លោកប៊ុន ធាងលុយ៖ចូលរួមបង្កើតហាងឆេង២៤ បំណងធំបំផុត គឺជួយឲ្យយីហោផលិតផលខ្មែរឲ្យរីកចម្រើន

លោកប៊ុន ធាងលុយ ជាស្ថាបនិកហាងឆេង២៤ កំពុងលក់តាមអនឡាញច្រើនវិធីសាស្រ្តដូចជា វេបសាយ យូធូប ហ្វេសប៊ុក និងមានតំណាងចែកចាយជាច្រើនរយនាក់ នៅគ្រប់ខេត្តក្រុងទាំងអស់ ដោយលក់ផលិតខ្មែរ និងរៀបចំនាំចេញក្រៅស្រុកថែមទៀតផង។

ធ្វើការនៅកូរ៉េ និងចេញរកស៊ីផង លោកធាងលុយ បានបន្ថែមថា ដោយធ្លាប់ជាក្មេងជនបទមានជីវភាពលំបាក និងខ្វះខាត ជាក្តីស្រមៃរបស់ខ្លួនឯងផ្ទាល់លោកចង់ឃើញស្រុកខ្មែររីកចម្រើនដូចប្រទេសដទៃ តួរយ៉ាងដូចជាថៃ កូរ៉េជាដើម។ ហើយរីកចម្រើនខ្លាំងបែបនេះទៅបានលុះត្រាតែផលិតភាពក្នុងស្រុកមានកម្រិតខ្ពស់ទាំងបរិមាណ គុណភាព និងស្តង់ដារដែលអាចនាំចេញលក់ក្រៅស្រុកបាន។

ម្លោះហើយការបង្កើតអាជីវកម្មមួយនេះ ជារបៀបចែកចាយផលិតផលថ្មីមួយសម្រួលអាជីវកម្មក្នុងស្រុកឲ្យមានសន្ទុះនៃការលក់ចេញ ការធ្វើទីផ្សារ និងគ្រប់គ្រងអាជីវកម្មឲ្យកាន់តែរឹងមាំ ពិសេសយីហោក្នុងស្រុកតូចៗឲ្យកាន់លូតលាស់ និងពង្រីកខ្លួនឲ្យកាន់ជឿនលឿន ដើម្បីបំពេញតម្រូវការក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញតាមក្រុមហ៊ុនក្នុងស្រុកមួយនេះ។

គួរជម្រាបថា សម្រាប់ម្ចាស់អាជីវកម្មក្នុងស្រុកដែលចង់សហការលក់ផលិតផលរបស់ខ្លួនតាមរយៈក្រុមហ៊ុនហាងឆេង២៤ លោកអ្នកគ្រាន់តែមានផលិតជាយីហោរបស់ខ្លួន គឺគ្រប់គ្រាន់ហើយ ដោយក្រុមហ៊ុនក្នុងស្រុកមួយនេះមានក្រុមការងារផ្នែកផ្សព្វផ្សាយ ផ្នែកលក់ ផ្នែកដឹកជញ្ជូន និងគ្រប់គ្រងស្តុក ដែលមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានប្រសិទ្ធភាព៕

ក្រុមការងារហាងឆេង២៤ នៅខ្មែរ 070 524 424 និងកូរ៉េ 01059298064

 

អត្ថបទដោយ៖ NOUN VANNAK

USNews Logo

RELATED ARTICLES