កុំមើលរំលងបច្ចេកទេសនេះឲ្យសោះ បើចង់ដាំដើមស្លឹកគ្រៃ ដោយចាយពេលតិច ហើយទទួលបានទិន្នផលខ្ពស់!

 

ស្លឹកគ្រៃ គឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវា ជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ហើយបច្ចុប្បន្នស្លឹកគ្រៃដែលកសិករដាំក្នុងស្រុកគឺទាន់អាចផ្គត់ផ្គងទីផ្សារបាននៅឡើយទេ ព្រោះថាខ្វះបច្ចេកទេសដាំ ដើម្បីទទួលបានទិន្នផលខ្ពស់។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកទៅដឹងពីបច្ចេកទេសដាំដើមស្លឹកគ្រៃ ឲ្យទទួលបានទិន្នផលខ្ពស់។

១.ការជ្រើសរើសពូជ

  • មុនដាំស្លឹកគ្រៃ ត្រូវជ្រើសរើសដើមស្លឹកគ្រៃដែលមានដើមល្អ ដែលមិនរងការបំផ្លាញណាមួយពីសត្វចង្រៃនោះឡើយ។
  • ស្លឹកគ្រៃមានពីប្រភេទ គឺប្រភេទស្លឹកគ្រៃអំបោះ និងស្លឹកគ្រៃត្រែង។ ស្លឹកគ្រៃត្រែង ដើមពណ៌ក្រហម ហើយមានដើមរឹងពិបាកហាន់ ចំណែកស្លឹកគ្រៃអំបោះមានដើមស្រួយមានជាតិទឹកច្រើន និងងាយស្រួលហាន់ជាង។ តែស្លឹកគ្រៃអំបោះ ជាពូជប្រភេទដែលមានតម្រូវការទីផ្សារច្រើនជាង។

២.ការរៀបចំដីសម្រាប់ដាំ

  • ត្រូវរៀបចំរណ្ដៅមានទំហំ ១,៥ សង់ទីម៉ែត្រ ជម្រៅរណ្ដៅ ២០ ទៅ ៣០សង់ទីម៉ែត្រ 
  • គម្លាតរវាងរណ្ដៅមួយទៅរណ្ដៅមួយប្រវែង ៦ ទៅ ៧ សង់ទីម៉ែត្រ
  • ក្នុងមួយរណ្ដៅៗដាំបានតែ ១ដើមប៉ុណ្ណោះ ធ្វើបែបនេះដើម្បីសន្សំសំចៃពូជ
  • បន្ទាប់មកត្រូវដាក់កម្ទេចស្លឹកឈើងាប់ហើយដាក់ជីលាមកសត្វធម្មជាតិច្របល់បញ្ចូលគ្នាដាក់ក្នុងរណ្ដៅនោះស្រោចទឹកវាចាំយកដើមមកដាំ។

៣.របៀបដាំ

  • លោកអ្នកអាចដាំដើមស្លឹកគ្រៃភ្លាមៗក៏បានឬផ្សាំគល់វាឲ្យដុះឫសសិនក៏បានប៉ុន្តែបើចង់ឲ្យស្លឹកគ្រៃដុះល្អនិងឆាប់លូតលាស់លឿន គួរតែផ្សាំវាឲ្យដុះឫស ៣ ថ្ងៃ ចាំយកទៅដាំ។
  • ស្លឹកគ្រៃគេអាចដាំវាបានច្រើនរបៀបអាចដាំតាមភ្លឺព័ន្ធជុំវិញស្រះភ្លឺស្រែជុំវិញផ្ទះអាចដាំលើកជារងដាំចម្រុះជាមួយរុក្ខជាតិផ្សេងទៀតក៏បាន។ប៉ុន្តែបើដាំលក្ខណៈចម្រុះល្អជាងព្រោះវាអាចបំពេញជីជាតិឲ្យគ្នាទៅវិញទៅមក។ បើស្លឹកគ្រៃដែលដាំដាច់វាដាច់ម្នាក់ឯង វាល្អដែរ តែមានស្លឹកពណ៌លឿង ក្រហម មិនសូវល្អ តែបើយើងដាំវាក្បែរដើមស្លឹកកន្ធំថេត និងដើមអង្គាដី ឃើញថាស្លឹករបស់វាលាស់ខ្ចីៗ និងដើមថ្លោសល្អ។

៤.របៀបថៃទាំ

  • ស្លឹកគ្រៃជាដំណាំងាយស្រួលដាំ មិនសូវមានសត្វចង្រៃបំផ្លាញ ដូច្នេះគ្រាន់តែស្រោចទឹកក្នុងមួយសប្ដាហ៍តែពីរដងប៉ុណ្ណោះ គឺពេលព្រឹក និងពេលល្ងាច។ 
  • ដោយឡែកជីបំប៉នវិញ ស្លឹកគ្រៃត្រូវការប្រភេទស្លឹកឈើរលួយដាក់ក្បែរគល់ជាការស្រេច។ 
  • ពេលដែលដាំបានរយៈពេល ១ អាទិត្យ វាចាប់ផ្ដើមលាស់ត្រួយ ហើយនៅពេលបានអាយុពី ៤ ទៅ ១៥ ថ្ងៃ វាចាប់ផ្ដើមដុះកូនតូច។ រយៈពេលនេះ យើងចាប់ផ្តើមដាក់កម្ទេចកម្ទី និងជ្រោយគល់វាដើម្បីបានលូតលឿន។

៥.ការប្រមូលផល

ពេលស្លឹកគ្រៃមានអាយុ ៦ ខែ អាចប្រមូលផលបានហើយ ប៉ុន្តែស្លឹកគ្រៃអាយុបាន ៤ ខែ គេអាចប្រមូលផលបានបណ្ដើរៗហើយ។ រយៈពេល ៦ខែ ជាអាយុអាចប្រមូលផលបាន ហើយកុំទុកយូរពេក ព្រោះបើយើងទុកឲ្យលើសពីនេះ វាខាតពេលនិងចំណូលទៅវិិញទេ។

អត្ថបទដោយ៖ សារ ធូរ៉ា

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES