ឌិន សុមាធារិទិ្ធ៖ប្រាប់ពីគន្លឹះដើម្បីរកទុន ដែលគ្រប់គ្នាសុទ្ធតែអាចយកទៅប្រើការ និងទទួលបានផ្លែផ្កា

លោក ឌិន សុមាធារិទិ្ធ ជាអ្នកវិនិយោគ និងជាម្ចាស់គម្រោង”ផ្កាត្រកួន” ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងវិស័យដីធ្លី។ សហគ្រិនផ្នែកអចលនទ្រព្យរូបនេះ បានបង្ហើបពីប្រភពដើមទុនដំបូងរបស់ខ្លួន ដែលសហគ្រិនដទៃទៀត ក៏អាចយកទៅអនុវត្តន៍បានដូចគ្នា៖

ដើមទុនទីមួយ៖

របស់គាត់គឺកើតចេញដោយខ្លួនឯង ចឹងហើយយើងត្រូវយកខ្លួនធ្វើជាដើមទុន ព្រោះថាបើយើងអត់លុយធ្វើដើមទុនទេ យើងត្រូវខិតខំរៀនសូត្រ ប្រឹងធ្វើការឲ្យបានប្រាក់ខែច្រើន ហើយត្រូវចេះសន្សំ។

ដើមទុនទីពីរ៖

គឺការខ្ចីលុយពីអ្នកនៅជុំវិញខ្លួន តែយើងក៏ត្រូវពឹងលើកេរ្តិ៍ឈ្មោះខ្លួនឯងដែរ ត្រូវមានការជឿទុកចិត្តគ្នាបើមិនចឹងទេ គេមិនយើងខ្ចីទេ ព្រោះថាគេឲ្យយើងខ្ចីគឺគេសង្ឃឹមថាយើងសង់មកគេវិញ។

ដើមទុនទីបី៖

គឺការខ្ចីលុយពីធានាគារ សំរាប់ធានាគារគេមិនចង់បានអ្វីពីយើងនោះទេ គ្រាន់តែធ្វើតាមនិតិវិធីរបស់គេទៅ។ដើម្បីងាយស្រួលក្នុងការខ្ចីធានាគារ យើងត្រូវខ្ចីបន្តិចម្តងៗ ដើម្បីងាយស្រួចក្នុងខ្ចីបន្ត៕

 

អត្ថបទដោយ៖ ថេង លាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES