“ បង់រំលស់ជាមួយគម្រោងផ្ទាល់ ដោយគ្មានការប្រាក់” ជារឿងបោកប្រាស់មែនទេ?

“ បង់រំលស់ជាមួយគម្រោងផ្ទាល់ ដោយមិនគិតការប្រាក់” តើនេះ ជាការផ្សព្វផ្សាយបោកប្រាស់ដែរឬទេ ខណៈ បើគិតគូរទៅ អាចលើសតម្លៃដើមថែមទៀតផង ឬខ្លះគេបានបូកបន្ថែមអត្រាការប្រាក់ នៅក្នុងតម្លៃអចលនទ្រព្យដែលគេបានលក់ជូនអតិថិជន។

ការពិតទៅ យើងមិនអាចនិយាយថា យុទ្ធសាស្ត្រ បង់រំលស់ជាមួយគម្រោង ដោយគ្មានការប្រាក់ ជាការបោកប្រាស់ ឬមិនមែននោះទេ ។ នេះបើយោងតាមប្រសាសន៍របស់លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal។

មែនទែនទៅ ប្រសិនបើជាការបោកប្រាស់មែន ទាល់តែភាគគីម្ខាងទៀត មិនស្មគ្រ័ចិត្ត ក្នុងការទិញដូរ ក៏ប៉ុន្តែ គ្រប់ការទិញដូនេះ បានកើតឡើងពីការស្មគ្រ័ចិត្ត របស់ភាគីទាំងសងខាង ព្រោះមុននឹងគេលក់ឲ្យយើង គេក៏បានបង្ហាញទាំងអស់ អំពីតម្លៃ អំពីការបង់ប្រាក់ អំពីអចលនទ្រព្យជាដើម។ 

នៅលើលោកនេះ គ្មានអ្វីដែលបានមកទទេរៗនោះទេ អ្នករកស៊ី អ្នកអភិវឌ្ឍន៍ទាំងអស់ គាត់ក៏បាន ខ្ចីពីធនាការដើម្បីយកមកវិនិយោគដែរ ដូចនេះ ប្រភពទុនដែលគាត់បានយកមកក៏មានការប្រាក់ ដូចនេះ គាត់បញ្ចេញទៅវិញក៏មានការប្រាក់ដូចគ្នាដែរ តែនេះគឺជា សិល្បះរបស់អ្នកអភិវឌ្ឍ និងអ្នកលក់ ។នេះបើយោងតាមការបន្ថែមរបស់លោកឧកញ៉ា ។

បើគិតថា នេះជាយុទ្ធសាស្ត្របោក ប្រហែលយើងជាមនុស្សលោភលន់ ចង់បានរបស់គេដោយចំណាយតិច តែវាអាចមានហានិភ័យដល់ខ្លួនឯង នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង ក៏ទម្លាក់កំហុសដល់ភាគីម្ខាងទៀត ថាគេបោកប្រាស់ខ្លួនឯង។

យ៉ាងណាមិញ ការបង់រំលស់ជាមួយម្ចាស់គម្រោង វាអាចមានហានិភ័យផងដែរ ព្រោះអតិថិជន​ ភាគច្រើន មិន​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការ​បង់​រំលស់​របស់​ខ្លួន​បាន​ជាក់​លាក់​ដូច​ដែល​ធនាគារ​បាន​ធ្វើ​នោះ​ទេ និង​មិន​បាន​សិក្សា​ពី​ភាព​ស្រប​ច្បាប់​នៃ​គម្រោង ក៏ដូចជា​កម្មសិទ្ធិ​នៃ​ផ្ទះ​ដែល​ខ្លួន​បាន​ទិញ​នោះ​ដែរ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

រូបភាព៖ តំណាង

USNews Logo
Online

RELATED ARTICLES