ក្រុមហ៊ុន Mazda កម្ពុជាបង្ហាញមុខទូតសុឆន្ទៈរបស់ខ្លួនជាផ្លូវការ គឺលោក ខេមរៈ សេរីមន្ត

ភ្នំពេញ៖ កាលពីថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩នេះ ក្រុមហ៊ុនអេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី បានរៀបចំពីធីចុះហត្ថលេខា និង​បង្ហាញ​ទូតសុឆន្ទៈ​ផ្លូវ​ការ​ថ្មីរបស់ខ្លួន គឺតារាចម្រៀង​ដ៏ល្បីឈ្មោះ​ទូរទាំងប្រទេស​កម្ពុជាគឺលោក ខេមរៈ សេរីមន្ត នៅ​ Mazda Show Room សាខាមុនីវង្ស ។

នៅក្នុងពិធីដ៏អធឹកអធមនេះ មានការចូលរួមផ្ទាល់ពី​តារាចម្រៀង​លោក ខេមរៈ សេរីមន្ត​ ប្រធានផ្នែក​ប្រតិបត្តិការ​លោក Erkan Bilal និងលោកស្រី អ៊ុន កញ្ញា ដែលជាប្រធានគ្រប់គ្រងទូរទៅ​របស់ ក្រុមហ៊ុន Mazda Cambodia ក៏ដូចជាភ្ញៀវកិត្តយស​ជាច្រើនរូបទៀតយ៉ាងកុះកររួមទាំង​អ្នកគាំទ្រ​របស់លោក ខេមរៈ សេរីមន្ត ផ្ទាល់តែម្ដង។

លោកស្រីប្រធានគ្រប់គ្រងទូរទៅ ក្រុមហ៊ុនអេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី បានលើកឡើង​ថា ក្រុមហ៊ុន Mazda តែង​ផ្ដល់ជូននូវ​រថយន្តដល់អតិថិជនប្រកបដោយទំនុកចិត្ត គុណភាព​ខ្ពស់ សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត​ ហើយសម្រាប់ការ​ចុះហត្ថលេខារបស់លោក ខេមរៈ សេរីមន្ត ជាទូតសុឆន្ទៈថ្មីផ្លូវការប្រចាំកម្ពុជានេះ លោកស្រីជឿរជាក់យ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ពីសំណាក់អតិថិជន និង​អ្នកគាំទ្រ​របស់លោក ខេមរៈ សេរីមន្ត​

ក្នុងឱកាសនោះផងដែរ លោកស្រី អ៊ុន កញ្ញា ក៏បានបង្ហើបពីប្រម៉ូសិន​ចែកមាសសុទ្ធ​យ៉ាង​ដូច្នេះ​ថា​៖«​ កម្មវិធី​ប្រូ​ម៉ូ​សិន ចែក​មាស​សុ​ទ្ឋ​សរុប ១២ គីឡូ​របស់​យើង ការលក់ និង​បាន​កក់​រថយន្ត Mazda គឺមាន​ចំនួន​ច្រើន​លើសលុប រហូតដល់​ទៅជិត ២,០០០​គ្រឿង​ហើយ ត្រឹម​រយៈពេល​ជាង​ពីរ​ខែ​ប៉ុណ្ណោះ​។ ដូច្នេះហើយ សម្រាប់​អតិថិជន​ដែល​មិនទាន់បាន​ទិញ និង​កក់​សូមមេត្តា​រួសរាន់​ឡើង​។ អ្វីដែល​ពិសេស​មួយទៀត​នោះ​គឺ Mazda និង​នាំ​រថយន្ត​ដែលជា​ម៉ូ​ដែល​ថ្មីៗ និង​ជា​ប្រភេទ​រថយន្ត​ជំនា​ន់ទី​៧​របស់​យើង នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះហើយ​»​។​

លោក ខេមរៈ សេរីមន្ត​ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះ​រថយន្ត​ដែលផលិត​ឡើងដោយក្រុមហ៊ុន Mazda នេះផងដែរ ដោយលោកបានលើកឡើង​ថា រថយន្ត​ Mazda នេះជារថយន្ត​ដែលផលិត​ឡើងមានគុណភាពខ្ពស់ រូបរាង​ស្រស់ស្អាតស៊ីវីល័យ និងមានភាពទាក់ទាញ ហើយជាងនេះទៅទៀត​បំពាក់នូវ​ប្រព័ន្ធ​សុវត្ថិភាពខ្ពស់​សម្រាប់អ្នកបើកបរ។

តារាចម្រៀង​រូបនេះក៏បានបង្ហាញពីអារម្មណ៍រំភើបរីករាយផងដែរថា ​៖«​ថ្ងៃនេះ ជា​ថ្ងៃ​ចាប់ផ្តើម​មួយ​របស់ខ្ញុំ​ជាមួយ Mazda ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង និង​មាន​មោទនភាព ដែល​បាន​ធ្វើជា ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Mazda  ប្រចាំ​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង ដល់​ក្រុមហ៊ុន Mazda ដែល​បាន​ទុកចិត្ត និង ជឿជាក់ លើ​រូបខ្ញុំ​។ ខ្ញុំ​ក៏មាន​ភាព​រីករាយ​យ៉ាងខ្លាំង ដែល​ក្រុមហ៊ុន​បាន​ជូន​កាដូ​រថយន្ត Mazda CX-9 ដ៏​ថ្មី​សន្លាង​ដល់​ខ្ញុំ​»​។​

ក្រោយពីការ​ចុះហត្ថលេខា រវាង ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី  ជាមួយ​ទូត​សុ​ឆន្ទៈ​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ដែល​តារាចម្រៀង លោក ខេមរៈ សិរីមន្ត ហើយនោះ ក៏មាន​ការថតរូប​ក​ម្សា​ន្ត រវាង​អ្នកគាំទ្រ​ជាមួយ​កំពូល​តារាចម្រៀង​រូបនេះ​ហើយ ក៏មានការ​ចាប់ឆ្នោត​ផ្សងសំណាង​រើស​យកអ្នកមានសំណាង​បីរូបដើម្បី​ មានឱកាស​ញាំអាហារ​ពេលល្ងាច​ជាមួយនឹង​តារាចម្រៀង​ល្បីឈ្មោះរូបនេះផងដែរ។

គូសបញ្ជាក់ថា រថយន្ត Mazda ជារថយន្ត​ដែលមានឈ្មោះបោះសម្លេង​ជារថយន្តដែលមានគុណភាព និង​សុវត្ថិភាពខ្ពស់​យូរណាស់មកហើយ។ Mazda មានច្រើនម៉ូដែលសម្រាប់​ឱ្យអ្នកជ្រើសរើស​ដោយមានបំពាក់បច្ចេកវិទ្យា​ទំនើបៗ ផ្សំជាមួយនឹង​រូបរាង​ដ៏លេចធ្លោ ទាក់ទាញ៕

ពត៌មានលម្អិត​សូមទំនាក់ទំនង៖

Mazda Cambodia (Pochentong Branch)
# 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 699
ទូរស័ព្ទ: (+855) 23 995 567/995 678
ទូរសារ: (+855) 23 999 678

Mazda Cambodia (Monivong Branch)
# 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន, ភ្នំពេញ។
ទូរស័ព្ទ: (+855) 95 999 599​​
ទូរស័ព្ទ: (+855) 23 988 881/977 771
ទូរសារ: (+855) 23 999 678
អ៊ីម៉ែល: [email protected]

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES