ចំណុចពិសេស៣ ធ្វើឲ្យយីហោកូនខ្មែរ Mobile Coffee អាចវិវត្តន៍ខ្លួនពីរទេះតាមផ្លូវ មកជាហាងយ៉ាងជោគជ័យ

យើងបានស្គាល់រួចមកហើយ អំពីយីហោហាងកាហ្វេកូនខ្មែរមួយមានឈ្មោះថា Mobile Coffee ដែលបានបង្កើតឡើងដោយផ្ទាល់ដៃរបស់លោក យ៉ែម ឈីម ជាបុគ្គលមួយរូបមានដើមកំណើតមកពីស្រុកអូររាំងឪ ខេត្តកំពង់ចាម។ លោកធ្លាប់ជាអតីតកបុគ្គលិកបម្រើការងារផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុនមួយ ប៉ុន្តែលោកបានឈប់បម្រើការងារនៅទីនោះរួចបែរមកចាប់អាជីពផ្ទាល់ខ្លួនមួយគឺការលក់កាហ្វេនៅតាមរទេះ។

សហគ្រិនរូបនេះ ចាប់ផ្ដើមលក់កាហ្វេនៅតាមរទេះតាំងពីឆ្នាំ ២០១៤ មកម្លេះ ដោយដំបូងលោកមានរទេះសម្រាប់លក់កាហ្វេចល័តចំនួន ៥គ្រឿងប៉ុណ្ណោះ តែក្រោយមកត្រឹមរយះពេលបួនឆ្នាំ លោកក៏អាចពង្រីកការលក់បន្ថែមដោយផ្តើមពីរទេះ ៥គ្រឿងរហូតដល់ ២៦គ្រឿង។ បច្ចុប្បន្នលោកបានវិវត្តន៍ពីការលក់តាមរទេះមកក្លាយជាហាងធំៗចំនួន ៣សាខា។ ខាងក្រោមនេះ ជាកត្តាសំខាន់៣ ដែលធ្វើឲ្យយីហោកូនខ្មែរមួយនេះ ទទួលបានជោគជ័យ៖

១.ការជ្រើសរើសទីតាំង៖ ទីតាំងនៃការលក់របស់លោកគឺផ្តោតទៅលើកន្លែងដែលមានមនុស្សច្រើន​លោកបាននិយាយថា អ្វីដែលលោកមើលគឺអតិថិជនគោលដៅរបស់លោក។ទីតាំងដែលលោកជ្រើសរើសយកមកបើកហាងកាហ្វេរបស់លោកភាពច្រើនជាទីប្រជុំជនដែលសម្បូរទៅដោយយុវវ័យនិងជាកន្លែងដែលមានបុគ្គលិកធ្វើការ។ជាក់ស្តែង សាខានៅវិមានឯករាជ្យនិងសាខាមុខសាលាភូមិន្ទផ្ទាល់ ទាំងពីរទីតាំងសុទ្ធតែអាចបញ្ជក់ថាជាទីតាំងដែលជាអតិថិជនគោលដៅរបស់របស់ហាងMobile Coffee។ទោះបីជាពេលមិនទាន់បើកជាហាងកាហ្វេនៅពេលលោកលក់តាមរទេះក៏លោកលក់នៅតាមគ្រឹះស្ថានសិក្សានិងតាមកន្លែងដែលមានបុគ្គលិកធ្វើការដែរ។

២.រសជាតិនិងគុណភាព៖ លោកតែងតែយកចិត្តទុកដាក់ជាពិសេសទៅលើរសជាតិរបស់កាហ្វេរបស់លោក ព្រោះថារសជាតិនៃកាហ្វេជារូបមន្តដ៏ទាក់ទាញបំផុតសម្រាប់ទាក់ទាញឲ្យអតិថិជនមកទិញកាហ្វេពីហាងរបស់លោក។លោកយ៉ែម ឈីម បាននិយាយថា “ត្រូវធ្វើឲ្យអតិថិជនមកញ៉ាំកាហ្វេម្តងហើយមកម្តងទៀត មិនមែនមកថ្ងៃនេះមួយសប្តាហ៍ឬពីរសប្តាហ៍ក្រោយទើបមកម្តងទៀតនោះទេ”។ត្រូវតែសិក្សាចំណុចមួយនេះជាចំាបាច់ព្រោះថាអតិថិជនគឺជាស្តេចដែលធ្វើឲ្យអាជីវកម្មរបស់យើងរីកចម្រើនទៅមុខ។

៣.  សេវាកម្មនិងទំនុកចិត្ត៖ ក្រៅពីការគិតគូរទៅលើទីតាំងនិងរសជាតិរួចហើយផ្នែកខាងក្នុងដែលសហគ្រិនគួរគិតគឺសេវានិងទំនុកចិត្តទៅកាន់អតិថិជន មិនថាតែការវិចខ្ចប់ផ្សេងៗត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យសមស្របទៅនិងស្តង់ដារ​ ព្រមទាំងមានផាសុខភាព ផ្តល់ភាពកក់ក្តៅទៅកាន់អតិថិជនតាមរយៈការបម្រើសវាកម្មរបស់បុគ្គលិកនៅក្នុងហាងកាហ្វេទាំងមូល។ធ្វើយ៉ាងណាឲ្យអតិថិជនមានទំនុកចិត្ត ចំណុចទាំងនេះហើយគួរតែយកចិត្តទុកដាក់ហើយមួយវិញទៀតគឺព្យាយាមធ្វើយ៉ាងណាឲ្យតម្លៃនៃកាហ្វេមានតម្លៃធូរថ្លៃដែលអាចឲ្យពួកគាត់មានលទ្ធភាពក្នុងការទិញញុំាបានរាស់ថ្ងែ ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES