ដឹងតម្លៃឡាន Mark Zuckerberg ជិះទៅធ្វើការនៅ Facebook តម្លៃថោកជាងអ្នកមានសាមញ្ញទៅទៀត

ស្ថាបនិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំជាងគេលើលោក Facebook ដែលគ្រប់គ្រងដោយ Mark Zuckerberg នោះ ត្រូវបានគេប្រម៉ាញ់ពីជីវភាពរស់នៅរបស់គាត់ជាច្រើនដងមកហើយ ទោះបីពេលខ្លះគាត់ធ្វើដំណើរដោយជិះកង់ ឬ រត់លេងកំសាន្ដក៏ដោយ ។

លោក Mark Zuckerberg សព្វថ្ងៃនេះមានទ្រព្យសម្បត្តិជាង ៧១ ពាន់លានដុល្លារហើយ ដែលរស់នៅជាមួយប្រពន្ធលោកឈ្មោះ លោកស្រីវេជ្ជបណ្ឌិត Priscilla Chan ជាមួយជីវភាពសាមញ្ញទោះបីមានលុយច្រើនពាន់លានហើយក៏ដោយ ។
 

ជាងនេះដែរលោក Mack Zuckerberg និងភរិយាចូលចិត្តជីវភាពបែបសាមញ្ញៗ ពេលខ្លះត្រូវបានគេលួចថតគាត់ពេលរត់ហាត់ប្រាណនៅតាមសួនច្បារជាមួយប្រពន្ធគាត់ ជាពិសេសការញ៉ាំអាហារក៏ធម្មតាៗដែរ ស្ទើតែអ្នកដែលមិនសូវមានប្រាក់ក៏អាចទិញហូបបានដែរ ។

Mark ក៏ប្រាប់បង្ហោះនៅលើ គណនី Facebook ដែរថា ជីវិតសាមញ្ញ ជាមួយភរិយា និងមានផ្ទះតូចល្មមមួយ ជាមួយឡានម៉ាក Acura TSX ដែលមានតម្លៃត្រឹម ៣០.០០០ ដុល្លារនោះ គឺគ្រប់គ្រាន់សម្រាប់គាត់ហើយ ។

ជាពិសេសរាល់ថ្ងៃគាត់តែងតែជិះឡានម៉ាក Acura TSX ពណ៍ខ្មៅរបស់គាត់មួយនេះទៅធ្វើការនៅក្រុមហ៊ុនលោករាល់ថ្ងៃ ជាមួយចំណាប់អារម្មណ៍ដែរថា ត្រឹមប៉ុន្នេះល្អណាស់សម្រាប់គាត់ហើយ ព្រោះអីវាមានរាងតូចល្មម និងមានផាសុភាពទៀតដែរ និងមិនបាច់ចំណាយច្រើនទៀតនោះ ។

គួរបញ្ជាក់ដែរថា ស្ថាបនិក Facebook រូបនេះចូលចិត្តប្រើប្រាស់ពេលវេលាបែបសាមញ្ញៗ សូម្បីតែពិធីមង្គលការរបស់លោកក៏ធ្វើឡើងបែបធម្មតាដែរ ខណៈដែលភ្ញៀវដែលបានអញ្ជើញឲ្យចូលរួមមានមិនដល់ ១០០នាក់ផង ជាពិសេសអាហារនៅក្នុងពិធីមង្គលការនោះ គឺមានតម្លៃត្រឹម ៧.៥០ ដុល្លារតែប៉ុណ្ណោះ បើគិតសម្រាប់ម្នាក់ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES