ផ្ទះចល័តលក្ខណៈជាឡានកំពុងតែមានការពេញនិយមនៅបណ្តាប្រទេសជឿនលឿន

ជាទូទៅប្រជាជននៅប្រទេសជឿនលឿនតែងតែធ្វើដំណើរកម្សាន្តលំហែកាយរៀងរាល់ចុងសប្តាហ៍បន្ទាប់ពីការងារមិន​ថាតែនៅប្រទេសជឿនលឿននោះទេនៅកម្ពុជាប្រជាជនភាគច្រើនតែងតែធ្វើដំណើរកម្សាន្តពេលចុងសប្ដាហ៍បន្ទាប់ពីការងារ។

ចំណែកដំណើរកំសាន្ដដែលពេញនិយមបំផុតគឺការផ្សងព្រេង និង Road Trip តែម្ដង ដោយ​សា​រតែ​យើង​អាច​​ភ្លក់​បទ​ពិសោធន៍​ជីវិតផ្សងព្រេងបាន និងស្វែងយល់បានច្រើនទៀតផង។

ដោយសារតែភាពរីកចម្រើននៃដំណើរកម្សាន្ដRoad Trip នេះហើយ បានជាក្រុមហ៊ុនបដិសដ្ឋារកិច្ច Airbnb របស់​សហ​រដ្ឋ​អាមេរិច​បានធ្វើការដាក់ទីផ្សារសម្រាប់ជួលផ្ទះសំណាក់ចល័តបាន ក្នុងតម្លៃត្រឹមតែ ១០ ដុល្លារឡើងទៅ បង្កភាពងាយស្រួលដល់អ្នកធ្វើដំណើរផ្លូវឆ្ងាយអាចសំរាកបានគ្រប់ពេល ដោយគ្រាន់តែសណ្ដោងវា ជាមួយរថយន្ដរបស់យើងប៉ុណ្ណោះ។

១.Sunshine Airstream

អាមួយនេះ វាមានទំហំប្រហែលរថយន្ដSUVដោយយើងអាចគេបានគ្នា ៤ នាក់ជាមួយគ្រែបត់ និង​ផ្នែក​បាំង​ដាច់​ពីគ្នា​ផង​ដែរ វាសាកសមជាមួយដំណើរកំសាន្ដគ្រួសារមធ្យមដែលយើងអាចជួលបាននៅរដ្ឋ California។

២.Forest River Sunseeker

នេះគឺជារថយន្ដតែម្ដងមិនមែនជារថយន្ដសណ្ដោងទេដោយជាខ្នាតធំជាងគេអាចដាក់បានគ្នាដល់១០នាក់ បែងចែក ចេញជាផ្នែកមានបន្ទប់គេងធំបន្ទប់កុមារមានសាឡុងអង្គុយលេងមានទូរទស្សន៍និងឧបករណ៍បំពងសម្លេងវាល្អសម្រាប់ដំណើរកំសាន្ដគ្រួសារធំដែលចង់ទៅព្រៃឬចំការអាំងសាច់និងពិធីជប់លៀងជាដើម។

៣.Cricket Camper​

នេះគឺជារថយន្ដសណ្ដោងសាមញ្ញជាងគេដែលផ្ដោតទៅលើការបោះជំរុំវាមានទំងន់ស្រាលអាចគេងបាន ៤នាក់និងមាន បង្អួចចំនួនដើម្បីមើលទេសភាពនិងស្រូបខ្យល់ជាដើមពិសេសបំផុតសម្រាប់រដូវក្ដៅនិងទៅកាន់តំបន់ឆ្នេរសមុទ្រ។

ជាការពិតដំណើរការកម្សាន្ដមានអត្ថប្រយោជន៍សម្រាប់យើងគ្រប់គ្នាទាំងផ្លូវកាយនិងផ្លូវចិត្តដំណើរកម្សាន្ដធ្វើឲ្យយើងបានសម្រាកបរិបូណ៌បានធ្វើឲ្យអារម្មណ៍ស្រស់ស្អាតបានឃើញនូវទស្សនីយភាពប្លែកស្វែងយល់ពីពិភពខាងក្រៅជាពិសេសគឺបង្កើតនូវភាពសប្បាយរីករាយតែម្ដង។​

អត្ថបទ៖​ទួន​ កែវពិសី

USNews Logo

RELATED ARTICLES