យុទ្ធសាស្ត្ររកស៊ីរបស់យីហោហ្រ្វេនឆាយក្នុងស្រុកមួយ ចាប់ផ្តើមពីទុន៣ម៉ឺន$ បង្កើតទ្រព្យជាង១លាន$

មីស្ទ័រប្រ៊ូរកាហ្វេ(Misterbrew Coffee)បានក្លាយជាហាងកាហ្វេយីហោហ្រ្វេនឆាយក្នុងស្រុក កំពុងពង្រីកខ្លួនក្នុងឧស្សាហកម្មម្ហូបអាហារក្នុងរយៈពេលដ៏ខ្លី ដោយចាប់ផ្តើមពីទុនប្រមានជាង៣ម៉ឺនដុល្លារពីកូនឡានមួយ នៅលើផ្លូវនរោត្តម។ លោកដួង តារា ស្ថាបនិកមីស្ទ័រប្រ៊ូរកាហ្វេ បានលើកឡើងថា មុននឹងអាជីវកម្មមួយនេះលូតលាស់មកដល់កម្រិតបច្ចុប្បន្ននេះ មានការងារជាច្រើនដែលលោកបានធ្វើ និងកសាងឡើង ចាប់តាំងពីបើកទ្វាររកស៊ីថ្ងៃទីមួយមកម្លេះ។

១.បង្កើតថ្មី

លោកដួង តារា ប្រាប់ថា បើផលិតផលរបស់អ្នករកទិញនៅកន្លែងផ្សេងបានដែលមិនមែនជាកម្មសិទ្ធិ ឬជាយីហោរបស់អ្នក នោះបញ្ជាក់ថាវាមិនមែនជារបស់អ្នកនោះទេ មានន័យថា បើកាហ្វេ ឬអាហាររបស់អ្នកបង្កើតឡើង ដូចរបស់អ្នកដទៃទាំងស្រុង នោះបញ្ជាក់ថា អ្នកគ្មានរូបមន្តជារបស់ខ្លួនឯងនោះទេ ហើយយីហោរបស់អ្នកក៏មានអាចជាយីហោមួយលូតលាស់ខ្លាំងនាពេលអនាគតដែរ។

២.បង្កើតស្តង់ដារ

បង្កើតស្តង់ដារជារឿងមួយពិបាក រក្សាស្តង់ដារ រឹតតែជាការងារដែលលំបាក ប៉ុន្តែយីហោហ្វ្រេនឆាយនីមួយៗត្រូវរក្សាស្តង់ដារឲ្យបាន។ ដូចគ្នាដែរ យីហោមីស្ទ័រប្រ៊ូរប្រកាន់គោលការណ៍មួយ គឺធ្វើខុសចាក់ចោល រាល់ផលិតផល ដែលមិនត្រូវតាមរូបមន្ត មិនលក់ឲ្យអតិថិជនជាដាច់ខាត ដោយ”សុខចិត្តខាតកាហ្វេមួយកែវ តែមិនឲ្យខាតអតិថិជនម្នាក់នោះទេ”។

ចំណុចស្នូលមួយនេះ បានជួយឲ្យរូបមន្តនៃការបង្កើតថ្មីមានស្ថេរភាព និងគង់វង្ស ថ្វីដ្បិតថាជាការងារលំបាក ប៉ុន្តែវាមានឥទ្ធិពលវែងឆ្ងាយ សម្រាប់យីហោអាជីវកម្មនីមួយៗ ដើម្បីរក្សាអតិថិជនរបស់ខ្លួន អាចនិយាយថាជាភាពស្មោះត្រង់មួយ នៅក្នុងការលក់។

៣.បង្កើតអារម្មណ៍មោទនភាព

គ្រប់កែវរបស់មីស្ទ័រប្រ៊ូរ មានអក្សរមោទនភាពជាតិខ្មែរពណ៌មាសយ៉ាងប្រណិត ដែលអ្នកញាំកាហ្វេយីហោប្រាកដជាបានដឹងអំពីរឿងនេះ។ មែនទែនទៅ អក្សរតែមួយមុខមិនមែនជាការបញ្ជាក់ពីមោទនភាពនោះទេ តែអ្វីដែលយីហោនេះកំពុងធ្វើគឺបង្ហាញទៅមហាជនតាមរយៈ ផលិតផល ចំនួនសាខា សេវាកម្ម និងគម្រូអាជីវកម្មមួយ(Classic) ដែលទាន់សម័យ និងទាន់បច្ចេកវិទ្យា៕

 

អត្ថបទដោយ៖ NOUN VANNAK 

ដកស្រង់ចេញពីសៀវភៅ ហ្រ្វេនឆាយ មាគ៌ាឆ្ពោះទៅរកភាពមានបាន ចេញលក់ឆាប់ៗនេះ.......

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES