មេរៀន រឿងលុយកាក់ទាំង៤ ដែលអ្នកអាចរៀនសូត្រពី លោក Donald Trump

គ្រប់ បុគ្គលជោគជ័យ សុទ្ធតែមានប្រកាន់ភ្ជាប់នូវទម្លាប់ក្នុងការចាយវាយរបស់ខ្លួន ជាពិសេសគឺ ទម្លាប់ក្នុងការចាយលុយឲ្យមានប្រសិទ្ធភាព​។ ដោយសារតែពួកគេ មានមេរៀនលើផ្នែកហិរញ្ញវត្ថុប្រចាំខ្លួននេះហើយទើបធ្វើឲ្យពួកគេអាច បង្កើតភាពមានបានក្លាយជាមនុស្សកាន់លុយរាប់លានដុល្លាអាមេរិក។ 

ខាងក្រោមនេះគឺ ជាចំណុចមួយចំនួន អំពីផ្នែកហិរញ្ញវត្ថុ ដែលលោកអ្នកអាចរៀនសូត្រពី លោក Donald Trump ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក៖ 

១. ស្រលាញ់នូវអ្វីដែលអ្នកធ្វើ

លោក Donald Trump បានលើកឡើងថា អ្នកត្រូវស្រលាញ់នូវអ្វីដែលអ្នកកំពុងធ្វើ ហើយ ប្រសិនបើអ្វីដែល វាជាចំណង់ចំណូលចិត្តរបស់អ្នកនោះ អ្នកនឹងទទួលបានជោគជ័យ​នៅថ្ងៃណាមួយបើអ្នកដាក់ចិត្តដាក់កាយធ្វើវាឲ្យពេញទំហឹង។ អ្នកមិនគួរ យកលុយទៅវិនិយោគ ទៅលើ ក្រុមណាមួយដោយសារតែក្រុមហ៊ុននោះធំ ក្រុមហ៊ុនមានតម្លៃនោះ ទេ តែអ្នកគួរតែ យកលុយរបស់អ្នកទៅ វិនិយោគ លើអាជីវកម្មណាដែលអ្នកស្រលាញ់វា មានចំណង់ចង់ធ្វើវា នោះទើបលោកអ្នកអាចធ្វើវាដោយសប្បាចិត្ត និងឈានទៅរកជោគជ័យ។

២. ការចរចារលើហិរញ្ញវត្ថុ

មិនថាអ្នកចរចារ តម្លៃផ្ទះឬ ចរចារតម្លើងថ្លៃលើសេវាកម្មអ្វីមួយ អ្នកគប្បីចរចារជាមួយអ្នកណាម្នាក់ឲ្យជាក់លាក់។ លោក​ Donald Trump បានលើកឡើងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ហើយលោកអ្នកអាច និយាយចរចារគ្នាតាម អ៊ីម៉ែល តាមសារ ឬតាមការហៅទូរស័ព្ទជាដើម តែលោកថាបើអ្នកចរចាររឿងលុយកាក់វិញអ្នកគួរតែមកចរចារទល់មុខគ្នាទើបជាការប្រសើរ ជាសាច់ការអាចយកជាការបាន។

៣. គ្រប់គ្រងលុយហិរញ្ញវត្ថុផ្ទាល់ខ្លួន

ពេលអ្នករកបានតិចក្ដីច្រើនក្ដី វាជាកម្លាំងញើសឈាមរបស់អ្នក ដូច្នេះហើយត្រូវចេះគ្រប់គ្រងលុយរបស់អ្នកឲ្យបានត្រឹមត្រូវ ជាពិសេសរៀបចំបញ្ជីចំណាយ ទៅតាមប្រភេទចំណាយ ដូចជា​ចំណាយដែលចាំបាច់ ចំណាយ ដែលអាចកាត់បន្ថយបាន។ កាលណាអ្នកបានរៀបចំណាយបញ្ជីចំណូលចំណាយនោះអ្នក​អាចធ្វើការតាមដាន ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នោះទើបអ្នកអាចចាយលុយប្រកបដោយប្រសិទ្ធភាព។

៤. ការប្រឹងប្រែងធ្វើការ 

លោក Donald Trump ធ្លាប់លើកឡើងថា ស្ទើរតែគ្រប់បុគ្គលជោគជ័យគឺធ្វើការ គ្មានថ្ងៃសៅរ៍ ថ្ងៃអាទិតយ្យដូចគេទេ ពោលគឺ មុនពួកគេទទួលបានភាពមានបាន គឺពួកបានប្រឹងប្រែងធ្វើការ ស្ទើរតែគ្មានថ្ងៃសម្រាកសម្រាប់ខ្លួនឯងទេ។ អ្នកត្រូវចាំថា កាលនាអ្នកកាន់តែប្រឹប្រែង នោះការសម្រេចបាននូវ លទ្ធផលល្អ សម្រាប់អ្នកកាន់តែកើនមាន ហើយបើអ្នកចង់មានតែ ចិត្តចនេះតែចង់ តែគ្មានសកម្មភាពអ្វីសោះនោះ អ្នកគ្មានថ្ងៃមានដូចគេឡើយ ដូច្នេះអ្នកត្រូវប្រឹងប្រែងដោយខ្លួនឯង៕

អត្ថបទដោយ៖ ហុង

USNews Logo

RELATED ARTICLES