ពលករកម្ពុជាជាង២ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញពេលបិទច្រកព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ មានសេចក្ដីជូនដំណឹងមួយអំពីការបិទច្រកព្រំដែនជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃរវាងកម្ពុជា ថៃ ដែលចាប់ផ្ដើមពីថ្ងៃ ២៣ខែមីនា ដល់ថ្ងៃទី ០៥មេសាឆ្នាំ ២០២០។ មូលហេតុនៃការបិទច្រកព្រំដែនជាបណ្ដោះអាសន្ននេះគឺដោយសារតែការរីករាលដាលយ៉ាងខ្លាំងនៃវីរុស COVID-19 នៅក្នុងប្រទេសថៃ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងការបិទច្រកព្រំដែននោះដែរ ក៏មានពលករកម្ពុជាដែលធ្វើការនៅក្នុងប្រទេសថៃបានត្រឡប់មកប្រទេសកម្ពុជាវិញ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភថាខ្លាចបងប្អូនខ្មែរមួយចំនួនមានផ្ទុកវីរុសកូវីដ១៩នេះ ហើយអាចចម្លងដល់ញាតិមិត្តបងប្អូនដែលនៅកម្ពុជាផងដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលពលករកម្ពុជាត្រឡប់ចូលមកក្នុងទឹកដីកម្ពុជាវិញ ខាងអាជ្ញាធរកម្ពុជាក៏បានធ្វើការពិនិត្យតាមដាន លើបុគ្គលមួយចំនួនដែលមានរោគសញ្ញាគួរឱ្យសង្ស័យដូចជាឡើងកម្ដៅខុសពីធម្មតា ឬរោគសញ្ញាមួយចំនួនផ្សេងទៀតផងដែរ មុននឹងអនុញ្ញាតចូលមកទឹកដីកម្ពុជាវិញ។ 

យោងតាមសម្ដេច ស ខេង បានគូសបញ្ជាក់ទៀតថា បើតាមតួលេខដែលសម្ដេចទទួលបានពី អគ្គស្នងការនគរបាលជាតិទាក់ទងទៅនឹងចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញគឺមានចំនួនប្រមាណជា ២១,០០០នាក់។ យ៉ាងណាមិញ សម្ដេចក៏បានស្នើរដល់អភិបាលរាជធានីខេត្តទូទាំងប្រទេសត្រូវធ្វើការស្រង់បញ្ជីតួលេខចំនួនពលករឱ្យបានច្បាស់លាស់ផងដែរ។

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ(Leadership Writer)

TEL: 096 35 17 713/ 077 656 051

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES