ក្រុមហ៊ុនMGឈានមុខគេនៅក្នុងពិភពប្រណីតភាពដោយសហការជាមួយក្រុមហ៊ុននាឡិកា Timepieces

រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរការចូលខ្លួនរបស់រថយន្ត MG RX8 ៧កៅអី ប្រភេទ SUV ដែលជាកំពូលរថយន្តដ៏ល្អប្រណីត ក្រុមហ៊ុន MG បានបើកកិច្ចសហការផ្តាច់មុខជាមួយក្រុមហ៊ុនលក់នាឡិកា Timepieces ។

Timepieces គឺជាអ្នកជំនាញខាងគ្រឿងអលង្ការនិងជាអ្នកផលិតនាឡិកាដៃខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ហើយជាអ្នកចែកចាយជាផ្លូវការនូវនាឡិកាម៉ាកSwiss ដែលមានកិត្យានុភាពបំផុតមួយ។ Timepieces គឺជាក្រុមហ៊ុនដ៏ប្រណីតមួយនៃការកែច្នៃដែលមិនមានអ្នកប្រៀបបាននៅទីក្រុងភ្នំពេញ។

ដោយដឹងថាការនាំចូលរថយន្តថ្មី ៧កៅអី ប្រភេទរថយន្ត SUV នឹងនាំពួកគេទៅកាន់ការប្រកួតប្រជែងជាមួយអ្នកមានបទពិសោធន៏នឹងភាពស៊ីវិល័យ, ក្រុមហ៊ុនរថយន្ត MG ចង់បោះជំហានថ្មីនេះនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនហើយបានរកឃើញថាក្រុមហ៊ុននាឡិកា Timepieces គឺជាដៃគូល្អបំផុត។

អ្នកគ្រប់គ្រងលោក Sorya PUM បានលើកឡើងថា “ការជឿទុកចិត្តលើក្រុមហ៊ុនMGនឹងផ្តល់ឱ្យអ្នកច្រើនជាងប្រតិបត្តិការតែមួយដែលអ្នកអាចធ្វើបានជាមួយក្រុមហ៊ុនចែកចាយនៃទីផ្សារជំនួញ។ ដោយផ្តល់ជូននូវនាឡិកាដៃដែលមានតម្លៃរហូតដ៏ 4000$ ពីក្រុមហ៊ុននាឡិកាម៉ាកដ៏ល្បីល្បាញមួយនៅលើពិភពលោក នឹងជាអ្នកចែកចាយដ៏ប្រណិតបំផុតនៅក្នុងប្រទេស, ក្រុមហ៊ុនMGបានបង្ហាញពីអ្នកចែកចាយដែលមានការអនុញ្ញាតនឹងលើសពីការរំពឹងទុករបស់អ្នក”។

ការសហការដំបូងនេះបង្ហាញថាក្រុមហ៊ុនMGមានចេតនាអភិវឌ្ឍផ្នែកថ្មីនេះហើយហាក់ដូចជាឈ្នះការភ្នាល់របស់ខ្លួនចាប់តាំងពីរថយន្តត្រូវបានលក់អស់ហើយការកក់ថ្មីកំពុងកើនឡើង។

ឥឡូវនេះកញ្ចប់ដំបូងនេះត្រូវបានលក់អស់ហើយ ក្រុមហ៊ុនបានបើកការផ្សព្វផ្សាយថ្មីនេះឆ្ពោះទៅពិភពបច្ចេកវិទ្យានៅពេលនេះហើយ។ សម្រាប់រថយន្ត MG RX8 ដែលបានលក់ចេញ អតិថិជននឹងទទួលបានកុំព្យូទ័រម៉ាក MacBook Air ដោយឥតគិតថ្លៃ។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES