មកដឹងអ្នកនៅពីក្រោយខ្នង ជួយឲ្យMessi ឡើងកូដលើ សមរភូមិវាលស្មៅ រហូតមានទ្រព្យវាលលានដុល្លារ

និយាយពីឈ្មោះ Lionel Messi មានមនុស្សមិនតិចទេស្គាល់គាត់ ព្រោះគាត់តារាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជាប់ជាអ្នកលេងបាល់ទាត់ល្អបំផុតលើពិភពលោក។ បច្ចុប្បន្ន Messi ជ្រកក្នុងទ្រនំ FC Barcelona ដែលជាក្លឹបបាល់ទាត់យក្សរបស់ អេស្ប៉ាញ។

យើងដឹងហើយថា Messi គឺជាកីឡាករបាល់ទាត់ម្នាក់ដែលជោគជ័យលើវិថីបាល់ទាត់ និងរកចំណូលបានយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញ តើអ្នកដឹងទេ​ នៅពីក្រោយភាពជោគជ័យរបស់ Messi លើសមរភូមិវាលស្មៅ មានអ្នកណាខ្លះជួយគាត់?

តាមពិតទៅ កីឡាករ សញ្ជាតិ អាហ្សង់ទីនរូបនេះ កើតក្នុងគ្រួសារមិនធូធានោះទេ តែគ្រួសាររបស់លោកគឺជាកត្តាមួយ អាចនិយាយបានថា អ្នកនៅពីក្រោយខ្នងនៃជោគជួយរបស់គាត់ម្នាក់ផងដែរ។ ជាក់ស្ដែង Messi កើតនៅក្នុងមួយដែលស្រាលាញ់បាល់ទាត់។ 

Messi មានបងប្អូនប្រុស ដែលចូលចិត្តលេងបាល់ទាត់ ដូច្នេះពេលឃើញបងប្រុសលេងបាល់ Messi ចាប់ផ្ដើមមានអារម្មណ៍ថាសប្បាយ ហើយក៏ចាប់ផ្ដើមលេងបាល់ទាត់នៅវ័យ៥ឆ្នាំ។ ចាប់ពីវ័យ៥ឆ្នាំមក Messi ចាប់ផ្ដើមមានចំណង់ចំណូលចិត្តខ្លាំងលើបាល់ទាត់។ ដោយសារ មានឪពុកជាគ្រូបង្ហាត់បាល់ផងនោះ ឪពុករបស់ លោកហ្វឹកហាតលោក គួបផ្សំនឹងចំណង់ចំណូលចិត្តខ្លាំងទៀតនោះ Messi បានក្លាយជាកីឡាករវ័យក្មេងខ្លាំងបំផុត​នៅក្នុងក្លឹបដែលឪពុកលោកជាអ្នកគ្រប់គ្រង។

នៅវ័យ១១ឆ្នាំ Messi បានកើតជំងឺម្យ៉ាងគឺខ្វះអកម៉ូនលូតលាស់រាង​កាយ ពោលគឺមានន័យថា ទោះជាគាត់មានអាយុកាន់តែច្រើនក៏កម្ពស់របស់គាត់មិនលូតលាស់ដែរ។ ជំងឺរបស់គាត់គឺទាមទារការព្យបាលដើម្បីឲ្យរាងកាយមានការលូតលាស់ដូចមនុស្សដទៃ ខណៈMessi ជាក្មេងប្រុសដ៏តូចម្នាក់ពោលគឺជាងមនុស្សដែលមានអាយុស្រករគាត់។ ពេលឪពុកលោកយកទៅពេទ្យ ពេលនោះ ពេទ្យប្រាប់ថា ការព្យាបាលត្រូវប្រើរយៈពេល៣ឆ្នាំ ហើយក្នុងមួយខែត្រូវចំណាយលុយអស់ ១៥០០ដុល្លារយ៉ាងតិច។ ដោយសារតែត្រូវចំណាយច្រើនក្នុងការព្យបាល ឪពុករបស់លោកគ្មានលទ្ធភាពព្យាបាលជំងឺនេះឡើយ។

សំណាងល្អ នៅវ័យ១៣ឆ្នាំ​ ទេពកោសល្យលេងបាល់ទាត់របស់ Messi បានលេចលឺដល់ ក្លឹបយក្ស FC Barcelona របស់អេស្ប៉ាញ។ ក្លបបាល់ទាត់ FCBarcelona ផ្ញើរសំបុត្រមកកាន់ក្រុមគ្រួសារ Messi ដើម្បី​ឲ្យ Messi ធ្វើតេស្តសមត្ថភាពលេងបាល់ទាត់។ ពេលបានចូល FC Barcelona កាន់តែកើនសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំង ជាពិសេស FC Barcelona បានទទួលលោកឲ្យចូលលេងក្នុងក្លឹប ព្រមទាំងធានាជួយចេញថ្លៃព្យបាលជំងឺរបស់ Messi ទៀតបង។

នៅវ័យ ១៧ឆ្នាំ Messi ចូលត្រកួតជាផ្លូវការសម្រាប់ក្លឹប FC Barcelona ហើយមានមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ លោកព្រោះតែលោកតូច តែកម្លាំងខ្លាំង រត់លឿន ថែមទាំងអាចរកគ្រាប់បាល់ជូន FC Barcelona។

ចាប់ពីពេលនោះមក Messi បានអភិវឌ្ឍន៍សមត្ថភាពបាល់ទាត់របស់ខ្លួនកាន់តែខ្លាំង រហូតក្លាយជាខ្សែប្រយុទ្ធមុតស្រួលបំផុតសម្រាប់ក្លឹបយក្ស FC Barcelona និងក្លាយកីឡាករ​លំដាប់កំពូលម្នាកផងដែរ។

បច្ចុប្បន្ន​ Messi ក៏តែជ្រកក្នុងទ្រនំ FC Barcelona របស់អេស្ប៉ាញ លេងក្នុងតំបន់ខ្សែងប្រយុទ្ធរបស់ FC Barcelona។ បច្ចុប្បន្ន Messi ជាកីឡាករ ដែលមានចំណូលបានច្រើនជាងគេបំផុតដោយក្នុងមួយសប្ដាហ៍លោករកបាន ជាង ៤០ម៉ឺនដុល្លារ ថ្លៃនឿយហត់។

តាមពិតទៅ Messi ជាក្មេងប្រុសដ៏តូចមួយ តែមានក្ដីស្រមៃចង់ក្លាយជាអ្នកលេងបាល់ទាត់អាជីពម្នាក់។ ជាមនុស្សដែលបានឃើញស្ថានភាពគាត់ពីក្មេងមិនដែលនឹកស្ថានថា លោកអាចមានថ្ងៃនេះ នោះទេ ព្រោះតែជំងឺខ្វះកាត់លូតលាស់របស់។ យ៉ាងណាមិញ លោកបានជោគជ័យក្នុងវិថីបាល់ទាត់ ហើយកំពុងកាន់ទ្រព្យ ចំនួន ៤០០លានដុល្លារ៕ 

អត្ថបទដោយ៖ ហុង 

RELATED ARTICLES