តម្លៃស្វាយស្រុកខ្មែរអាចនឹងឡើងថ្លៃ ខណៈដែលរោងចក្រដំណាប់ស្វាយត្រៀមផលិតអោយបាន១ម៉ឺនតោននៅកម្ពុជា

កាលពីថ្មីៗនេះក្រុមហ៊ុន​មួយដែលមានឈ្មោះថាគ្រីន លីឌ័រ (Green Leader) ដែលមានទីតាំងនៅក្នុងប្រទេសហុងកុង បានប្រកាសនៅសប្តាហ៍មុនថាពេលក្រុមហ៊ុនកំពុងតែមានគម្រោងសាងសង់រោងចក្រកែច្នៃស្វាយទី ៣ របស់ខ្លួនដែលមានទីតាំងស្ថិត នៅខេត្តត្បូងឃ្មុំនាឆ្នាំ២០២០ ដែលមានសមត្ថភាពផលិត ៥ ០០០ តោន ក្នុងមួយឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក Michael Tse ជា CEO របស់ក្រុមហ៊ុនគ្រីន លិនឌ័របាននិយាយថារោងចក្រកែច្នៃស្វាយដំបូងគេបានចាប់ដំណើរការពីខែមករា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅស្រុកអង្គស្នួល ខេត្តកណ្តាលបានផ្តល់ការងារដល់កម្មករក្នុងស្រុកចំនួនជាង៥០០នាក់។

ទន្ទឹមនឹងនេះផងដែរ គោលបំណងសម្រាប់រយៈពេលខ្លីក្រុមហ៊ុនមួយនេះ នឹងបន្តស្វែងរកទីតាំងដែលមានសក្តានុពលដំណាំ ស្វាយ ដើម្បីសាងសង់រោងចក្របន្ថែមទៀតក្នុងគោលបំណងផលិតដំណាប់ស្វាយចំណិតស្ងួតឲ្យបានប្រមាណជាង១ម៉ឺន តោនក្នុងមួយឆ្នាំ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន ផងដែរ។ ក្រុមហ៊ុនមួយនេះគ្រោងនឹងសាងសង់រោងចក្រទី៣ខេត្តត្បូងឃ្មុំនាឆ្នាំ២០២០ ដែលមានសមត្ថភាពផលិត៥ពាន់តោន ក្នុងមួយឆ្នាំ។

ចំពោះគោលបំណងសម្រាប់រយៈពេលវែងវិញ ក្រុមហ៊ុននេះមានផែនការបង្កើតរោងចក្រកែច្នៃបន្ថែម សម្រាប់ផលិតផលផ្លែស្វាយដូចជា ទឹកផ្លែឈើរស់ជាតិស្វាយ និងស្វាយសុទ្ធ ដើម្បីបំពេញតម្រូវការឧស្សាហកម្មដុតនំរបស់ប្រទេសចិន ផងដែរ។ ជាទូទៅក្នុងផ្លែស្វាយស្រស់៧ តោន អាចផលិតដំណាប់ស្វាយចំណិតបាន១តោន។

គួរបញ្ជាក់ផងដែរថា រោងចក្រនេះមានសាខាចំនួន ២ រួចមកហើយដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល ដែល មានផ្ទៃដីជិត១ម៉ឺនម៉ែត្រក្រឡា អាចផលិតដំណាប់ស្វាយចំនួន ២ពាន់តោន ក្នុងមួយឆ្នាំ និងខេត្ដកំពង់ស្ពឺ ដែលមានផ្ទៃដីជិត១៥ ០០០ ម៉ែត្រក្រឡា អាចផលិតចំនួន ២ពាន់តោន ក្នុងមួយឆ្នាំ។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES