CEO ក្រុមហ៊ុននាឡិកា RADO ផ្លាស់ប្តូរតែមួយយុទ្ធសាស្ត្រប៉ុណ្ណោះ ក្លាយជាក្រុមហ៊ុនល្បីភា្លម

លោក​ Matthias Breschan គឺជាស្ថាបនិកនាឡិកាដៃម៉ាក RADO ដែលជាម៉ាកនាឡិកាដ៏ល្បីល្បាញ និងមានការពេញនិយមបំផុតចំពោះប្រជាជននៅទូទាំងពិភពលោក។ នាឡិការម៉ាក RADO បានផលិតឡើងនៅក្នុងប្រទេស ស្វីសតាំងពីឆ្នាំ ១៩១៧ មកម្លេះ ហើយក៏ជាក្រុមហ៊ុននាឡិកាមួយដែលផលិតនាឡិការដៃដំបូងគេបំផុតផងដែរ ។ បើរំលឹកពីប្រវត្តិរបស់ស្ថាបនិករបស់នាឡិការម៉ាក RADO នេះ គឺនៅពេលដែលលោកចាប់ផ្តើមផលិតនាឡិការជាលើកដំបូងគឺមិនទទួលបានជោគជ័យនោះទេ ។ នៅក្នុងឆ្នាំដំបូងដែលលោកMatthias និងក្រុមការងារផលិតនាឡិការបាននោះគឺគ្មានអតិថិជនណាមួយហ៊ានទិញផលិតផលដែលលោកផលិតបាននោះទេ។ មូលហេតុគឺដោយសារតែផលិតផលរបស់លោកថ្មីពេក និង ប្រជាជននៅក្នុងប្រទេសគេមិនដែលប្រើនាឡិកាដៃនោះទេ គឺគេនិយមប្រើតែនាឡិកាបែបប្រើខ្សែដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ ។ 

ដោយសារតែមិនទាន់មានអ្នកគាំទ្ររលោកមិនចុះចាញ់នោះទេ លោកនិងក្រុមការងារបានតាំងចិត្តហើយថាត្រូវតែធ្វើអោយបាន និងត្រូវតែទាក់ទាញចិត្តអតិថិជនអោយងាកមកប្រើប្រាស់ប្រភេទនាឡិកាដែលក្រុមហ៊ុនលោកផលិតអោយទាល់តែបាន។ នៅឆ្នាំបន្ទាប់លោកក៏បានយកផលិតផលនាឡិការរបស់លោកទៅចុះផ្សាយនៅលើកាតែតក្នុងស្រុកមួយ ហើយវីធីសាស្ត្រទាក់ទាញមួយទៀតនោះគឺ រាល់បុគ្គលិក និងក្រុមគ្រួសារ ព្រមទាំងខ្លួនលោកផ្ទាល់គឺនាំគ្នាពាក់នាឡិការម៉ាក RADO ដែលជាផលិតផលរបស់គាត់ទាំងអស់គ្នា​។ វិធីសាស្ត្រមួយនេះហើយដែលធ្វើអោយផលិតផលរបស់លោកទទួលបានការចាប់អារម្មណ៍បានគួសមផងដែរ ហើយក៏មានអតិថិជនមកកុម្ម៉ង់ទិញយ៉ាងច្រើនថែមទៀតផង ។ 

នៅក្នុងឆ្នាំ ១៩៦២ ក្រុមហ៊ុនផលិតនាឡិកា RADO បានប្តូរពីការផលិត តួរនាឡិការ និងខ្សែនាឡិការ ពីដែក មកផលិតចេញពី អាលុយមីញ៉ូម និងប្លាទីន វិញម្តង ចំនុចផ្លាស់ប្តូរនេះហើយដែលធ្វើអោយ RADO អាចឆក់យកចិត្តអតិថិជនបានយ៉ាងងប់ងល់ ។ ទោះជាមានការគាំទ្ររយ៉ាងច្រើនបែបនេះក៏ដោយ លោកMatthias មិនបានបញ្ឈប់ការរចនា និងឌីស្សាញនៅលើផលិតផលនាឡិកាថ្មីរបស់លោកនោះទេ គឺលោកបានបន្ថែមការឌីស្សាញថ្មីមួយទៀតគឺ នាឡិការ ដាំពេជ្រ ដែលជានាឡិការកំពូល និងមានតំលៃថ្លៃជាងគេនៅក្នុងចំណោមនាឡិកាម៉ាក RADO ទាំងអស់។ មកទល់បច្ចុប្បន្ននេះនាឡិកាម៉ាក RADO បានវាយលុកទីផ្សារទូទាំងពិភពលោក និងអាចរកចំណូលបានរាប់ពាន់លានដុល្លាពីការលក់ផលិតផលរបស់ខ្លូន។ 

អត្ថបទដោយ នេន សុធា (Leadership Writer)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES