៅដដែល សកម្មភាពនៅដដែល តើអ្នកអាចបង្កើតលទ្ធផលថ្មីបានដោយរបៀបណា?

ហេតុនេះ ទាំងអស់គ្នាត្រូវរៀនដាក់គោលដៅ ធ្វើការងារផ្តោតលើលទ្ធផល កុំផ្តោតតែលើប្រាក់ខែ ធ្វើការងារតាមតែម៉ោងដែលគេកំណត់ ហើយត្រូវចងចាំថា ការអភិវឌ្ឍន៍សមត្ថភាព ជំនាញ និងចំណេះដឹងរបស់អ្នក គឺជារឿងអាទិភាព ដែលអ្នកមិនគួរមើលរំលងឡើយ។​

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “កូនសោជីវិត”

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES