ទូតជប៉ុនថ្មីថា លោកនឹងទាញអ្នកវិនិយោគជប៉ុនឲ្យកាន់តែច្រើនមកកម្ពុជាក្រោយឃើញកម្ពុជាមានភាពអំណោយផលខ្លាំង

ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន MIKAMI Mashahiro បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំពង្រឹងទំនាក់ទំនង ជាពិសេសគឺជួយទាក់ទាញអ្នកវិនិយោគជប៉ុនឲ្យបានកាន់តែច្រើនថែមទៀតមកកម្ពុជា ពីព្រោះឯកឧត្តមបានមើលឃើញពីស្ថានភាពអំណោយផល និងសក្តានុពលដ៏ល្អប្រសើរនៅកម្ពុជា ។ ក្នុងនោះ នឹងបន្តគម្រាងអភិវឌ្ឍន៌នានាជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូលំទូលាយ ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ។

​ស្ថិតក្នុងឱកាសនោះផងដែរ ដៃគូសន្ទនា ក៏បានពិភាក្សាបញ្ហាកិច្ចសម្រួលពាណិជ្ជកម្មតាមព្រំដែន ក្របខ័ណ្ឌដៃគូសេដ្ឋកិច្ចគ្រប់ជ្រង់ជ្រោយក្នុងតំបន់ (RCEP) និងលទ្ធផលនៃការកិច្ចសហប្រតិបត្តិការលើវិស័យប្រកាសនីយបត្រតក្កកម្ម (Patent)រវាងកម្ពុជា-ជប៉ុន ដែលជាគន្លឹះដ៏សំខាន់មួយផងដែរ សម្រាប់ការទាក់ទាញការវិនិយោគនិងផ្តល់ទំនុកចិត្តកាន់តែច្រើនឡើងពីវិនិយោគិនជប៉ុនមកកម្ពុជា ។

Image may contain: 2 people

​ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជាមិត្តដ៏ល្អក្នុងការចូលរួមចំណែកយ៉ាងសំខាន់តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៌នៅកម្ពុជា ។ ដោយឡែកក្នុងក្របខ័ណ្ឌក្រសួងឧស្សាហកម្ម និងសិប្បកម្ម រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ក៏ដូចជាភ្នាក់ងារផ្សេងៗ បានផ្តល់ជំនួយអភិវឌ្ឍន៌ និងបច្ចេកទេសជាច្រើន ជាពិសេសលើវិស័យទឹកស្អាត ។ 

ឯកឧត្តមសង្ឃឹមថា៖ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម MIKAMI Mashahiro នៅកម្ពុជា នឹងពង្រឹងពង្រីកបានថែមទៀតនូវទំនាក់ទំនងទ្វេរភាគីលើគ្រប់វិស័យ ។ ក្នុងនោះ គឺបន្តអភិវឌ្ឍន៌លើវិស័យទឹកស្អាតទាំងក្នុងគម្រោងដែលមានស្រាប់ និងគម្រោងថ្មីៗបន្ថែមទៀត ក្នុងតំបន់គោលដៅជាច្រើន ជាពិសេសគឺទឹកស្អាតជនបទ ដែលជាទស្សនៈវិស័យថ្មីរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ៕ 

Image may contain: 1 person, sitting and indoor

អត្ថបទដោយ៖ កឹម ប៊ុនធឿន

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES