Li Ziqi ធ្លាប់គេងក្រោមស្ពាន និងធ្វើជាអ្នកបម្រើគេ បែរមកក្លាយជាសេដ្ឋី តាមរយៈវីដេអូម្ហូបបុរាណ

Li Ziqi គឺជាសេដ្ឋីនីវ័យក្មេងរបស់ប្រទេសចិនតាមរយៈការធ្វើវីដេអូរបស់នាង។ Ziqi កើតនៅក្នុងឆ្នាំ ១៩៩០ ក្នុងគ្រួសារក្រីក្រនៃខេត្តស៊ីឈួនប្រទេសចិន។នាងបានក្លាយជាក្មេងកំព្រាតាំងតែពីក្មេងក្រោយពេលឪពុកម្តាយនាងបានលែងលះគ្នាមក នាងបានមករស់នៅជាមួយជីដូនរហូតមកដល់ពេលនេះ។

Zigi មិនបានសិក្សារៀនសូត្រអ្វីបានខ្ពង់ខ្ពស់នោះទេ ដោយសារគ្រួសាររបស់នាងមានជីវភាពលំបាកខ្លាំងពេក នៅវ័យ១៤ឆ្នាំ នាងបានសម្រេចចិត្តចាកចេញពីស្រុកកំណើតមកកាន់ទីក្រុងដើម្បីរកការងារយកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់នាង។សេដ្ឋីនីវ័យក្មេងបានប្រាប់ឲ្យដឹងថា​ ព្រោះតែរៀនសូត្រមិនបានខ្ពង់ខ្ពស់ ហេតុនេះការងារដែលនាងទទួលបានគឺនៅពេលថ្ងៃនាងធ្វើជាអ្នកបម្រើនៅតាមហាង ហើយនៅពេលយប់នាងធ្វើការនៅតាមក្លឹបឬបាប៉ុណ្ណោះ។

ព្រោះតែជីវភាពនាងស័្មគ្រចិត្តធ្វើការងារគ្រប់យ៉ាងមិនថាធ្ងន់ស្រាលនោះឡើយ។ជីវិតរស់នៅក្នុងទីក្រុងរបស់ Ziqi ពិតជាមានភាពលំបាកខ្លាំងណាស់ ដោយពេលខ្លះនាងត្រូវគេងនៅតាមផ្លូវនៅក្រោមស្ពានជាដើម។

លុះដល់ឆ្នាំ ២០១២ ជីដូនរបស់នាងមានជំងឺ Ziqi ក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញជាមួយប្រាក់សន្សំបន្តិចបន្តួចដែលបានខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ក្រោយពេលត្រឡប់មកស្រុកវិញនាងបានចាប់ផ្តើមគំនិតបង្កើតអាជីពថ្មីសម្រាប់ខ្លួនឯងជាមួយជីវិតបែបអ្នកស្រុកស្រែចម្ការវិញម្ដង។

Ziqi បានចាប់ផ្ដើមបង្កើតជាក្លីបវីដេអូមួយបង្ហាញពី ជីវិតរស់នៅរបស់អ្នកស្រុកស្រែ ជាមួយនឹងការធ្វើស្រែចម្ការ ការធ្វើម្ហូបអាហារតាមបែបប្រពៃណី ក៏ដូចជាការរស់នៅ ស្លៀកពាក់បែបជនជាតិចិនបុរាណជាដើម។វីដេអូដែលនាងបានធ្វើមិនត្រឹមតែជាវីដេអូកំសាន្តជាមួយការធ្វើម្ហូប ការធ្វើស្រែប៉ុណ្ណោះទេ វាបានផ្តល់ចំណោះដឹងទៅដល់អ្នកទស្សនាតាមរយៈ របៀបធ្វើម្ហូបអាហារ ឧបករណ៍ប្រើប្រាស់ ការដាំដំណាំតាមបែបបុរាណផងដែរ។

ការបង្កើតវីដេអូដំបូងៗរបស់នាងមិនសូវជាទទួលបានការចាប់អារម្មន៍ពីអ្នកទស្សនាប៉ុន្មានទេ តែក្រោយមកគេហាក់ឃើញមានចំនួនអ្នកចូលមើលកើនឡើងជាលំដាប់ ហើយបច្ចុប្បន្ននេះចំនួនអ្នកមើលបានកើនដល់ទៅ៥៨លាននាក់នៅលើពីភពលោកហើយ Li Ziqi បានក្លាយជាសេដ្ឋីនីពីការបង្កើតវីដេអូរបស់នាងនៅក្នុងវ័យ ២៩ ឆ្នាំ។បើគិតត្រឹមខែសីហា ឆ្នាំ២០១៩នេះ Li Ziqi មានទឹកប្រាក់ដល់ទៅ ៨.៧ពាន់លានដុល្លារ ព្រមទាំងមានហាងលក់របស់របរប្រើប្រាស់ដែលធ្វើដោយដៃនាងមួយផ្ទាល់ខ្លួនថែមទៀតផង ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES