លោកដួង តារា៖គោលការណ៍៣ជំហាន ដើម្បីកំណត់ស្តង់ដារកាហ្វេមួយកែវ មុនផលិតផលដល់ដៃអតិថិជន

មីស្ទ័រប្រ៊ូរកាហ្វេ(Misterbrew Coffee)បានក្លាយជាហាងកាហ្វេយីហោហ្រ្វេនឆាយក្នុងស្រុក កំពុងពង្រីកខ្លួនក្នុងឧស្សាហកម្មម្ហូបអាហារក្នុងរយៈពេលដ៏ខ្លី បច្ចុប្បន្នហាងកាហ្វេមួយនេះមាន៦សាខាហើយ និងត្រៀមសម្ភោធសាខាថ្មីៗនៅតាមបណ្តាខេត្តសក្តានុពលទៀតផង។

លោកដួង តារា ស្ថាបនិកមីស្ទ័រប្រ៊ូរកាហ្វេ(Misterbrew Coffee) បានបង្ហើបគោលការណ៍ ៣ ដែលជួយឲ្យយីហោនេះ​ បានបង្កើតស្តង់ដារផលិតផលមួយខ្ពស់ និងទទួលបានការទទួលស្គាល់ពីអតិថិជន ហើយក៏ជាគោលការណ៍សម្រាប់យីហោចាប់ផ្តើមថ្មីថ្មោងដទៃជោគជ័យដូចគ្នាបានផងដែរ។

ចំណុចទីមួយដែលស្ថាបនិករូបនេះយកចិត្តទុកដាក់ខ្លាំងបំផុត គឺម៉ាស៊ីនសម្រាប់ឆុងកាហ្វេ ដែលមានសមត្ថភាពខ្ពស់ និងអាចឆុងកាហ្វេបានរសជាតិល្អបំផុត។ រីឯចំណុចមួយទៀត គាត់គិតទៅដល់វត្ថុធាតុដើមដែលយកប្រើប្រាស់ ទោះបីមានម៉ាស៊ីនល្អបែបណាក៏ដោយ ប្រសិនបើវត្ថុធាតុដើមមានកម្រិតមួយទាប ផលិតផលចេញមកក៏មានកម្រិតទាបដូចគ្នា។

ចំណុចចុងក្រោយគឺជាជំនាញរបស់បុគ្គលិក មានន័យថា យីហោមួយនេះបណ្តុះបណ្តាលជំនាញបុគ្គលិកយ៉ាងច្បាស់លាស់ និងធ្វើការងារដោយយកចិត្តទុកដាក់។ គាត់បន្ថែមថា គាត់សុខចិត្តខាតកាហ្វេមួយកែវ ក៏មិនឲ្យបាត់ភ្ញៀវម្នាក់ជាដាច់ខាត មានន័យថា បើកាហ្វេចេញមកមិនត្រូវតាមស្តង់ដារ គឺសុខចិត្តធ្វើថ្មី ជូនភ្ញៀវតែម្តង។

ជាការពិតការបង្កើតរសជាតិថ្មី និងបង្កើតស្តង់ដារផលិតផលជាការងារលំបាក និងមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែយ៉ាងណាក្តី ការបោះជំហានពីតូចទៅធំ នឹងធ្វើឲ្យយីហោក្នុងស្រុកមានលទ្ធភាព ប្រកួតប្រជែងជាមួយយីហោក្រៅស្រុកបាន៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES