ប៊្រេនចិនLuckinកាហ្វេ មិនត្រឹមតែប្រជែងStarbucksនៅចិនទេ ថែមទាំងមានមហិច្ឆតាធំនៅទីផ្សារអាស៊ីទៀត

Luckin បង្កើតឡើងកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ ដោយបើកតូបតូចៗច្រើនជាងហាងសរុបជិត៣ពាន់សាខា ហើយបានដាក់លក់តាមអ៊ីនធឺណិត និងដឹកជញ្ជូនទាន់ចិត្តផងដែរ។ យីហោមួយនេះ ក្លាយជាគូប្រកួតប្រជែងពេញមុខជាមួយ Starbucks នៅប្រទេសចិន និងត្រៀមពង្រីកខ្លួនលក់ហ្រ្វេនឆាយក្រៅស្រុកទៀតផង ក្រោយចូលផ្សារហ៊ុនរួចមក។

យីហោល្បីក្នុងស្រុកមួយនេះ បានត្រៀមទុនវិនិយោគបន្ថែមប្រមាណ ២០០ លានដុល្លារកាលពីចុងឆ្នាំមុន ហើយបច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃជាង២ ពាន់លានដុល្លារហើយ ក្រោយប្រមូលប្រាក់ចំណូលសុទ្ធនេះមានតំលៃរហូតដល់ ២.៩ ពាន់លានដុល្លារកាលពីឆ្នាំមុន និង ២.២ ពាន់លានដុល្លារក្នុងរយៈពេល៤ខែចុងក្រោយនេះ។

ការនេះត្រូវបានគេសនិដ្ឋានថា ក្រោយចូលផ្សារហ៊ុនពង្រីកខ្លួនបានទាញការលក់ឲ្យកើនឡើងសម្បើមរហូតត្រូវបានគេចង្អុលចំមុខថាក្លាយជាគូប្រជែងធំជាងគេរបស់Starbucks នៅចិនទៅហើយ។ មួយវិញទៀត ក្រោយចូលទីផ្សារអន្តរជាតិថាមិនត្រូវនៅអាស៊ីនេះ ហ្វ្រេនឆាយចិនជាយីហោទីមួយប្រកាសប្រជែងតំណែងកំពូលទីផ្សារកាហ្វេនៅអាស៊ីហើយមើលទៅ។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ Luckin នៅក្នុងរបាយការណ៍របស់ខ្លួនបានឱ្យដឹងថាក្រុមហ៊ុននេះកំពុងបង្កើនការលក់ស្ទើរតែគុណនឹងពីរចំនួនរហូតដល់ ៨.៧ ពាន់លានកែវ ដោយលក់បានត្រឹម ៤.៤ ពាន់លានកែវនៅឆ្នាំ ២០១៣ ហើយរំពឹងថានឹងកើនដល់ ១៥.៥ ពាន់លានកែវក្នុងឆ្នាំ ២០២៣៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES