ខណៈក្រូចឆ្មានាំចូលពីវៀតណាម ១០តោនក្នុងមួយថ្ងៃ កសិករមិនគួរមើលរំលងបច្ចេកទេសដាំក្រូចឆ្មាមួយនេះឡើយ

 

ត្បិតថាប្រទេសកម្ពុជាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្ដែបន្លែដែលមានលក់ទីផ្សារបច្ចុប្បន្នគឺនាំចូលពីប្រទេសជិតខាងរហូតដល់ ៨០ ភាគរយឯណោះ ហើយកសិករខ្មែរយើងដាំដំណាំសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសបានត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។ ទាំងនេះគឺដោយសារតែការខ្វះបច្ចេកទេសគឺជាកត្ដាចម្បងមួយ ដូច្នេះដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតប្រមូលចំណូលបន្ថែមទៀត លោកអ្នកមិនគួរមើលរំលងរបរដាំក្រូចឆ្មានេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសដាំក្នុងលូស៊ីម៉ង៍៖

១.ការជ្រើសរើសពូជ

ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ

២.ការលាយដីសម្រាប់ដាំ

  • ដីស្រែស្រទាប់លើ ៧០%
  • អង្កាមដុតរោលៗកុំឲ្យខ្លោចប្រមាណ ១០%
  • ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗប្រមាណ ១០%
  • ដាក់ជីលាមកប្រចៀវ ១គីឡូក្រាម ក្នុងមួយគុម្ព
  • ចុងក្រោយត្រូវលាយល្បាយខាងលើឲ្យសព្វ។

៣.របៀបរៀបចំលូសម្រាប់ដាំ

  • ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ ម៉ែត្រ។
  • បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២០ សង់ទីម៉ែត្រ បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ។
  • ត្រូវដាក់លូក្នុងគំលាតពីមួយទៅមួយប្រមាណ ៤ ទៅ ៥ ម៉ែត្រ
  • ត្រូវដាក់ល្បាយដែលបានលាយស្រាប់ចូលក្នុងលូប្រមាណ ៨០%។

៤.របៀបដាំ

  • ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា
  • ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ
  • ពេលដាក់កូនដាំគួរយកឈើដោតហើយចងដើម វាឲ្យនែនល្មមរួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃ។

៥.របៀបដាក់ជី

  • ក្រោយពីដាក់ដីដែលលាយជាមួយនិងជីធម្មជាតិរួចហើយ ត្រូវស្រោចទឹកថ្មាំសំលាប់មេរោគមុនសិន
  • ត្រូវរៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រណ្ដៅ
  • រយះពេល ១ ខែដំបូង មិនចាំបាច់ឲ្យជីវាទេ គ្រាន់តែស្រោចទឹកវា ២ ដងក្នុង១ថ្ងៃ។
  • ការដាក់ជីក្នុងរយះខែទី.២.៣.៤ គួដាក់ជី លេខ.១៦.៨.៨.ដើម្បីជំនួយដើម
  • គួរធ្វើចន្លោះគ្នាចន្លោះប្រមាណ ២០ថ្ងៃ ទៅ ២៥ថ្ងៃម្ដង បរិមាណឲ្យជី.គឺជី១ក្ដាប់ដៃលាយទឹក ៤ ផ្តិលស្រោច ដើមក្រូចឆ្មា៤ដើម។
  • ការដាក់ជីក្នុងខែទី ៥ និងទី៦ ប្រើជី.១៦.៨.៨ ដ៏ដែលបរិមាណឲ្យជី ១ក្ដាប់ដៃលាយទឹក២ផ្តិលស្រោចក្រូចឆ្មា ២ដើម។
  • ការដាក់ជីក្នុងខែទី ៧ តទៅយើងដាក់ជីលេខ ១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក ១ ផ្តិលប្រើស្រោចដើមក្រូចឆ្មា ១ ដើម។
  • ក្រោពីក្រូចឆ្មាចាប់ផ្ដើចេញផ្កាចេញក្ដិបនៅក្នុងខែទី ៩ ដល់ចុងខែទី ១០ ត្រូវដាក់ជីលេខ ១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើន បរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផកតិល ប្រើស្រោចដើមក្រូឆ្មា១ដើម។

៦.ការប្រមូលផល

យៈពេលប្រមាណជិត ១ ឆ្នាំ គឺជាពេលដែលលោកអ្នកអាចប្រមូលបានហើយ។

អត្ថបទដោយ៖ សារ ធូរ៉ា

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES