តោះ! មកដឹងការរចនាពណ៌ដ៏ប្រណិតនៃ OPPOF11 Pro ទាំងបីនេះ

បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារកម្ពុជាមិនទាន់បានប៉ុន្មានខែផង ស្រាប់តែត្រកូល F របស់ OPPO ទាំងបីគ្រឿងនេះទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទទូទៅ ថាជាទូរស័ព្ទដែលមានពណ៌សំបុរទាក់ទាញ និង ស៊ីវីល័យ។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ OPPO F11 Pro ម៉ូឌែលចុងក្រោយនេះ ដែលមានពណ៌ Thunder Black , Aurora Green បានបង្ហាញខ្លួនជាថ្មីម្តងទៀតក្នុងទំហំ ROM 128GB ជាមួយនឹងសមាជិកពណ៌ថ្មី OPPO F11 Pro Waterfall Gray ដ៏ស្រស់ស្អាតថែមទៀតផង។ 

ជាការពិតណាស់ ប្រសិនបើយើងក្រលេកមើលពីភាពស្រស់ស្អាតផ្នែកខាងក្រោយរបស់ OPPO F11 Pro ដែលមានពណ៌ Thunder Black ជាពណ៌កំពុងតែពេញនិយមខ្លាំងនោះ ត្រូវបានគេឲ្យដឹងថាវាជាពណ៌ ដែលបានរចនាឡើងបែប 3D Triple-Color Gradient ដែលមាន ន័យថាពណ៌បីរួមបញ្ជូលគ្នា មានពណ៌ស្វាយ ពណ៌ខៀវក្រម៉ៅ និង ពណ៌ខ្មៅរលោង បែប Nano Printing ដំបូងគេបង្អស់ក្នុងវិស័យទូរស័ព្ទ ដែលធ្វើឲ្យម៉ូឌែលនេះកាន់លេចធ្លោខ្លាំងតែ   ម្តង។ ចំណែក OPPO F11 Pro ពណ៌ Aurora Green វិញ បង្កើតឡើង ដោយការរចនា ពណ៌ បែប Dual Color Gradient  ជាការរួមបញ្ជូលគ្នានូវពណ៌ចំនួន២កើតចេញពីពណ៌ដ៏ពិសេសនៃពន្លឺរន្ទះពេលយប់បែបក្រម៉ៅ និងពណ៌បៃតង ដែលចេញពីរស្មីចែងចាំងនៅតំបន់ប៉ូលហាក់ដូចជាចង់ បង្ហាញពីផ្នត់គំនិតប្រកប ដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នករចនាដូច្នោះដែរ ។

 

រីឯ OPPO F11 Pro ពណ៌ Waterfall Gray វិញ គឺកាន់តែអស្ចារ្យទៀតហើយ ដោយវាជាការច្របាច់បញ្ជូលគ្នា រវាងពណ៌ស្វាយស្រាល បែក ពណ៌ស និងមានពន្លឺចែងចាំង ប្រដេញគ្នាបន្តិចៗ កាន់តែទាក់ទាញសម្រាប់សុភាពនារីគ្រប់រូប។ តាមការសង្កេតរបស់យើង ខ្ញុំកន្លងមក ឃើញថា OPPO ជាក្រុមហ៊ុនទូរស័ព្ទដៃដែលតែងតែគិតគូរ ពីការរចនារូបរាងខាងក្រៅប្រកបដោយភាពច្នៃប្រឌិត និង កាន់តែស្រស់ ស្អាត ពីមួយស៊េរី ទៅមួយស៊េរីទៀត ជាក់ស្តែង OPPO F11 Pro​ ជាប្រភេទស្មាតហ្វូនស៊េរី F ដែលមានសម្រស់ទាក់ទាញ និង កាន់តែថ្លៃថ្នូរ នៅពេលដែលោកអ្នកបានកាន់ក្នុងដៃ នឹងរឹតតែធ្វើឲ្យលោកអ្នកកាន់តែមានភាព High Show មួយកម្រិតបន្ថែមទៀត។ 

លើកនេះវាមិនត្រឹមតែមកជាមួយនឹងទំហំ ROM128GB ធំទេ វាបន្ថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost កាមេរ៉ាបង្កប់ខ្លួនចំកណ្តាល និង កាមេរ៉ាក្រោយភ្លោះ48MP+5MP ផងដែរ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញថតរូបនៅទីងងឹត ងាយស្រួលក្នុងការលេងហ្គេមអនឡាញ និង ការថតរូបភាពសន្លឹក រូបភាពវីដេអូ និង ការក្សាទុកកម្មវិធីផ្សេងៗបានយ៉ាងរលូន ក្នុងតម្លៃត្រឹមតែ 

359$ សម្រាប់ OPPO F11 Pro ទាំងបីពណ៌ Thunder Black , Aurora Green, Waterfall Gray  ៕ 

Adtag for Mobile Grow:-
Online

RELATED ARTICLES