ម្ចាស់យីហោ LM Cake បង្ហើបពីក្បួន ៤ យ៉ាងធ្វើអោយភ្ញៀវចូលទិញហើយចង់ទិញទៀត

 បើនិយាយពីយីហោ LM Cake មានមនុស្សច្រើនណាស់ដែលបានស្គាល់យីហោមួយនេះព្រោះទាំងរសជាតិនិងការរចនាម៉ូតនៅលើនំខេកគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ហើយក្នុងមួយថ្ងៃយីហោ LM Cake មួយនេះអាចលក់បានរហូតទៅដល់ ២០០នំផងដែរ។ 

យោងតាមបទសម្ភាសន៍ជាមួយ Business Cambodia លោកស្រីកៅ អមរី ដែលជាម្ចាស់យីហោ LM Cake បានបង្ហើបនៅក្បួន ៤ យ៉ាងដែលធ្វើអោយភ្ញៀវចូលទិញហើយចង់ទិញទៀត 

១. រសជាតិនំ ថៅកែស្រីវ័យក្មេងបាននិយាយថា អ្នកទាំងអស់គ្នាត្រូវតែដឹងថាហាងនំមួយដែលអាចទទួលបានជោគជ័យគឺផ្តោតសំខាន់ខ្លាំងជាងគេនោះគឺរសជាតិនំរបស់យើងត្រូវតែឆ្ងាញ់ ហើយមានរសជាតិប្លែកពីគេ ជាពិសេសរសជាតិនំមួយនោះត្រូវតែត្រូវមាត់ប្រជាជនខ្មែរ ជាពិសេសយើងត្រូវតែបង្កើតរសជាតិថ្មីសំរាប់ហាងរបស់យើង តែយើងត្រូវតែភ្លក់វាអោយបានម៉ត់ចត់បើឃើញថាឆ្ងាញ់ចាំធ្វើវាយកទៅលក់នោះទើបអាចទទួលបានជោគជ័យ។

 ២. សេវាកម្ម ម្ចាស់ស្រី LM Cake បានបន្តទៀតថាហាងមួយដែលអាចទទួលបានជោគជ័យ ហាងមួយដែលមានអតិថិជនគាំទ្រច្រើនគឺសំខាន់ជាងគេលើសេវាកម្មនឹងហើយ កាលណាដែលមានអតិថិជនខលមកម្មង់នំយើងហើយ ហើយយើងសេវាកម្មនៅក្រុមហ៊ុនយើងលឿននិងទាន់ចិត្តទៅពួកគាត់នោះគាត់នឹងក្លាយជាម៉ូយ Cake របស់យើងជាក់ជាមិនខាន។ 

៣. Admin Page លោកស្រីអមរី បានលើកឡើងទៀតថាពេលខ្លះហាងយើងមានការគាំទ្រច្រើនគឺការតបឆាតលឿននោះហើយ ហេតុនេះហើយបើយើងលក់នំតាមអនឡាញយើងគួរតែមានគ្រប់គ្រង់ Page អោយបានច្បាស់លាស់ នឹងបែងចែកអ្នកចាំឆ្លើយអោយបានពិតប្រាកដ ព្រោះអតិថិជនមួយណាក៏ត្រូវការសេវាលឿនរហ័សដែរ។ 

៤. Update ម៉ូតនំ ថៅកែស្រីវ័យក្មេងបាន បញ្ជាក់ថាជារឿងរាល់ថ្ងៃយើងត្រូវតែ Update ម៉ូតនំជារៀងរាល់ថ្ងៃ នឹងធ្វើម៉ូតនំណាដែលកំពុងតែពេញនិយមសំរាប់យុវវ័យ បើយើងចង់បានការលេងម៉ូតកាន់តែស្រស់ស្អាតយើងត្រូវមើលតាម Google ហើយយកមករៀនធ្វើដើម្បីអោយហាងយើងមានការលេងម៉ូតនំថ្មីៗជារឿងរាល់ថ្ងៃ។

 អត្ថបទដោយ៖ ធី ស្រីល័ក្ខ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES