មិនធម្មតា នេះបានចំជាផ្ទះអស្ចារ្យ!!គ្រាន់តែតម្លៃផ្ទះមហាសេដ្ឋីរូបនេះ អាចទិញផ្ទះនៅស្រុកយើងរាប់ពាន់ខ្នង

ផ្ទះគឺជាប្រភេទអចលនវត្ថុមួយដែលមានតម្លៃខ្លាំងណាស់ក្នុងជីវិតមនុស្ស ពីព្រោះគ្រប់គ្នាតែងស្វះស្វែង ខិតខំជាខ្លាំង រហូតដល់អ្នកខ្លះ ហ៊ានដាក់ទុន បង់រំលស់ ដើម្បីទទួលបានផ្ទះមួយ គ្រាន់ជាជម្រកនិងបំពេញក្ដីសុបិន្ត។ការបំពេញសុបិន្ដនេះ វាលេចទៅជាលទ្ធផលទៅតាមកម្រិតជីវភាពជាក់ស្ដែង​ ដូច្នេះអ្នកមានលុយក្រាស់ គេអាចសាងសង់ផ្ទះបានធំទូលាយ មានស្ដង់ដារ ល្អប្រណីតជាដើម ឬអ្នកខ្លះមានទ្រព្យខ្លាំងអាចសាងសងឱ្យល្អឥតខ្ចោះជាដើម។

ក្នុងនោះផ្ទាល់ មហាសេដ្ឋីនៅលើពិភពលោកមួយចំនួន គឺគេមានលទ្ធភាពអាចសាងសង់ផ្ទះបានប្រណីតខ្លាំងណាស់ ដោយផ្ទះរបស់គេមានគ្រប់ទាំងអស់ និយាយជារួមក្នុងផ្ទះនោះ ចង់បានអ្វីគឺមាននោះ ជាពិសេសគឺមានភាពទូលំទូលាយ មានបរិក្ខាល្អនិងមានការរៀបចំបានស្អាត ទាក់ទាញភ្នែក ដើម្បីបង្ហាញពីកិត្យានុភាពនៃសំណង់របស់គេ។

ជាក់ស្ដែង ផ្ទះអង់ទីលៀនៅខាងត្បូងម៉ុមបៃប្រទេសឥណ្ឌា វាជាទីលំនៅឋានឯកជនរបស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani និងគ្រួសាររបស់គាត់ដែលបានផ្លាស់ទៅរស់នៅក្នុងឆ្នាំ២០១២។ផ្ទះនេះមានតម្លៃ២ ពាន់លានដុល្លារដែលត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិលំនៅដ្ឋានមានតម្លៃបំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីអចលនទ្រព្យ Buckingham វិមានដែលជាគេហដ្ឋានឯកជនដ៏មានតម្លៃបំផុតរបស់ពិភពលោក។ផ្ទះដ៏ប្រណឺតនេះ មានកម្ពស់រហូត២៧ជាន់ កំពស់ ៥៧០ ហ្វីតនិមានទំហំ៤០០,០០០ ហ្វីតការ៉េនិងមានបរិក្ខារយ៉ាងសំបូរដូចជា យានដ្ឋានសាលល្ខោន ៥០ កៅអីសួនច្បាររាបស្មើរស្ប៉ានិងប្រាសាទវិមានអគារខ្ពស់គឺជាផ្ទះឯកជនធំបំផុតនិងធំជាងគេបំផុតមួយនៅលើពិភពលោក ជាពិសេសគឺមានចំណតសម្រាប់ឧទ្ធម្ភាគចក្រទៀតផង។

ការរចនាដ៏ល្អប្រណីត មានតម្លៃដ៏ថ្លៃនេះ បានធ្វើឱ្យមានភាពល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា​ ក៏ដូចជានៅលើពិភពលោកផងដែរ ពីព្រោះតែភាពស្កឹមស្កៃដ៏អស្ចារ្យ មួយគ្មានពីរនៃលំនៅឋាននេះ៕

អត្ថបទដោយ៖ នឹម ផានុន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES