Dan Lok៖ កំហុសរឿងលុយកាក់ ដែលយុវជនវ័យខ្ទង់២០ឆ្នាំ ត្រូវជៀស បើមិនរស់ក្នុងជីវិតដាច់យ៉ៃ

ទម្លាប់នៃការចាយលុយ គឺពីជោគវាសនា ថាតើអ្នកនឹងមានលុយចាយហូរហៀរ ឬក៏នៅតែបន្តខ្វះចាយលុយចាយ រហូតដល់ជីវិតចាស់ជរា។ ជាការពិតណាស់ បើអ្នកមានទម្លាប់ចាយលុយមិនល្អពេលនៅក្មេង នោះអ្នកនឹងរស់នៅក្នុងជីវិតខ្វះលុយចាយជារៀងរហូត។

ទាក់ទងនឹងការចាយលុយនេះដែរ លោក Dan Lok បង្ហើបពី កំហុសរឿងលុយកាក់ ដែលយុវជនវ័យខ្ទង់២០ឆ្នាំ ត្រូវជៀស បើមិនរស់ក្នុងជីវិតដាច់យ៉ៃ៖

១. ចាយលុយគ្រាន់តែចង់បង្អួតអ្នកដទៃ

លោក Dan Lok មនុស្សមួយចំនួនចាយលុយទិញ របស់ដែលខ្លួនមិនចូលចិត្តនោះទេ តែផ្ទុយទៅវិញពួកគេចំណាយលុយទិញរបស់ព្រោះគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ឬ ចង់បង្អួតអ្នកដទៃប៉ុណ្ណោះ។ 

ត្រង់ចំណុចនេះដែរ លោកសង្កត់ធ្ងន់ថា​ ការចាយលុយទិញ របស់ brand brand ព្រោះគ្រាន់តែចង់បង្អួតអ្នកដៃនេះ មិនមែនជាករចាយលុយឆ្លាតវៃនោះទេ ហើយការចាយបែបនេះអ្នកដទៃនឹងសើចចំអចដាក់ជាអ្នកមិនខាន។ ជាពិសេស ការចាយបែបនេះ ទោះជាអ្នករកចំណូលបានច្រើនយ៉ាងណាក៏មិនងាយសល់លុយដែរ ព្រោះរវល់យកលុយទៅទិញរបស់ដើម្បបង្អួតគេ គ្រប់ពេល។

២. ខ្ជះខ្ជាយពេលវេលាច្រើនពេក

មនុស្សក្នុងវ័យខ្ទង់២០ឆ្នាំ​ មិនទាន់សូវចេះគិតពីអនាគតនោះទេ។​ ក្នុងវ័យនេះ យុវជនមួយចំនួនពិតជាខ្ជះខ្ជាយពេលវេលារបស់ពួកគេច្រើនទៅលើរឿងមិនបានការ ជាពិសេសគឺចំណាយពេលលេងgame ច្រើនក្នុងមួយថ្ងៃៗ ឬក៏ដើរលេង ផឹកស៊ីសប្បាយច្រើនក្នុងមួយសប្ដាហ៍។ ត្រង់នេះ លោក Dan Lok ថាជាជាង ចំណាយពេលឥតប្រយោជន៍បែបនេះ អ្នកគួរតែចំណាយអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ព្រោះកាលអ្នកកាន់តែមានសមត្ថភាពក៏នឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។ លើសពីនេះ អ្នកគួរតែ​បង្កើនចំណេះដឹង តាមរយៈអានសៀវភៅ ចូលរួមវគ្គបណ្ដោះបណ្ដាលល្អ ឬអ្នកជំនាញលើអនឡាញដើម្បីបង្កើតសមត្ថភាពរបស់អ្នកជាដើម។

៣. មិនមានគោលដៅហិរញ្ញវត្ថុ

Dan Lok ថា បើអ្នករស់នៅ ដោយគ្មានគោលដៅហិរញ្ញវត្ថុ អ្នកនឹងរស់នៅគ្មានលុយចាយសំបូហូហៀវអស់ជាមួយជីវិត។ ជាការពិតណាស់ បើអ្នកចង់សល់លុយឬ មានលុយចាយសំបូហូរហៀរ អ្នកត្រូវមានគោលដៅហិរញ្ញវត្ថុ។ គោលដៅហិរញ្ញវត្ថុនោះអាចជាការសន្សំលុយថាតើអ្នកចង់សន្សំប៉ុន្មានក្នុងមួយខែឬក្នុងមួយឆ្នាំ។ លើសពីនេះក៏មានគោលដៅហិរញ្ញវត្ថុផ្សេងទៀត ដូចជាគោលដៅវិនិយោគដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នក។ កាលណាអ្នកមានគោលដៅបែបនេះ ចំណូលអ្នកនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ មិនរស់នៅក្នុងជីវិតដាច់យ៉ៃទៀតទេ៕

អត្ថបទដោយ៖ ហុង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES