មិនធម្មតា! គ្រាន់តែថតវីដេអូញុាំអាហារលេងសោះ បុរសម្នាក់នេះអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារ

បើនិយាយអំពីបុរសម្នាក់ដែលមានឈ្មោះថា លោក ចាំណាន​ មឿងហុង ប្រិយមិត្តប្រាកដជាស្គាល់បុរសម្នាក់នេះច្បាស់ណាស់ ព្រោះបុរសក្មេងខ្ចីម្នាក់នេះកំពុងតែមានឈ្មោះបោះសម្លេងល្បីខ្លាំងនៅក្នុងប្រទេសថៃ ហើយជាពិសេសនោះនៅក្នុងសង្គមអនឡាញ។

លោកចាំណាន មឿងហុង មានដើមកំណើតជាកូនប្រុសក្នុងគ្រួសារក្រីក្រ ព្រៃភ្នំនៅតំបន់ឥសានដាច់ស្រយាលម្នាក់ លោកបានចាកចេញពីស្រុកកំណើត មកផ្សងព្រេងលើទឹកដីស៊ីវីល័យក្រុងបាងកក រហូតចាប់យកអាជីវកម្មលក់ទឹកត្រីដែលជាប្រេនរបស់លោកផ្ទាល់ មានឈ្មោះនឹងរូបលោកលើដបទឹកប្រហុកផ្ទាល់រហូតលក់ដាច់មួយខែៗរកចំណូលរាប់ម៉ឺនដុល្លារ។

កាលពីមុនលោកគ្រាន់តែជាក្មេងក្រីក្រម្នាក់ប៉ុណ្ណោះ ដោយលោកមករស់នៅទឹកដីស៊ីវីល័យក្រុងបាកកជាលើកដំបូងលោកក៏ត្រូវមានបុរសជាជនជាតិថៃម្នាក់មើលងាយលោកថាជាក្មេងស្រុកស្រែ ទើបធ្វើអោយលោកអត់ទ្រាំមិនបាន ហើយក៏បង្ហោះវិដេអូតបតវិញ រហូតមានការល្បីខ្លាំងមួយនៅលើបណ្តាញសង្ពមអនឡាញ។ ដោយឃើញ ខ្លួនឯងមានគេស្គាល់ច្រើនហើយកាន់តែល្បីទើបលោកចាប់ផ្តើមបែកគំនិតបង្ហោះវិដេអូញាំអាហាររាល់ថ្ងៃ ពោលក្នុងមួយវិដេអូដែលគាត់បង្ហោះមានមនុស្សរាប់លាន់នាក់ចូលមើល ទើបធ្វើអោយលោកអាចរកចំណូលបានរាប់ម៉ឺនក្នុងការបង្ហោះវិដេអូញំាអាហារ។

ទន្ទឹមនឹងនេះផងដែរ ទោះបីជាលោកល្បីខ្លាំងលើការញាំអាហារក៏លោកចាំណាន នៅតែបង្កើតមុខរបរខ្លួនឯងផ្ទាល់ដូចជាបង្កើតនៅទឹកត្រី ទឹកប្រហុកហើយនឹងបុកល្ហុងដែលជាប្រេនរបស់លោកផ្ទាល់ហើយនៅក្នុងការលក់របរទាំងអស់នេះក៏កាន់តែល្បីរន្ទឺនៅក្នុងប្រទេសថៃថែមទៀត ទើបធ្វើអោយលោកអាចរកចំណូលបានច្រើនជាងមុន ពោលលោកអាចរកបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែសំរាប់ការបង្ហោះវិដេអូញាំអាហារនឹងលោកបានលក់បុកល្ហុងនៅក្នុងទីផ្សារប្រទេសថៃ ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ (Sale Writer of Business Cambodia)

Adtag for Mobile Grow:-
Online

RELATED ARTICLES