រដ្ឋមន្រ្តី ម៉ាំល្ហុង ថាឆ្នាំ២០២៥ លោកនឹងធ្វើឡានមួយទំនើបបំផុតប្លែកពីគេចេញពីស្នាដៃខ្លួនឯងផ្ទាល់!

បើនិយាយពីលោក ម៉ៅ បូរ៉ា គឺជាអ្នកលក់ម៉ាំម្នាក់ដែលប្រជាជននៅទីក្រុងភ្នំពេញហៅគាត់ថា រដ្ឋមន្រ្តី ម៉ាំល្ហុង ដោយសារលោកជាអ្នកលក់ម៉ាំល្ហុងតែលោកតុងតែងខ្លួនពាក់អាវធំ ប្រៀបដូចជារដ្ឋមន្រ្តីម្នាក់អ៊ីចឹង។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កាលពីពេលថ្មីៗនេះ លោក ម៉ៅ បូរ៉ា បានឲ្យដឹងថា ដំបូងឡើយបន្ទាប់ពីឈប់ពីធ្វើការឲ្យគេបម្រុងធ្វើជាជាងម៉ូតូតែខ្វះខានដើមទុនក្នុងការចាប់ផ្ដើមមុខរបរជាងម៉ូតូនេះ។ នៅថ្ងៃនេះមួយគាត់ទិញម៉ាំគេមកញ៉ាំ តែរសជាតិម៉ាំនោះមិនឆ្ងាញ់ គាត់ក៏សម្រេចចិត្តថាចាប់មុខរបរលក់ម៉ាំល្ហុងដែលជាមុខរបរគាត់ធ្លាប់ធ្វើកាលពីនៅក្មេងមកម្ល៉េះ។

តាមពិតទៅ លោករដ្ឋមន្រ្តី ម៉ាំល្ហុងម្នាក់នេះ អាចនិយាយបានថាជាមនុស្សម្នាក់ដូលចូលចិត្តធ្វើអ្វីប្លែកដើម្បីជាភាពទាក់ទាញ។ ជាក់ស្ដែងមុខរបរគាត់ត្រឹមជាអ្នកលក់ម៉ាំ តែលោកបានតែងខ្លួនស្លៀកពាក់ដូចជាតារាឬរដ្ឋមន្រ្តីម្នាក់អ៊ីចឹង។

ពេលចាប់ផ្ដើមរបរលក់ម៉ាំល្ហុងដំបូង លោកលក់តាមរយៈកង់ តែបន្ទាប់មកក៏ប្រើប្រាស់ម៉ូតូដើម្បីដឹកម៉ាំលក់។ មួយរយៈចុងក្រោយនេះយើងឃើញជិះឡានលក់ម៉ាំម្ដងដែលមើលទៅដូចឡាន Rolls-Royce ដែលជាឡានប្រណិតរបស់អង់គ្លេស តែតាមពិតឡានរបស់បុរសលក់គឺគ្រាន់តែជាឡានកែច្នៃធ្វើជាឡាន Rolls-Royce ប៉ុណ្ណោះ។

និយាយពីឡានដែលគាត់ដឹកម៉ាំលក់រាល់ថ្ងៃនេះគឺតាមពិតជាឡាន Camry ដែលគាត់បានទិញខ្ឬង់២ពាន់ដុល្លារមកកែច្នៃឲ្យមានរូបរាងដូចឡាន Rolls-Royce ដើម្បីទាក់ទាញអតិថិជនច្រើនជាងមុន។ 

លោកម៉ៅ បូរ៉ាថា លោកចូលចិត្តឡានRolls-Royce ណាស់ទោះជាលោកមិនមានលទ្ធភាពទិញរថយន្តប្រណិតនេះមកប្រើប្រាស់ក៏ដោយ។ លោកបានបង្ហើបថា ឆ្នាំ ២០២៥នឹងធ្វើឬក៏ច្នៃឡានមួយឲ្យដូចឡានមហាសេដ្ឋី ពោលគឺច្នៃឡានចេញពីស្នាដៃលោកផ្ទាល់ឲ្យក្លាយជាឡានទំនើបបំផុតពីប្លែកបំផុតខុសពី។

លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ននេះលោកក៏កំពុងកែច្នៃរថយន្តជាបណ្ដើរៗ តែបន្ទាប់ពី លោកធ្វើផ្ទះរបស់លោកចាប់សព្វគ្រាប់ នោះលោកនឹងចាប់ផ្ដើមច្នៃឡានផ្ទាល់ខ្លួនឲ្យទំនើបបំផុតដើម្បីទុកជាអនុស្សាវរីយ៍។

គួរបញ្ជាក់ថា រដ្ឋមន្រ្តី ម៉ាំល្ហុងរូបនេះជានមនុស្សដែលមានចិត្តសប្បុរសធម៍ បានជួយបង្ហាត់បង្រៀន និងជួយដល់យុវជនជាច្រើនដែលគ្មានការងារធ្វើ ឲ្យរកចំណូលដោយខ្លួនឯងតាមរយៈការលក់ម៉ាំល្ហុងនេះ៕

អត្ថបទដោយ៖ ហុង 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES