ខេត្តសៀមរាបនឹងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាញភ្ញៀវទេសចរថែម

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍិស័យទេសចរណ៍នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី ការរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប យោងតាមរដ្ឋបាលខេត្តសៀមរាប។

តាមប្រភពដដែល ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ គឺសំដៅដើម្បីការអភិវឌ្ឍ និងអភិរក្សរយៈពេលវែង ដោយឈរលើអភិក្រមជាគោលចំនួន ២៖ ទី១. ការគ្រប់គ្រ​ង​ប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយប្រកបដោយគុណតម្លៃវិសេសវិសាល និងទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

ការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ អាចនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។ ជាពិសេស​ឱកាសកាន់តែល្អថែមទៀត សម្រាប់អ្នករកស៊ីវិស័យទេសចរណ៍ ព្រោះសក្តានុពលវិស័យនេះនឹងកាន់តែរីកចម្រើនខ្លាំង៕

អត្ថបទដោយ៖ ម៉ន វុទ្ធា 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES