បណ្ដាញសង្គមល្បីៗលើលោកនេះហើយបង្កើតតាមគ្នាតែកើបលុយក្លាយជាសេដ្ឋី

និយាយដល់បណ្ដាញសង្គម ឬ Social Media ប្រាកដជាស្គាល់ហើយ ព្រោះមកដល់សម័យនេះហើយ បើមិនស្គាល់ទៀត ប្រហែលជាទៅមុខមិនទាន់គេនោះ ហើយការរស់នៅក៏មិនរកមិនឃើញនូវរបកគំហើញថ្មីដែលគេបង្កើតឲ្យប្រើប្រាស់ទៀតនោះដែរ ។

ខណៈពេលនេះដែរយើងនឹងលើកយកបណ្ដាញសង្គមមួយចំនួនដែលល្បីល្បាញនៅស្រុកយើងដែលទទួលឥទ្ធិពលពីបរទេសនោះ ហើយអ្នកបង្កើតទាំងអស់នោះ បានក្លាយជាមហាសេដ្ឋីស្ទើតែគ្រប់គ្នាទៅហើយ ជាមួយលុយកប់ក្ដោងចាយមួយជីវិតមិនអស់ ។

ហើយបណ្ដាញសង្គមដែលគេមើលហាក់ស្រដៀងៗគ្នានោះរួមមាន បណ្ដាញសង្គមយក្ស Facebook , Instagram, What Up , Line និង WeChat ជាដើម ដែលកំពុងល្បីនៅក្រៅស្រុក ទៅតាមប្រទេសនីមួយៗដែលចូលចិត្តប្រើប្រាស់ ដូចជាថៃល្បីលេង Line និង Instagram រីឯវៀតណាមល្បីលេង Line រួមទាំងបណ្ដាប្រទេសផ្សេងទៀតៗដូចជា​កម្ពុជាយើងល្បីលេង Facebook ជាងគេជាដើម ។

មហាសេដ្ឋីដែលបង្កើតបណ្ដាញសង្គមទាំងអស់នេះ គឺហត់តែដំបូងៗនោះទេ ដល់ពេលជោគជ័យហើយគឺដេកតែនៅផ្ទះក៏មានលុយចូលក្រុមហ៊ុនដែរ មិនចាំបាច់ធ្វើការ ។

ដូចជាមហាសេដ្ឋី Facebook លោក Mark Zuckerberg ជាដើមដែលលោកមានលុយប្រមាណជា ៦២.៣ ពាន់លានដុល្លារអាមេរិក​ ដែលសព្វថ្ងៃនេះលោកក៏មិនបាច់ទៅរកស៊ីអ្វីផ្សេងទៀតដែរ ដេកចាំតែកើបលុយពីយើងរាល់គ្នាតាមរយៈការលេង Facebook គឺចប់ហើយ ។

គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គមប៉ុន្មានខាងលើគឺរកលុយបានរាល់ថ្ងៃពីអ្នកប្រើប្រាស់ជុំវិញពិភពលោក ហើយវាក៏មានភាពស្រដៀងៗគ្នាផងដែរ ដែលរកលុយស្រួលៗ ៕

អត្ថបទដោយ ៖ ឆាំ មករា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES