លោក មុំ ឌីតារា មនុស្សប្រុស ក៏អាចលក់ទំនិញតាមអនឡាញបាន អោយតែមានឆន្ទៈខ្ពស់

នៅក្នុងចុងឆ្នាំ ២០១៩នេះ អាជីវកម្មអនឡាញ គឺជាអាជីវកម្មមួយដែលពេញនិយមបំផុត។ នៅលើបណ្តាញសង្គមជាពិសេស Facebook យើងឃើញមានលក់ឥវ៉ាន់គ្រប់ប្រភេទ មានសំលៀកបំពាក់ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈផ្សេងៗទៀតស្ទើគ្រប់ប្រភេទ។ ហើយអ្វីដែលពិសេសនោះគឺការលក់តាមអនឡាញងាយស្រួលបំផុត គឺអ្នកនៅសិក្សា អ្នកធ្វើការ ក៏អាចឆ្លៀតពេលលក់តាមអនឡាញបានដែរ។ ជាពិសេសមិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ គឺអ្នកអាចលក់បានដូចគ្នា អោយតែមានឆន្ទៈនៅក្នុងការលក់។ ប៉ុន្តែការលក់ទំនិញតាមអនឡាញក៏មានផលវិបាកច្រើនគួរសមដែរ ហើយមិនមែនអ្នកណាក៏អាចលក់បានជោគជ័យបានគ្រប់គ្នានោះទេ គឺត្រូវមានឆន្ទៈខ្ពស់នៅក្នុងការតស៊ូលក់តាំងពីគេមិនទាន់ស្គាល់ រហូតដល់គេស្គាល់ តាំងពីមិនទាន់មានភ្ញៀវ រហូតដល់មានភ្ញៀវទិញច្រើនរាល់ថ្ងៃ  ។ 

បើតាមលោក មុំ ឌីតារា អ្នកជាអ្នកលក់ផលិតផលតាមអនឡាញបានលើកឡើងថា លោកប្រកបរបរនេះអស់រយៈពេលច្រើនឆ្នាំដែរហើយ ។ ពីមុនលោកបានលក់សំលៀកបំពាក់តាមអនឡាញមានភ្ញៀវគាំទ្រច្រើនគួរសម ហើយបច្ចុប្បន្ននេះលោកបានប្តូរមកលក់ផលិតផលថែរក្សាសម្រស់ ដែលនាំចូលមកពីជប៉ុនសុទ្ធ ១០០%តែម្តង ។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺអាជីវកម្មអនឡាញរបស់លោកមានអតិថិជនច្រើននាក់ដែលគាំទ្រលោក ហើយជួយទិញគ្រប់ទំនិញដែលលោកបានដាក់លក់មិនជាហូរហែ ។ លោកបានបន្តរថាបើនិយាយពីភាពជោគជ័យក្នុងការលក់ទំនិញតាមអនឡាញ គឺលោកទទួលបានច្រើនគួរសម ទាំងចំណូលមួយចំនួនធំ និងអាចទាក់ទាញបានអតិថិជនបានច្រើនគួរសមដែរ ។ 

លោកក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនថា អ្នកលក់ទំនិញអនឡាញ ត្រូវមានឆន្ទៈខ្ពស់នៅក្នុងការលក់ ហើយព្យាយាមម្តង ហើយម្តងទៀតកុំបោះបង់ចោលអោយសោះប្រសិនបើអ្នកស្រឡាញ់អាជីពមួយនេះ ។ ហើយមិនថាមនុស្សប្រុស ឬមនុស្សស្រីឡើយ គឺអ្នកអាចលក់បានដូចគ្នា អោយតែអ្នកមានចិត្តស្រឡាញ់ និងមានគោលដៅច្បាស់លាស់ ដាក់ចិត្ត ដាក់កាយថាអ្នកនឹងធ្វើវាអោយបានសម្រេច នោះអាជីកម្មអនឡាញរបស់អ្នកប្រកដជាដំណើរការទៅមុខជាក់ជាមុនខាន៕

អត្ថបទដោយ Nen Sothea (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES