ក្រុមហ៊ុនកាស៊ីណូម៉ាកាវនឹងធ្វើគម្រោងធំមួយនៅសៀមរាបប៉ុន្តែមិនរកស៊ីកាស៊ីណូព្រោះមូលហេតុនេះ

កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសន្និសីទស្តីពី G2E Asia ជាមួយនឹង លោក Sheldon Trainor ជាអគ្គនាយក របស់ក្រុមហ៊ុន Macau Legend Development បានអោយដឹងថា ឆាប់ៗនេះ ក្រុមហ៊ុនរបស់លោក នឹងពង្រីកការវិនិយោគ មកកាន់ប្រទេសចំនួន ៣ បន្ថែមទៀតដូចជា ឡាវ វៀតណាម និងកម្ពុជា។

លោក Sheldon Trainorបានបន្ថែមអោយដឹងថាបច្ចុប្បន្នក្រុមហ៊ុនរបស់លោក​កំពុងតែរៀបចំទៅលើការ​ដ្ឋាន​សាងសង់​ Resort មួយដែលមាន ឈ្មោះថាSavan Resortដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Savannakhet ប្រទេសឡាវ​ដោយ​ក្រុមហ៊ុន​បាន​ ទិញដីសម្រាប់ អភិវឌ្ឍន៍ ក្នុងចំនួន ៤២ លានដុល្លារកាលពីឆ្នាំ ២០១៦កន្លងទៅហើយ ក្រុមហ៊ុនក៏កំពុងតែស្វែងរក ឱកាសបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ នៅក្នុងប្រទេសឡាវនេះ បើទោះជាត្រូវចំណាយជាង ៥០០ លានដុល្លារក៏ដោយ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Macau Legend បានបង្ហើបពីគម្រោងចាប់ផ្តើមប្រមូលទិញដី នៅតំបន់ស្ថិតនៅក្នុង ខេត្តសៀមរាបផងដែរ ដើម្បីសាងសង់រមណីយដ្ឋានធំមួយ ប៉ុន្តែគម្រោងយ៉ាងណាទៅមុខទៀតនោះ គឺលោក Sheldon Trainor មិនទាន់បញ្ជាក់អោយដឹងច្បាស់នៅឡើយទេ។

លោក ក៏បានបន្តទៀតថា លោកចង់សាងសង់ កាស៊ីណូ នៅក្នុងតំបន់នៃខេត្តសៀមរាប ប៉ុន្តែដោយសារតែនៅក្នុងខេត្ត សៀមរាប គឺមិនត្រូវអនុញ្ញាតឱ្យមានកាស៊ីណូ ឬល្បែងស៊ីសងអ្វីឡើយ បើទោះបីជាសាងសង់ឆ្ងាយពី ប្រាសាទអង្គរវត្ត ដល់ទៅជាង ៥០ គីឡូម៉ែត្រក៏ដោយ។

គួរជម្រាបផងដែរថា ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Macau Legend Development នឹងបន្ថែមគម្រោងសម្រាប់ អភិវឌ្ឍន៍នៅប្រទេសកម្ពុជា ហើយក៏កំពុងតែ រកមើលឱកាស និងសិក្សាបន្ថែមអំពីទីផ្សារ នៅក្នុងប្រទេសវៀតណាម ផងដែរ ដើម្បីការអភិវឌ្ឍន៍នាពេលអនាគត។

អត្ថបទ៖ទួន កែវពិសី

Adtag for Mobile Grow:-
Online

RELATED ARTICLES