ដើលេងស្រុកថៃ ឃើញពូជស្វាយមួយល្អពេក ថៅកែស្វាយកម្ពុជា សម្រេចចិត្តនាំពូជនោះមកដាំនៅស្រុកខ្មែរ

ទីផ្សារឈើហូបផ្លែនៅកម្ពុជាកំពុងតែមានតម្រូវការច្រើនបំផុត ដែលកសិករមួយចំនួនគួរតែពិចារណាក្នុងការចាប់យកមុខរបរមួយនេះ ដើម្បីបង្កើនចំណូលក្នុងក្រុមគ្រួសារ ព្រោះចំណូលនៃការទិញផ្លែឈើភាគច្រើនត្រូវបានហូរចូលទៅក្នុងហោប៉ៅរបស់ប្រទេសជិតខាងមួយចំនួន ដែលធ្វើអោយខាតបង់ប្រយោជន៍ច្រើនដល់ប្រជាជនកម្ពុជា។ 

លោក មឿន រាវ៉ន ម្ចាស់កសិដ្ឋានលក់កូនឈើធំមួយនៅក្នុងខេត្តពោធិសាត់ ដែលបាននាំចូលកូនឈើហូបផ្លែល្អៗមកពីប្រទេសថៃ ដើម្បីលក់ជូនកសិករដើម្បីដាំដុះបង្ករបង្កើនផល ដើម្បីបង្កើនប្រាក់ចំណូលនៅក្នុងក្រុមគ្រួសារ។ 

លោកបានបន្តថា ថ្មីៗនេះកសិដ្ឋានរបស់លោកបានទើបតែនាំចូលពូជស្វាយមួយប្រភេទល្អ និងមានទីផ្សារតម្លៃថ្លៃសម្រាប់កម្ពុជា ដែលស្វាយប្រភេទនេះមានឈ្មោះថាកែវសាវឿយ ដែលពូជប្រភេទនេះមានផ្លែធំៗទម្ងន់ប្រមាណជា ២ គីឡូក្រាមក្នុងមួយផ្លែ និងមានទំហំធំទាក់ទាញបំផុតសម្រាប់ទីផ្សារផ្លែឈើនៅកម្ពុជា។ 

លោក មឿន រាវ៉ន បានបន្ថែមថា ពូជស្វាយនេះមានប្រភពមកពីរ៉ាក់យងប្រទេសថៃ ហើយតំបន់មួយនេះត្រូវបានគេដាំដុះពូជស្វាយកែវសាវឿយច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃ។ ពូជស្វាយកែវសាវឿយ នេះមានលក្ខណៈពិសេសជាងស្វាយដទៃត្រង់ថាផ្លែធំៗ មានពណ៍ស្រស់ស្អាតទាក់ទាញ និងអាចលក់បានទាំងខ្ចីទាំងទុំ ហើយឆាប់បានទទួលផលទៀតត្រឹមតែមួយឆ្នាំកន្លះក៏អាចយកផលបានហើយ។

លោក មឿន រ៉ាវន បានសង្កត់ធ្ងន់ថាចំពោះតម្លៃវិញយើងអាចលក់បានប្រហែលជា ៦.០០០ រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយដើមអោយផលពេញប្រមាណជា ២០ គីឡូក្រាមក្នុងមួយដើម ដែលនេះជាទិន្នផលមួយខ្ពស់គួរសម គួបផ្សំនិងតម្លៃខ្ពស់់ជាងគេមួយ អាចធ្វើអោយពូចស្វាយមួយនេះអាចមានទីផ្សារខ្ពស់នាពេលអនាគតផងដែរ។ 

លោកបានបង្ហើបថា ចំពោះកូនពូជដែលខ្ញុំលក់ជូនកសិករកម្ពុជាសព្វថ្ងៃប្រមាណជា ៣ ពាន់ដើមរួចមកហើយ ដែលក្នុងមួយដើមតម្លៃ ៥ ដុល្លារ ហើយក្រុមការងាររបស់ខ្ញុំដឹកជូនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ លោករង់ចាំស្វាគមន៍រាល់បញ្ហាបច្ចេកទេសដាំដុះ និងផ្នែកទីផ្សារអាចទំនាក់ទំនងតាមរយៈទូរស័ព្ទ 097 99 88 552/ 096 97 50 542/ 085 59 26 65៕ 

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

 

USNews Logo

RELATED ARTICLES