ព្រោះតែខឹងឪពុកសម្លាប់ឆ្កែធ្វើអារហារ ប៉ាគីអៅ ប្រឹងហាត់ប្រដាល់រហូតក្លាយជាសេដ្ឋីប្រដាល់ពាន់លាន

ស្តេចប្រដាល់ដៃដែកហ្វីលីពីន Many Pacman Pacquiao គឺជាបុរសហ្វីលីពីនតែម្នាក់គត់ដែលបានក្លាយទៅជាកំពូលអ្នកប្រដាល់លំដាប់ពិភពលោករកចំណូលបានជាង 1 ពាន់លានដុល្លារ ហើយបច្ចុប្បន្ននេះលោកមិនត្រឹមតែជាអ្នកប្រដាល់ដែលកំពុងល្បីល្បាញនៅហ្វីលីពីនប៉ុណ្ណោះទេ តែលោកក៏ជាឥស្សរជនដ៏មានប្រជាប្រិយមួយរូបរបស់ប្រជាជនហ្វីលីពីនផងដែរ។ 

រំលឹកពីអតីតកាលដ៏ក្រីក្ររបស់ស្ដេចប្រដាល់រូបនេះកាលពីឆ្នាំ ១៩៩០ លោកគឺជាក្មេងក្រីក្រម្នាក់នៅក្នុងតំបន់ Sardo Mejia ទឹកដីយហ្វីលីពីន ដែលកាលនោះលោកមានអាយុ ១២ ឆ្នាំ។ កាលនោះដោយសារតែជីវភាពគ្រួសារក្រីក្រពេកប៉ាគីអៅសម្រេចចិត្តបោះបង់ចោលការសិក្សារបស់ខ្លួនចោលនៅថ្នាក់វិទ្យាល័យ។

កាលពីនៅក្មេងប៉ាគីអាវចូលចិត្តមើលទូរទស្សន៍ជាពិសេសគឺកម្មវិធីប្រដាល់របស់កីឡាករល្បីលំដាប់ពិភពលោកម៉ៃថៃសាន់ ដែលរូបភាពទាំងនោះបានដឹកនាំនៅក្នុងខួរក្បាលមេនីប៉ាគីអៅរហូតឲ្យលោកជក់ចិត្តជាមួយនឹងវិស័យប្រដាល់ជាខ្លាំង។ ពេលមួយនៅក្នុងស្រុកកំណើតរបស់គាត់ គេបានបង្កើតការប្រកួតប្រដាល់សម្រាប់គ្រប់ទីកន្លែង ហើយប៉ាគីអៅបានផ្តួលគ្រប់គូប្រជែងរបស់គាត់។ គាត់បានក្លាយជាជើងឯកតែម្នាក់គត់នៅក្នុងស្រុកភូមិរបស់គាត់។

ទោះបីជាម៉ានីប៉ាគីអាវមានប្រជាប្រិយភាពនៅក្នុងតំបន់របស់គាត់ក៏ដោយ តែចំណូលដែលគាត់ទទួលបានពីការឈ្នះនោះបានត្រឹមតែ ២ ដុល្លារប៉ុណ្ណោះពោលគឺគាត់រស់នៅក្នុងភាពក្រីក្រដដែល។ រូបភាពមួយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាត្រូវតែគេចចេញពីភាពក្រីក្រគឺរូបភាពដែលឪពុករបស់គាត់សម្លាប់សត្វឆ្កែធ្វើជាអាហារពេលល្ងាចសម្រាប់គ្រួសារ។

ប៉ាគីអាវមានអារម្មណ៍ថាខឹងឪពុករបស់ខ្លួនជាខ្លាំងហើយខ្លួនក៏បានចាកចេញពីផ្ទះតស៊ូដេកនៅតាមរោងចក្រលក់ដូរតាមផ្លូវរហូតដល់លោកមានឱកាសបានចូលធ្វើការនៅកន្លែងហាត់ប្រាណមួយដែលកន្លែងនោះហើយដែលបានធ្វើឲ្យលោកក្លាយទៅជាអ្នកប្រដាល់អាជីពលុយពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នមេនីប៉ាគីអៅបានក្លាយទៅជាស្ដេចប្រដាល់របស់ហ្វីលីពីននិងជាអ្នកប្រដាល់ដ៏កំពូលម្នាក់នៅក្នុងពិភពលោកដែលលោកគឺជាមនុស្សម្នាក់គត់ដែលអាចរកចំណូលបានច្រើនជាងគេពីការប្រដាល់នៅលើទឹកដីហ្វីលីពីនក៏ដូចជាទឹកដីអាស៊ីផងដែរ៕ឡ

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅអាត់បី ចំណូលថ្មីក្នុងជំនាញលក់ 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES