CEO Ford ជោគជ័យខ្លាំងលើទីផ្សារប្រកួតប្រជែងរថយន្ត ព្រោះមានបុគ្គលខ្លាំងម្នាក់នៅពីក្រោយខ្នង

លោក Henry Ford គឺជាស្ថាបនិករបស់ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះខ្លាំងមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដទៃទៀត។ គ្រប់ផលិតផលរថយន្តរបស់ក្រុម Ford គឺភាគច្រើនតែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាជននៅជុំវិញពិភពលោក ។ ភាពល្បីល្បាញនេះគឺអាស្រ័យមកពីស្ថាបនិកក្រុមហ៊ុននេះ មានក្រុមការងារផលិតប្រកបដោយស្តង់ដារ និងមានអ្នកឌីស្សាញរាងរថយន្តដ៏ជំនាញជាច្រើនរូបផងដែរ ។ 

កាលពីមុនក្នុងចំណោមក្រុមការងារនៅក្នុងក្រុមហ៊ុន Ford ទាំងអស់មានបុគ្គលម្នាក់ដែលជាអ្នកនៅពីក្រោយភាពជោគជ័យរបស់ស្ថាបនិក Ford និងក្រុមហ៊ុន Ford ទាំងមូល។ បុគ្គលម្នាក់នោះគឺលោក Lido Anthony Lee Iacocca ។ 

លោក Lido Anthony Lee Iacocca ដែលជាអតីតប្រធានក្រុមហ៊ុន Chrysler និងជាមនុស្សម្នាក់ ដែលត្រូវបានពិភពលោកស្គាល់ថាជា “បិតាស្ថាបនិក” របស់រថយន្ត Ford Mustang ។ 

លោក Lee បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងឧស្សាហកម្មរថយន្តរបស់ក្រុមហ៊ុន Ford Motor Company ក្នុងអំឡុងឆ្នាំ ១៩៤៦។  គាត់ត្រូវបានស្ថាបនិក Ford និងក្រុមការងារទាំងអស់ ផ្តល់តំណែងជាអ្នកដឹកនាំក្រុមវិស្វកម្ម ដើម្បីឌីហ្សាញ និងច្នៃម៉ូតរថយន្ត ហើយចុងក្រោយលោកក៏បានបង្កើតរថយន្ត Mustang ដំបូងបំផុតនៅក្នុងឆ្នាំ ១៩៦៤។ រថយន្ត Ford Mustang ទទួលបានការគាំទ្រយ៉ាងខ្លាំងតាំងតែពីអំឡុងឆ្នាំនោះ រហូតដល់បច្ចុប្បន្ននេះ ។ ជាអកុសលលោក Lido Anthony Lee Iacocca បានទទួលមរណៈភាពនៅក្នុងអាយុ ៩៤ឆ្នាំ ៕ 

អត្ថបទដោយNen Sothea (Leadership Editor) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES