បន្លែពីរមុខ ខ្មែរអាចដាំបានដោយខ្លួនឯង ប៉ុន្ដែដោយសារខ្វះរបស់ទាំងនេះ ទើបបន្ដនាំចូលពីវៀតណាមរាប់សិនតោនក្នុងមួយថ្ងៃ

 

លោកអ្នកបានដឹងស្រាប់មកហើយថាប្រទេសកម្ពុជាយើងបាននាំចូលបន្លែពីប្រទេសជិតខាងរហូតដល់ទៅ ៨០ ភាគ ហើយផលិតនៅក្នុងស្រុកបានត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក។

តាមរយៈការផ្ដល់បទសម្ភាសន៍រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ ជាមួយ លោក សម វិទូ ប្រធាន​អង្គការ​សេ​ដាក បានមានប្រសាសន៍ថា តាមការស្រាវជ្រាវ​របស់​សេ​ដាក រកឃើញថា ក្នុង​មួយថ្ងៃ កម្ពុជា​បាន​នាំចូល​ស្លឹកគ្រៃ ​៥០ ​តោន និង​ក្រូចឆ្មារ​យ៉ាងតិច​១០ ​តោនពី​ប្រទេស​វៀតណាម​។ 

លោក សម វិទូ បានបញ្ជាក់ទៀតថា មូលហេតុ​មួយចំនួនដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរមិនអាច​ផលិត​ផលិតផល​កសិកម្ម​ដោយ​ខ្លួនឯងបានដោយសារកតា្ដរួមមាន កសិករ​មិនទាន់​ទទួលបាន​បច្ចេកទេស​នៃ​ការដាំដុះ​គ្រប់គ្រាន់កង្វះខាត​ប្រព័ន្ធ​ធា​រាស្ត្រកង្វះ​ការផ្សព្វផ្សាយនិង​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការផលិត​ជាដើម​៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES