ស្ថាបនិក Camcar អ្នកផលិតវីដេអូឡានល្បីឈ្មោះនៅកម្ពុជា ក្លាយជាម្ចាស់ក្រុមហ៊ុនស្តង់ដារអន្តរជាតិ

បើយើងនិយាយពី Camcar Collection មានហ្វេនរបស់យើងច្រើនណាស់ដែលបានស្គាល់ គាំទ្រព្រមទាំងកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម Youtube និង Facebook ។ Camcar Collection គឺជាប៉ុស្ត៍ Facebook និង Youtube តែមួយគត់នៅកម្ពុជាដែលប្រជាជនកម្ពុជាទាំងអស់ទទួលស្គាល់ថាតែងតែចែករំលែកព័ត៌មានពិត លម្អិត និងច្បាស់លាស់បំផុតអំពីរថយន្ត ដោយស្មោះត្រង់មិនមានការលាក់លៀមអ្វីឡើយ ។ 

ជួបសំភាសន៍ផ្ទាល់ជាមួយ Business Cambodia ស្ថាននិករូបសង្ហា និងពូកែរខាងវោហាស័ព្ទ លោក ឡយ ភាល័យ បានបង្ហើបប្រាប់ពីប្រវត្តិនៃការបង្កើតប៉ុស្ត៍ Facebook និង Youtube ព្រមទាំងក្រុមហ៊ុន Camcar Colletion និងគោលបំណងដែលលោកបង្កើតវាឡើង។ 

លោកបានបង្ហើបថាកាលពីមុនលោកគឺជាបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង។ ការងាររបស់លោកគឺទទួលបានប្រាក់ខែច្រើនគួរសម ចាប់ពី១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ ខែខ្លះលើសពីនេះក៏មាន ។ ប៉ុន្តែនៅពេលនោះលោកបែរជាមានអារម្មណ៍ ខ្លួនឯងមិនមែនជាខ្លួនឯងទៅវិញ ដោយសារតែលោកធ្វើការដើម្បីតែលុយមិនមែនធ្វើដើម្បីក្តីស្រមៃឡើយ ។ ពេលនោះលោកក៏ឈប់ពីការងារដើម្បីស្វែងរកខ្លួនឯងថាជាអ្នកណាអោយប្រាកដ ។ ចៃដន្យលោក ភាល័យបានជួបជាមួយនិងបុរសម្នាក់ ហើយគាត់ក៏បានពន្យល់ ណែនាំលោកអោយស្គាល់ថាអ្វីទៅជាដែលជាខ្លួនឯង។ ពេលនោះលោកបានដឹងច្បាស់ថាខ្លួនលោកផ្ទាល់គឺស្រឡាញ់ និងចូលចិត្តឡានយ៉ាងខ្លាំង។ នៅពេលនោះហើយដែលលោកបានសម្រេចចិត្តថាត្រូវតែសុំលាឈប់ពីការងារ ទោះបីជាក្រុមហ៊ុនមិនអោយលោកឈប់ក៏លោកឈប់ដែរ ដើម្បីងាកមកប្រឡូកក្នុងវិស័យរថយន្តវិញម្តង។

នៅពេលដែលលោកចាប់ផ្តើមប្រឡូកក្នុងវិស័យទិញលក់រថយន្ត មានអតិថជនម្នាក់បានពឹងពាក់លោកអោយពន្យល់ណែនាំពីរថយន្តមួយគ្រឿងទៅកាន់ពួកគាត់។ ពេលដែលលោកកំពុងតែពន្យល់ណែនាំ និងបង្ហាញពីរបៀបប្រើប្រាស់រថយន្ត អតិថជនគាត់បានថតទុកដើម្បីកុំអោយគាត់ភ្លេចនៅថ្ងៃក្រោយ។ វីដេអូរដែលលោកពន្យល់ និងបង្ហាញនេះត្រូវបានអតិថិជនផ្ញើរចែករំលែកពីម្នាក់ទៅម្នាក់រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅពេលនោះមានអតិថិជនម្នាក់ដែលចាប់អារម្មណ៍លើវីដេអូរលោកគាត់ក៏បានផ្តល់យោបល់អោយលោកផលិតវីដេអូរពន្យល់ ណែនាំអំពីររថយន្តដើម្បីបង្ហោះចូល Youtube ។ លោកក៏បានចាប់ផ្តើមថតវីដេអូរដោយប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ ដោយអោយអ្នកធ្វើការជាមួយគ្នាជួយថតអោយ ហើយវីដេរអូនោះក៏បានបង្ហោះចូលក្នុង Youtube ។ ចាប់តាំងពីថ្ងៃនោះមកក្នុង Chanel Youtube របស់លោកដែលមានឈ្មោះថា Camcar Collection នោះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលទៅ Subscribe ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ 

ដោយសារតែមានការគាំទ្រខ្លាំង ព្រមទាំងចំណង់ចំណូលចិត្តចង់ជួយសម្រួលដលអតិថិជនក្នុងការទិញ លក់ និងថែរទាំរថយន្តផងដែរនោះ លោកក៏បានសម្រេចចិត្តបើកក្រុមហ៊ុន Camcar Collection ឡើង។ លោក ឡយ ភាល័យ បានបន្តថាក្រុមហ៊ុន Camcar Collection មានទទួលផលិតវីដេអូរផ្សព្វផ្សាយ ការពន្យល់ ណែនាំ វាយតម្លៃទៅលើរថយន្តនិងមានទទួលផលិតវីដេអូរផ្សព្វផ្សាយអំពីហាងលក់រថយន្តក្នុងតម្លៃសមរម្យ និងផ្តល់ជូនគុណភាពខ្ពស់។ Camcar Collectio ក៏មានទទួលបិតស្ទីគ័រការពារឆ្កូត និងស្ទីគ័រ UVការពារកម្តៅថ្ងៃផងដែរ ដែលប្រមូលផ្តុំទៅដោយជាងចំណានៗដែលមានទឹកដៃល្អ និងបច្ចេកទេសខ្ពស់ក្នុងការបិតយ៉ាងស្ទាត់ជំនាញថែមទៀតផង ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Camcar Collection ត្រូវបានទទួលស្គាល់ពីមាត្រដ្ឋានអន្ត ISO 9001:2015 ថែមទៀតផង ។ លោកអ្នកអាចទំនាក់ទំនងដោយផ្ទាល់ជាមួយនិងស្ថាបនិក Camcar Collectio តាមរយៈទូរស័ព្ទលេខ 098 544 447 

អត្ថបទដោយ នេន សុធា (Leadership Editor Of Business Cambodia)

Adtag for Mobile Grow:-
Online

RELATED ARTICLES