លោកអោម សេងបូរ៉ា៖មេខ្លាំងតែម្នាក់ អាចដឹកនាំមនុស្ស១០០០នាក់ឲ្យខ្លាំងបាន

ចាប់ផ្តើម CEO Master Club ក្នុងគោលបំណងចង់ឲ្យមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងរបស់គាត់និងបុគ្គលិក បានធ្វើឲ្យស្ថាប័ននេះមានការរីកលូតលាស់យ៉ាងលឿន រហូតបានជាប់ចំណាក់ថ្នាក់លេខ១ នៅក្នុងចំណោម ៤៧ ប្រទេសនៅលើពិភពលោក។លោកបានមាន​ប្រសាសន៍ថា ការចាប់ផ្តើមស្ថាប័នមួយនេះ កើតឡើងមក ចេញពីបុគ្គលខ្លួនគាត់ម្នាក់ដែលបានចាប់ផ្តើមធ្វើការឲ្យគេពីបុគ្គលិកធម្មតា រហូតបានក្លាយជាអគ្គនាយករបស់ គ្រិះស្ថានមួយដែលមានឈ្មោះថា មីក្រូហិរញ្ញវត្ថុវីសឹនហ្វាន។ ពេលដែលចាប់ផ្តើមគ្រិះស្ថានលោកក៏បានក្លាយទៅជាអគ្គនាយកវ័ យក្មេង ដោយមានបុគ្គលិក៤០នាក់ និងទឹកប្រាក់ចំនួន៧០ម៉ឺនដុល្លារ។

លោកក៏បានបន្តទៀតថា  ការដែលទទួលបានចំណាក់លេខ១នោះគឺ ការបង្កើតនៅស្តង់ដានៃរបៀបរបបការងារគ្រប់ផ្នែកទាំងអស់របស់ស្ថាប័ន ហើយអ្វីដែលយើងបានបង្កើត ត្រូវបានយកទៅប្រើប្រាស់ជាគំរូនៅក្នុងប្រទេសផ្សេងៗទៀតរបស់ វីសឹនហ្វាន ទូទាំងពិភពលោក។ក្នុងនោះផងដែរលោកផ្ទាល់ ក៏បានទៅចែករំលែក ដល់អគ្គនាយផ្សេងៗទៀតក្នុង៤៧ប្រទេសនិងផងដែរ។ហើយរាល់ថ្ងៃនេះ បុគ្គលិករបស់គាត់ផ្ទាល់ បានក្លាយទៅបុគ្គលិកអន្តរជាតិ ហើយរហូតក្លាយទៅជាអគ្គនាយកំរិតអន្តរជាតិ។ហើយ វីសឹនហ្វាន រាស់នេះបានកើនបុគ្គលិករហូតដល់ ៦០០នាក់ និងទឹកប្រាក់រហូតដល់ ២៧ លានដុល្លា។

ក្រោយមកលោកក៏បានចាកចេញពីដំណែងជាអគ្គនាយក តែគាត់ចេញមកដោយភាពក្លាហាន និងមានភាពជឿជាក់ថានិងធ្វើឲ្យផលជាវិជ្ជមាន ក្នុងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា ជាពិសេសមុខរបរខ្នាត និង មធ្យម ដើម្បីជំរុញពួកគាត់ឲ្យទៅជាខ្នាតធំបាន។គាត់បានបន្តទៀតថា គាត់បានចេញទៅធ្វើសកម្មភាព ក្នុងការបណ្តុះបណ្តាល អស់រយៈពេល៦ឆ្នាំជាងហើយ សព្វថ្ងៃនេះគឺមានការចូលហាត់       

សម្ថភាព ពីសំណាក់ម្ចាស់អាជីវកម្មជាច្រើន។ការខិតខំប្រឹងប្រែងរបស់ CEO Master Club បានចេញជាលទ្ធផលផ្លែផ្កា ដោយការចាប់ផ្តើមដំបូងគឺកើតចេញពីខ្លួនគាត់តែម្នាក់គត់ រហូតដល់ពេលនេះមានបុគ្គលិកដល់៥០នាក់ ។និងបានបង្កើតវិទ្យាស្ថានថ្មីមួយទៀត​ ដើម្បីបណ្តុះកំលាំងការងារអ្នកធ្វើការ​ ដែលមានគុណភាពក្នុងការចែករំលែកដល់បងប្អូនដែលជាម្ចាស់អាជីវកម្ម។

ការខិតខំរបស់ COE Master Club កន្លងមកនេះមានទទួលស្គាល់ពីសំណាក់ម្ចាស់អាជីវកម្មនៅក្នុងស្រុក និងមានការគាំទ្រពីរាជរដ្ធាភិបាល សភាពាណិជ្ជកម្មកម្ពុជា សហគ្រិន នឹង សមាគមន៍ពាណិជ្ជកម្មជាច្រើន នៅប្រទេសកម្ពុជា៕

 

អត្ថបទដោយ៖ ថេង លាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES