កញ្ញាLuisa Zhou៖រកស៊ី២ឆ្នាំកើបលុយរាប់លាន$ ដោយប្រើទិកនិក៣នេះ

កញ្ញា Luisa Zhou គឺជាគ្រូបង្វឹកតាមអ៊ីនធើណេតដែលពាក់ព័ទ្ធ ពីការរកស៊ី ការលើកទឹកចិត្ត​ ការអប់រំ និងការៀបចំផែនការអាជីវកម្មជាដើម កញ្ញាបានជួយមនុស្ស១ពាន់នាក់ចាប់ផ្តើមរកស៊ីដោយខ្លួនឯង ដែលរកចំណូលបានជាង១លានដុល្លារពីបង្កើតឃ្លឹបវីដេអូនីមួយៗចែកជូនដល់សហគ្រិនថ្មីថ្មោង។

សហគ្រិនស្រ្តីជនជាតិចិនវ័យ២៨ឆ្នាំ​រូបនេះបង្ហើបពីទិកនិកចំនួន៣​ ដែលប្រើពេលតែ៣ខែ រកលុយបាន១ម៉ឺនដុល្លារដែលទទួលបានពីអតិថិជនក្នុងខែដំបូង។ខាងក្រោមគឺជាទិកនិកចំនួន៣​ ដែលកញ្ញាតែអនុវត្តន៍ជានិច្ច។

ទី១ស្រាវជ្រាវ ៖ កញ្ញា Luisa​បានរៀបរាប់ថា កញ្ញាស្រាវជ្រាវគ្រប់ពេលក្នុងហ្វេសប៊ុកនិងឆែកក្នុងប្រព័ន្ធអ៊ីនធើណេត ដើម្បីស្វែងរកអតិថិជនគោលដៅដែលមានសក្តានុពល។បន្ទាប់ពីនេះ កញ្ញាក៏បានផ្ញើអ៊ីមែលឬផ្ញើសារទៅកាន់ពួកគាត់ដើម្បីសួរនិងផ្តល់ព័ត៌មានជូន។កញ្ញាបាននិយាយដូច្នេះថា ប្រសិនបើអ្នកចង់បានជំនួយខ្ញុំរីករាយពិភាក្សានិងផ្តល់មតិយោបល់ដោយឥតគិតថ្លៃមុន រួចក៏សុំណាត់ជួបជាមួយពួកគេ។

ទី២ការសន្ទនា៖​កញ្ញាតែចំណាយពេលពី២នាទីទៅ៣នាទី ជជែកគ្នាជាមួយមនុស្សធ្លាប់ស្គាល់ និងមនុស្សទើបតែស្គាល់ថ្មីៗដើម្បីជជែកគ្នានិងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក តាមអ្វីដែលកញ្ញាអាចជួយពួកគេបាន។ពេលខ្លះ ចំណាយ​ពេលដល់៣០នាទីឯណ្ណោះ។

ទី៣ ទំនាក់ទំនង៖ កញ្ញាតែងធ្វើការទំនាក់ទំនងនឹងមនុស្សថ្មីៗជាច្រើន ជាមួយនិងការសាងទំនុកចិត្ត​ និងផ្តល់ភាពជឿជាក់ ផ្ទុយទៅវិញកញ្ញាផ្តល់ការបង្វឹកដោយឥតគិតថ្លៃជាមុន ហើយពួកគាត់ទាំងនោះក៏បញ្ចូនសារទាំងនេះនិយាយប្រាប់ទៅមនុស្សផ្សេងៗបន្ត៕

អត្ថបទ៖SREANG CHANDY

 

 

 

 

 

 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES