មិនធម្មតា! រោងចក្រចម្រាញ់ដូងប្រេងឧកញ៉ា ម៉ុង ឬទ្ធី អាចផលិតដូងប្រេងបានរាប់រយតោនក្នុងមួយថ្ងៃ

ក្នុងដំណើរចុះត្រូតពិនិត្យប្រព័ន្ធប្រឡាយនៅភូមិអន្លង់ក្រពើនិងចង្វាក់ផលិតកម្មរោងចក្រសម្រាញ់ដូងប្រេងមនោរម្យរបស់ឯកឧត្ដម យន់ មីន អភិបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ដែលមានទីតាំងស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ជា បូរិន ប្រធានផ្នែកផលិតកម្ម នៃរោងចក្រចម្រាញ់ដូងប្រេងមនោរម្យទី១ បានប្រាប់ឱ្យដឹងថា រោងចក្រចម្រាញ់ដូងប្រេងមនោរម្យទី១ ដំណើរការផលិតដូងប្រេងក្នុងមួយយប់ មួយថ្ងៃបានចំនួនពី ៥០០ ទៅ ៦០០ តោន ក្នុងមួយម៉ោង គឺផលិតបាន ២៥តោន ដែលមានកម្មករសរុបចំនួន១៤នាក់និង រោងចក្រមួយទៀតនៅភូមិអន្លង់ក្រពើ អាចផលិតដូងប្រេងបានក្នុងមួយម៉ោងចំនួន ៤៥តោន ។

លោកបានបន្តថាការផលិតរបស់រោងចក្រគឺផលិតប្រេងដូងពាក់កណ្តាលសម្រេចហើយបាននាំចេញទៅកាន់ប្រទេសកាណាដា បារាំង អង់គ្លេស ចិន និងប្រទេសមួយចំនួនទៀតផងដែរ។ 

សូមបញ្ជាក់ផងដែរ រោងចក្រចម្រាញ់ដូងប្រេងទាំងពីរខាងលើនេះ គឺស្ថិតនៅក្រោមការវិនិយោគរបស់ឧកញ៉ា ម៉ុង ឬទ្ធី ហើយរោងចក្រ​ទី១ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ និងរោងចក្រទី២ បានបើកដំណើរការនៅក្នុងឆ្នាំ២០១៥ មានទុនវិនិយោគ ២០ លានដុល្លារអាមេរិក។ ហើយបច្ចុប្បន្នការដាំដុះដូងប្រេងមានផ្ទៃដីសរុបប្រមាណជាង ២០ ០០០ហិកតាដើម្បីបម្រើឱ្យការផលិតប្រេងដូងពាក់កណ្តាលសម្រេចរបស់រោងចក្រ ៕

អត្ថបទដោយ៖ កឹម ប៊ុនធឿន

Adtag for Mobile Grow:-
Online

RELATED ARTICLES