អ្នកជំនាញចាត់ឆាកបង្ហាញម៉ូតថៃ បង្ហើបគោលការណ៍ដើម្បីអោយអាជីវកម្មឈរជើងបានយូរ

ការចាប់ផ្តើមអាវជីវកម្មមួយគឺមិនស្រួលនោះទេ អ្នកត្រូវមានផែនការ និងយុទ្ធសាស្រ្តអោយបានច្បាស់លាស់ ដើម្បីអោយអាជីវកម្មនោះទទួលបានជោគជ័យ ប៉ុន្តែទន្ទឹមនឹងនោះ ការរក្សាអាជីវកម្មនេះអោយស្ថិតស្ថេរឈរមាំគឺរិតតែលំបាកទ្វេដងថែមទៀត ដូចយើងបានឃើញស្រាប់ អាជីវកម្មមួយចំនួនក៏ដូចភ្លើងចំបើងដែរ ឆេះលឿន រលត់លឿនណាស់ដែរ ។លោក សមបាត់ ធិរៈ សារោជ (สมบัษร ถิระ สาโรช)ជាជនជាតិថៃដែលទទួលភាពជោគជ័យយ៉ាងខ្លាំងក្នុងអាជីវកម្មជាអ្នកចាត់ឆាកបង្ហាញម៉ូត លោកបានប្រឡូកក្នុងវិស័យនេះជាង៣៥ឆ្នាំមកហើយ មកដល់សព្វថ្ងៃនេះ កេរិ្ត៍ឈ្មោះស្នាដៃរបស់លោកនៅតែល្បីរន្ធឺ និងមានអតិថិជនជាច្រើនចូលមកទាក់ទងគាត់ជាហូរហែរ ។ លោកបានបង្ហើបគោលការណ៍មួយដែលគាត់តែងប្រកាន់រហូតមក ដែលជួយអោយគាត់អាចឈរជើងបានដល់សព្វថ្ងៃនេះ ។

លោកបានមានប្រសាសន៍ថា អាជីវកម្មមួយប្រៀបដូចជាអាងដាក់ទឹកថ្លាឆ្វង់ដ៏ធំមួយអញ្ជឹង បើសិនយើងខិតខំប្រមូលតែទឹកទុកដើម្បីអោយអាងទឹកពេញតែខ្លួនឯង មិនព្រមប្រលែងអោយទឹកនោះហូរហៀរចេញទៅក្រៅខ្លះ មិនយូរមិនឆាប់ ទឹកថ្លាដែលនៅក្នុងអាងនោះនឹងដុះស្លែរ ប្រែជាល្អក់ ស្អុយ រលួយ ។ ប៉ុន្តែបើសិនយើងហ៊ានប្រលែងទឹកនោះខ្លះអោយហូរចេញទៅក្រៅ អោយរុក្ខជាតិ ធម្មជាតិជុំវិញអាងនោះ បានទទួលរសជាតិផ្អែមនៃទឹកថ្លានោះ ថ្ងៃណាមួយរុក្ខជាតិតូចៗល្អិតទាំងនោះ នឹងរីកលូតលាស់ជាដើមឈើ ជាព្រៃប្រឹក្សាខៀវស្រងាត់ ត្រឈឹងត្រឈៃ ចុងក្រោយនាំយកទឹកថ្លាចូលមកអាងនោះវិញលើសដើម ជាមួយរយ ជាមួយពាន់ដង ។

ការរកស៊ីក៏ដូចគ្នា បើអ្នកគិតតែពីកំរៃ កំរៃ កំរៃ ប្រមូលទុកសំរាប់ខ្លួនឯង ថ្ងៃណាមួយកំរៃដែលបានមកនោះនឹងដុះស្លែរ ល្អក់ ស្អុយ រលួយដូចទឹកក្នុងអាងនោះអញ្ជឹង តែបើសិនជាអ្នកហ៊ាន និង ចែករំលែក អោយទៅមនុស្សជុំវិញខ្លួនខ្លះ មិនថាជាលុយឬបទពិសោធន៍ ចំេនះដឹង ពេលវេលា ដល់ គ្រួសារ បុគ្គលិកក្រោមបង្គាប់ ដៃគូរកស៊ី សង្គម ប្រាកដណាស់តាមបទពិសោធន៍ជីវិតរបស់គាត់ អ្នកនឹងទទួលបានផលមកវិញ មិនថាផ្ទាល់ឬប្រយោល លើសពីការរំពឹងគិត ។ មូយវិញទៀតទាក់ទងនឹងជំហរគោលការណ័នេះ មានលុយកុំគិតតែពីរក្សាទុក តែត្រូវចេះយកទៅវិនិយោគបន្ត ដើម្បីបានកំរៃមកវិញបន្ថែមទៀត ។

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

Adtag for Mobile Grow:-
Online

RELATED ARTICLES