មានដីទំនេរកុំទុកចោល! មកមើលអាជីវកម្មចិញ្ចឹមសត្វខ្នាតធំទាំង ៣ នេះ ដែលល្អបំផុតសម្រាប់រកស៊ីនៅកម្ពុជា

នៅតាមជនបទជាច្រើននៅប្រទេសកម្ពុជាកំពុងសល់ដីមួយចំណែកធំដែលមិនត្រូវបានគេប្រើការ ដែលវាជាឱកាសមួយ នៅក្នុងការរកស៊ីមុខរបរអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ Business Cambodia តែងតែបំផុសគំនិតទំាងអស់នេះដើម្បីជួយជាគំនិតរបស់សហគ្រិនវ័យក្មេងនៅកម្ពុជា។

សម្រាប់មុខរបរកសិកម្មធំនៅកម្ពុជាមាន ៣ ប្រភេទធំៗ ដែលអាចរកស៊ីបាននៅទីជនបទប្រទេសកម្ពុជា៖ 

១.របរចិញ្ចឹមគោយយកសាច់

បន្ទាប់ពីត្រឡប់មកពីប្រទេសអីស្រាអែលវិញ ដោយសារស្រលាញ់ការរកស៊ីពេក ខ្ញុំបានតាំងចិត្តថាមិនធ្វើការអោយគេដាច់ខាត ខ្ញុំត្រូវតែចេញរកស៊ី ដើម្បីមានម្ចាស់ការលើខ្លួនឯង ដោយពេលនោះខ្ញុំបានដើមទុនមួយចំនួនពីការធ្វើការនៅប្រទេសអីស្រាអែល  និងដើមទុនមួយចំនួនទៀតពីក្រុមគ្រួសារ លោកក៏សម្រចចិត្តបើកកសិដ្ឋានចិញ្ជឹមគោយកសាច់មួយកន្លែង ដែលចំណាយដើមទុសអស់ប្រមាណជា ២ ម៉ឺនដុល្លារអាមេរិក។

អតីតនិស្សិតពេទ្យសត្វរូបនេះបានបង្ហើបថា ជំហានដំបូងបំផុតគឺយើងចាប់ផ្តើមចិញ្ជឹមគោយកសាច់ ដោយក្នុងនោះយើងបានដាក់គោសាច់ជិត ២០ ក្បាល ក្នុងការចិញ្ជឹមជំហានដំបូង ដោយយើងយកគោទាំងនោះមកថែទាំនៅក្នុងកសិដ្ឋានត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ ពេលដែលគោពេញសាច់អាចត្រូវប៉ាន់ជាមួយទីផ្សារ យើងនឹងលក់ចេញ ហើយបន្តនាំចូលគោពីអ្នកភូមិបន្ថែមទៀតដើម្បីយកមកថែទាំនៅក្នុងកសិដ្ឋាន សម្រាប់តម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ ហើយពេលនេះសាច់គោរបស់យើងកំពុងត្រៀមលក់ចេញពីកសិដ្ឋានបណ្តើរៗហើយ ។

២.របរចិញ្ចឹមបង្កង

លោកបានបន្ថែមថាបង្កងដែលលោកចិញ្ជឹមក្នុងកសិដ្ឋានសព្វថ្ងៃគឺពូជ ក្រេយហ្វីស Crayfish ដែលជាពូជបង្កងមានប្រភពមកពីប្រទេសថៃ ហើយជាពូជដែលធន់ ងាយស្រួលក្នុងការចិញ្ជឹម សមស្របជាមួយនិងអាកាសធាតុប្រទេសកម្ពុជា​ ថែមតាំងមានតម្លៃខ្ពស់នៅលើទីផ្សា​រដោយ ១ គីឡូតម្លៃ ៣០ ទៅ ៣៥ ដុល្លារ ។ ចំពោះកូនពូជដែលលក់អោយគេចិញ្ជឹមវិញកូនដែលមានប្រវែង ២.៥ សង់ទីម៉ែត្រ គឺ ១ពាន់ ទៅ ២ពាន់រៀល ហើយក្នុងមួយខែៗលោករកចំណូលបានប្រហែល ៨០០ ទៅ ១.០០០ដុល្លារឯណោះ។

លោកបានបន្ថែមទៀតថា នៅក្នុងកសិដ្ឋានរបស់លោកផលបង្កងត្រូវបានបែងចែកជាពី គឺបង្កងសម្រាប់លក់សាច់ដែលចិញ្ជឹមរយៈពេល ៣ ទៅ ៤ ខែ ទើបអាចចាប់លក់បានដោយក្នុងមួយគីឡូប្រហែលជា ១០ ទៅ ១៣ ក្បាលបង្កង រីឯបង្កងលក់ពូជគឺតាំងពីញាស់រហូតដល់ប្រមូលផលគឺរយៈពេលប្រហែល ៤៥ ថ្ងៃទៀបអាចលក់កូនបាន។

៣.របរចិញ្ចឹមសត្វស្លាប 

មិនខុសអ្វីពីអ្នកចិញ្ចឹមមាន់ដទៃប៉ុន្មាននោះទេ អ្នកមីង ទួត ផល្លាយ ដែលបច្ចុប្បន្នជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ពងស្ថិតនៅភូមិធ្នោះ ឃុំអង្គកែវ ស្រុងទាំង បាននឹងកំពុងកាកបកយ៉ាងខ្លាំងជាមួយនឹងមុខរបរចិញ្ចឹមមាន់មេ យកពងលក់ឱ្យម៉ូយរបស់គាត់ ដោយក្នុងមួយខែគាត់អាចរកចំណូលបានជាង ១ពាន់ដុល្លារ ឯណ្ណោះ។

ថ្លែងប្រាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក វេង សាខុន អ្នកមីង ទួត ផល្លាយ បានមានប្រសាសន៍យ៉ាងដូច្នេះថា បច្ចុប្បន្នអ្នកមីងកំពុងចិញ្ចឹមមាន់ពងចំនួនជាង ១,៥ ម៉ឺនក្បាល ដោយក្នុង១ថ្ងៃ គាត់អាចប្រមូលពងមាន់បានប្រមាណ ៩ពាន់ពង និងអាចលក់ចេញក្នុងតម្លៃជាង ៤០០រៀល ក្នុងមួយគ្រាប់។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

USNews Logo
Online

RELATED ARTICLES