ស្ថាបនិកMobileCoffee៖ធ្វើរឿងមួយនេះបាន លក់ហ្រ្វេនឆាយជោគជ័យទាំងអ្នកលក់ និងអ្នកទិញ

និយាយពីអាជីវកម្មហ្រ្វេនឆាយនៅក្នុងស្រុក ឱកាសមានច្រើនណាស់សម្រាប់សហគ្រិនខ្មែរក្នុងការលក់ឬទិញយីហោហ្រ្វេនឆាយ ប៉ុន្តែទាមទារឲ្យម្ចាស់យីហោដើមទាំងនោះត្រៀមខ្លួន និងត្រៀមយុទ្ធសាស្រ្តជាមុនសិន ។ សំនួរសួរថា ត្រៀមខ្លួនបែបណាទើបរួចរាល់? ស្ថាបនិក MobileCoffee លោកយ៉ែម ឈីម ពន្យល់ថា បើគ្រាន់តែចង់បានលុយពីការបង្កើតហ្រ្វេនឆាយដើម្បីលក់ វាជារឿងងាយទេ តែបើចង់ឲ្យហ្រ្វេនឆាយមួយនោះដំណើរការជោគជ័យ និងឈរជើងរឹងមាំយូរអង្វែងដោយទំនុកចិត្តសុំកុំចេះតែលក់យកលុយពីគេអី ។ 

លោកបន្តថា រឿងសំខាន់មួយធំបំផុតសម្រាប់ម្ចាស់កម្មសិទ្ធិម៉ាកយីហោដើមនោះគឺ មានដៃគូរផ្គត់ផ្គង់សម្ភារៈនិងវត្តុធាតុដើមផ្តាច់មុខដោយស្ថេរភាពជាមួយនឹងការបោះពុម្ភម៉ាកយីហោរបស់ខ្លួនជាប់ជាមួយរាល់សម្ភារៈនិងផលិតលរាប់តាំងពីទុយោអនាម័យ…និងសម្ភារៈវេចខ្ចប់ជាដើម ឬប្រសិនបើមានផ្នែកសម្រាប់បង្កើតវត្ថុធាតុដើមផ្ទាល់ខ្លួនកាន់តែពិសេសបំផុតហើយ ។ 

ស្ថាបនិករូបនេះបានលើកឧទាហរណ៍ពន្យល់បន្ថែមថា ប្រសិនសម្ភារៈភាគច្រើនម្ចាស់ម៉ាកយីហោត្រូវទិញពីគេនៅលើទីផ្សារទូទៅ ហើយគ្រាន់តែបង្កើតឈ្មោះថាជាយីហោហ្រ្វេនឆាយនោះ នាពេលអនាគតអ្នកនឹងប្រឈមបញ្ហាស្មុគស្មាញរាប់មិនអស់ ហើយក៏មិនអាចធានានូវនិរន្តរភាពអាជីវកម្មបានយូរដែរ ព្រោះម្ចាស់ម៉ាកយីហោដើមផ្គត់ផ្គង់សម្ភារៈដែលមានវត្តមានលើទីផ្សារទូទៅ ហើយតម្លៃរបស់វាអាចធូរថ្លៃជាងអ្នកលក់អោយអ្នកទទួលសិទ្ធិក៏ថាបាន។ 

សហគ្រិនរូបនេះសង្កត់ធ្ងន់ថា មុននឹងចង់ចេញលក់ហ្រ្វេនឆាយ ចាំបាច់ត្រូវមានសង្វាក់ផ្គត់ផ្គង់ មានសមភាពគ្រប់គ្រងហ្វ្រេនឆាយ មានយុទ្ធសាស្រ្តប្រកួតប្រជែង និង ចងក្រងបទបញ្ញត្តិទិញ-លក់ ឬផ្តល់សិទ្ធិហ្វ្រេនឆាយស្របតាមច្បាប់គតិយុទ្ធនាៗនៃកម្មសិទ្ធិបញ្ញា អនុលោមតាមគោលការនៃការប្រើប្រាស់ហ្វ្រេនឆាយក្នុងប្រទេសនីមួយៗជាមុនសិន ។ ម្ចាស់យីហោក្នុងស្រុករូបនេះក៏គ្រោងនឹងចេញហ្រ្វេនឆាយឆាប់ៗនេះដែរ ក្រោយពេលរៀបចំខ្លួន និងរៀបចំបទដ្ឋានផ្គត់ផ្គង់ទាំងម៉ាកយីយោនិងសម្ភារៈពីដើមដល់ចប់៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES