ពូជបង្គាខ្លា កំពុងតែនាំលុយចូលហោប៉ៅកសិកវៀតណាម ខណៈទីផ្សារចិនកំពុងតែត្រូវការខ្លាំង

អាជីវកម្មចិញ្ចឹមបង្គាខ្លាបានក្លាយមុខរបរថ្មីមួយ ដែលរកចំណូលបានខ្ពស់សម្រាប់កសិករនៅក្នុងប្រទេសវៀតណាម ដែលពូជប្រភេទនេះកំពុងតែពេញនិយមកនៅក្នុងទីផ្សារប្រទេសចិន ហើយវាកំពុងតែអំណោយផលផ្តល់ប្រយោជន៍អោយកសិករវៀតណាមធ្ងន់ហោប៉ៅជាមួយអាជីពនេះ។ 

យោងតាមស្ថាប័ននាំចេញគ្រឿងសមុទ្រវៀតណាម (VASEP) បានបង្ហាញថា ផលិតកម្មបង្គាខ្លាកាលពីខែ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១២.៧០០ តោនថយចុះ ១.៥% ពីឆ្នាំ ២០១៨ និងបង្គាខ្លាមានចំនួន ១៦.១០០ តោនកើនឡើង ៣.៩ %។ 

យោងតាមរបាយការចុងក្រោយរបស់ (VASEP) បានបង្ហាញថាបង្គារខ្លានៅក្នុងប្រទេសវៀតណាមលក់កាលពីឆ្នាំ ២០១៨ លក់បានចំណូលប្រមាណជា ២.៥ ពាន់លានដុល្លារ ហើយទីផ្សារធំបំផុតសម្រាប់ការនាំចេញគឺប្រទេសចិន ដែលជាដៃគូគ្រឿងសមុទ្រធំបំផុតរបស់ប្រទេសវៀតណាមសម្រាប់សត្សវត្សទី ២១ នេះ។ 

បង្កងខ្លាកំពុងតែពេញនិយមខ្លាំងនៅក្នុងប្រទេសវៀតណាមជាពិសេសគឺនៅតាមដងទន្លេមេគង្គ ដែលបង្កងខ្លាត្រូវបានកសិករវៀតណាមកើបលុយរាប់លានដុល្លារក្នុងរយៈកាលចុងក្រោយនេះ ហើយឱកាសនេះ កម្ពុជាក៍អាចប្រកបអាជីពមួយនេះបានដែរ ខណៈដែលទីផ្សារចិនបានក្លាយជាសំបុកនាំចេញទំនិញធំជាងគេមួយនៅអាស៊ីនាពេលអនាគត។ 

សហគ្រិនកម្ពុជាគួរពិចារណាអំពីចំណុចនេះក្នុងការរកស៊ីក្នុងវិស័យកសិកម្ម ខណៈដែលមានសហគ្រិនមួយចំនួនកំពុងតែទទួលបានផ្លែផ្កាពីការចិញ្ចឹមបង្កងពូជប្លែកៗបែបនេះកន្លងរួចមកហើយ តួរយ៉ាងដូចជាបងប្រុសរដ្ឋា ដែលនាំយកពូជបង្កងអូស្រ្តាលី Crayfish ពីថៃមកចិញ្ជឹមទទួលបានជោគជ័យនៅខេត្តបាត់ដំបងទទួលបានជោគជ័យគួរអោយកោតសរសើរ។ 

អត្ថបទដោយ៖​ នេន សុធី 

RELATED ARTICLES