ស្ថាបនិកមីស្ទ័រប្រ៊ូរ បង្ហើបក្បួនលក់សិទ្ធិអាជីវកម្មហ្រ្វេនឆាយ ដែលមានប្រសិទ្ធភាពបំផុត

មីស្ទ័រប្រ៊ូរ ជាយីហោហ្រ្វេនឆាយកាហ្វេក្នុងស្រុក ដែលបានពង្រីកខ្លួនពីឡានកាហ្វេ និងទុនប្រមាណជាង២ម៉ឺនដុល្លារ រហូតក្លាយជាយីហោដែលមាន៨សាខាទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ហើយក៏ត្រៀមខ្លួនពង្រីកសាខាជាច្រើនទៀត ដោយទទួលការវិនិយោគពីអ្នកទិញសិទ្ធិអាជីវកម្មក្នុងស្រុក។

បើនិយាយពីការលក់សិទ្ធិអាជីវកម្មវិញ ស្ថាបនិកមីស្ទ័រប្រ៊ូរ លោកដួង តារា បង្ហើបថា ការលក់ហ្រ្វេនឆាយខុសគ្នាពីការលក់ផលិតផល ឬសេវាកម្មធម្មតាឆ្ងាយណាស់ ដោយម្ចាស់យីហោត្រូវធ្វើការងារច្រើន និងកសាងយីហោរបស់ខ្លួនតាំងពីថ្ងៃបើករកស៊ីទីមួយមកម្លេះ។

សម្រួលឲ្យខ្លី ស្ថាបនិករូបនេះបង្ហាញថា មានជំហានជាច្រើនដែលអ្នកត្រូវឆ្លងកាត់ និងពន្យល់ទៅកាន់អ្នកវិនិយោគមុនឈានដល់ការសម្រចចិត្តចុះកុងត្រា ទិញសិទ្ធិអាជីវកម្ម ដោយចំណុចទីមួយម្ចាស់យីហោត្រូវ បង្ហាញពីប្រវត្តិសាស្រ្តជោគជ័យរបស់ម៉ាក ទិន្នន័យលក់ និងបង្ហាញរាល់ការងារដែលមានលក្ខណៈជាប្រព័ន្ធ(system)។

លើសពីនេះទៅទៀត ម្ចាស់យីហោត្រូវពន្យល់ពី ចំណុចខ្លាំងរបស់ប្រតិបត្ដិការនេះ និងយុទ្ធសាស្រ្តយុទ្ធសាស្រ្តយីហោការចែកចាយ និងការអភិវឌ្ឍលើអាហារនិ ងភេសជ្ជៈ ប្រព័ន្ធបណ្តុះបណ្តាល កម្មវិធីអេឡិចត្រូនិក និង ការសិក្សារបាយការណ៍ហិរញ្ញវត្ថុ ផែនការអភិវឌ្ឍម៉ាកប្រចាំឆ្នាំ និងធានាថាក្រុមហ៊ុននេះជាសហគ្រាសធុនតូច និងមធ្យមដែលវិនិយោគិនអាចទុកចិត្តបាន។

យ៉ាងណាក្តីមានការងារជាច្រើននៅក្នុងចំណុចនៅមួយៗ ដែលមិនអាចរៀបរាប់អស់ក្នុងមួយអត្ថបទនេះ ដោយនេះគ្រាន់តែជាគោលគំនិតមួយ ដែលម្ចាស់យីហោអាចយកទៅបំបែក និងអនុវត្តន៍ដើម្បីបង្រីកខ្លួន និងបង្ហាញទៅដល់អ្នកវិនិយោគ ដើម្បីទាញចំណាប់អារម្មណ៍ និងទំនុកចិត្តរហូតឈានដល់ការទិញសិទ្ធិអាជីវកម្ម៕

 

អត្ថបទដោយ៖  NOUN VANNAK

 

Adtag for Mobile Grow:-
Online

RELATED ARTICLES