សហគ្រិនស្ដ្រីមួយរូបបង្កើតយីហោសាប៊ូខ្មែរ T&L ជួយឲ្យស្រ្ដីមេផ្ទះរាប់ពាន់នាក់ឲ្យមានចំណូលបន្ថែម

តើមានស្ដ្រីមេផ្ទះប៉ុន្មាននាក់ដែលហ៊ានចេញរកស៊ី ដែលប្រឈមនឹងហានិភ័យគ្រប់បែបយ៉ាង? ហើយតើមានស្រ្ដីមេផ្ទះប៉ុន្មាននាក់មានមហិច្ឆតាចង់ចេញរកស៊ីខ្លួនឯង ព្រោះមិនចង់នៅផ្ទះចាំតែចាយលុយដែលស្វាមីខំរក? 

ជាការពិតណាស់គ្មានស្រ្ដីណាម្នាក់ដែលចង់ ដេកចាំពឹងលើកម្លាំងញើសឈាមរបស់ស្វាមីដែរ គឺពួកគាត់តែងតែមានកូនចិត្ដមួយថាចង់មាន ចំណែកបង្កើនចំណូលក្នុងគ្រួសារ។ ស្រ្ដីស្ទើរតែ ១០០ ភាគរយដែលមានគំនិតបែបនេះ បន្ទាប់ពីពួកគាត់បានរៀបការរួច ប៉ុន្ដែជាក់ស្ដែងមានតែចំនួនតិចតួចប៉ុណ្ណោះ ដែលមានឆន្ទៈមោះមុត និងមានមហិច្ឆតាថានឹងនិងសម្រេចគោលដៅក៏ដូចជាក្ដីសុបិន្ដ ដែលខ្លួនចង់បានឲ្យបាន។ 

 

 

 

ក្នុងនោះបើយើងក្រឡែកទៅមើលសហគ្រិនស្រ្ដី លោកស្រី លាង ធារ៉ា ដែលស្ថាបនិកនិងជានាយិកាក្រុមហ៊ុនផលិតសាប៊ូខ្មែរ T&LNatural  គឺលោកស្រ្ដីផ្ដើមឡើងពីស្រ្ដីមេផ្ទះ រហូតក្លាយជាសហគ្រិនស្រ្ដីដ៏ឆ្នើមមួយរូបនៅកម្ពុជា។ 

តាមរយៈការធ្វើបទសម្ភាសជាមួួយសារពត៌មាន Business Cambodia លោកស្រីបានមានប្រសាសន៍ថា ដំបូងឡើយអ្នកស្រីគឺគ្រាន់តែជាស្រ្ដីមេផ្ទះមួយរូបដែលមានភារៈកិច្ចចាំតែមើលកូននៅផ្ទះ និងរៀបចំផ្ទះតែប៉ុណ្ណោះ។ បើតាមសម្ថភាពរបស់ស្វាមីអ្នកស្រីគឺជីវិភាពគ្រួសារមានលក្ខណៈសមរម្យទៅហើយ មិនចាំអ្នកស្រីត្រូវចេញរកស៊ីទៀតនោះទេ ប៉ុន្ដែដោយមានមហិច្ឆតាចង់ចេញរកស៊ីខ្លួនឯង នឹងចង់សម្រេចក្ដីស្រមៃផងនោះ អ្នកស្រីបានប្ដេជ្ញាចិត្ដថានិងធ្វើវាឲ្យបាន។ 

 

 

 

លោកអ្នកបានដឹងហើយថា ការចេញរកស៊ីខ្លួនឯងគឺវាមិនមានភាពងាយស្រួលប៉ុន្មាននោះទេ គឺវាតែងតែមានការរារាំងពីក្រុមគ្រួសារជាពិសេស ព្រោះថាការចេញរកស៊ីត្រូវប្រឈមនឹងហានិភ័យជាច្រើន ហើយមានពេលខ្លះត្រូវខាតបង់បា្រក់កាសទៀតផង។

ទោះជាមានបញ្ហាច្រើនយ៉ាងនេះក្ដីក៏ អ្នកស្រីនៅតែមិនព្រមចុះចាញ់ និងមិនដែលគិតថាបោះបង់នោះទេ ផ្ទុយទៅវិញអ្នកស្រីបានធ្វើឲ្យស្វាមីរបស់អ្នកស្រី យល់ព្រមជាមួយនឹងគំនិតអាជីវកម្មផលិតសាប៊ូមួយនេះ។ 

 

 

 

ជាក់ស្ដែងអាជីវកម្មរបស់់អ្នកស្រីពិតជាទទួលបានជោគជ័យ ដោយសារផលិតផលរបស់ T&LNatural  គឺទទួលលបានការគាំទ្រច្រើនពីអតិជនទូទាំងប្រទេស ខណៈដែលអាជីវកម្មមួយនេះដំណើរបានមួយឆ្នាំ ប៉ុន្ដែអាចរកតំណាងចែកចាយបានរហូតដល់ ៥០០០ ពាន់នាក់។

អគ្គនាយិកា រូបនេះបានបន្ដទៀតថា មូលហេតុចម្បងដែលផលិតនេះមានគាំទ្រខ្ពស់និងមានតំណាងចែកចាយច្រើនបែបនេះគឺ ដោយសារតែអ្នកស្រីចេញរកស៊ីមិនមែនផ្ដោតតែទៅប្រាក់ចំណេញតែមួយមុខនោះទេ គឺអាជីវកម្មនេះបង្កើតឡើងគឺធ្វើយ៉ាងណាឲ្យស្រ្ដីមេផ្ទះអាចរកប្រាក់ចំណូលបានប្រចាំខែដោយមិនចាំបាច់ចេញទៅធ្វើការនៅក្រៅផ្ទះឡើយ។ លើសពីនេះទៀតរាល់សមាជិកជាតំណាងចែកចាយ ត្រូវតែជាបុគ្គលិកដែលជឿទុកចិត្ដទៅលើផលិតផល ពិេសសគឺបានប្រើផលិត T&LNatural  ឲ្យដឹងពីគុណភាពហើយបានយកទៅលក់បន្ដ។

 

មួយវិញទៀតផលិផលរបស់T&LNatural  គឺផ្ដោតសំខាន់ទៅលើសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។ អ្នកស្រីបានបន្ថែមទៀតថា គ្រប់ផលិតផល T&L ទាំងអស់សុទ្ធតែត្រូវបានឆ្លងកាត់នូវការពិនិត្យពិសោធន៍តាមស្ដង់ដាត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា អ្នកស្រីនាយិកា លាង ធារ៉ា បានមានប្រសាសន៍ទៀតថា អាជីវកម្មរបស់អ្នកស្រីដើរមកដល់ពេលនេះគឺមានន័យថាជោគជ័យមួយកម្រិតហើយ ហើយជោគជ័យទាំងនេះគឺមានការចូលរួមសហការគ្នាពីដៃគូអាជីវកម្ម ដែលជាស្ត្រីរាប់ពាន់នាក់នៅទូទាំងប្រទេស ក្នុងការលក់នូវផលិតផលសាប៊ូយីហោខ្មែរ T&L មួយនេះក្នុងទីផ្សារកម្ពុជា។

មួយវិញទៀតផលិតផលក្នុងយីហោមួួយនេះក៏បានឈានជើងទៅដល់ទីផ្សារនៃប្រទេសជិតខាងខ្លះផងដែរ៕

 

អត្ថបទដោយ៖ សារ ធូរ៉ា

RELATED ARTICLES