ខឹងចិត្តនៅផ្ទះទំនេរពេក សយ ច័ន្ទដាណែត លក់LC Brandតាំងពីបាតដៃទទេ រហូតសម្រេចបំណងទិញបានរថយន្ដទំនើប

 

ជាអ្នកលក់ផ្ដាច់ស្ដុកផលិតផលLC Brandមួយរូបមកពីខេត្តបាត់ដំបង សយ ច័ន្ទដាណែត ទើបទិញរថយន្ដបានថ្មីថ្មោង បានប្រាប់មកកាន់Business Cambodiaថា ខ្លួនស្ទើរតែនឹកស្មានមិនដល់ ដែលបានខិតខំប្រឹងប្រែងមកដល់ចំណុចនេះ ទាំងដែលមិនធ្លាប់ស្រមៃ នឹកគិតថាអាជីវកម្មអនឡាញ ទទួលបានផលចំណេញលឿនដូច្នេះនោះទេ។

ទាំងទឹកមុខញញឹម និងក្ដីរំភើប អ្នកកាន់ស្ដុកឆ្នើមមកពីខេត្តបាត់ដំបងរូបនេះ បានបង្ហើបពីប្រវត្តិខ្លះៗរបស់ខ្លួនថា ធ្លាប់ជាស្រ្ដីមួយរូប ដែលនៅតែផ្ទះ មើលតែកូន និងទទួលបន្ទុកការងារផ្សេងៗ និងធ្លាប់មានបទពិសោធន៍ជានារីមួយរូបដែលធ្លាប់ផលិតផលតាមអនឡាញតាំងពីឆ្នាំ២០១៥ ដែលកាលនោះរបរនេះហាក់ដូចជាលេងសើច ពោលគឺការលក់គ្មានគោលដៅច្បាស់លាស់ ដោយចេះតែលក់ គ្មានស្ដង់ដាអ្វីនោះទេ។កំឡុងពេលនោះ ស្រ្ដីរូបនេះក៏បានបញ្ជាក់ថា ការលក់ផលិតផលគឺប្រឈមនឹងហានិភ័យខ្លាំងមែនទែន ពីព្រោះការលក់គឺប្រថុយខ្លាំង គ្មានទីផ្សារច្បាស់លាស់នោះទេ រហូតមកដល់ចុងឆ្នាំ២០១៨ ទើបLC Brand បានចាប់កំណើត ដោយមិនបានគិតយូរក៏បានចាប់ឱកាសលក់ភ្លាមៗ រហូតហ៊ានវិនិយោគផ្ដាច់យកផលិតផល លក់ប្រចាំខេត្តតែម្ដង។

អ្នកស្រីសយ ច័ន្ទដាណែត ទើបតែទិញរថយន្ដសេរីទំនើប១គ្រឿង បានបង្ហើបទៀតថា រថយន្ដនេះមានតម្លៃជាង២ម៉ឺនដុល្លារ ជាលុយសុទ្ធដែលខ្លួនបានសន្សំពិន្ទុពីការលក់ផលិតផលLC Brand។គួរបញ្ជាក់ថា កន្លងមកអ្នកស្រី ក៏ធ្លាប់បានសន្សំពិន្ទុប្ដូររង្វាន់ យកគ្រឿងអង្ការជាច្រើន ដែលរួមមានទាំងខ្សែក ខ្សែដៃ រាប់ពាន់ដុល្លារឯណោះ។

LC Brand ជាម៉ាកផលិតផលគ្រឿងសំអាងថ្មីបំផុត ដែលមានមុខនៅលើទីផ្សារមិនដល់រយៈពេល២ឆ្នាំផង សន្ទុះនៃការគាំទ្រគឺមិនធម្មតានោះទេ ពោលគឺយីហោមួយនេះ មានតំណាងចែកចាយជាង៣០០០នាក់ និងមានផលិតផលជាច្រើនដែលកំពុងវាយលុក មានការប្រើប្រាស់ទូទាំងប្រទេស។ ជាអ្នកលក់មួយរូបក្នុងចំណោមសមាជិកជាច្រើនរាប់ពាន់នាក់ អ្នកស្រីសយ ច័ន្ទដាណែតក៏បានបង្ហើបថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងខ្លួនឯង ការជម្រុញពីគ្រួសារ ព្រមទាំងកត្តាផលិតផលដែលមានគុណភាពល្អ មានការទទួលស្គាល់ទាំងគុណភាព តម្លៃ និងមានច្បាប់ពីក្រសួងបានត្រឹមត្រូវ អ្វីដែលសំខាន់នោះ គឺកត្តាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលមានភាពជាម្ចាស់ការជាមេដឹកនាំច្បាស់លាស់ ជាពិសេសតែងតែមានផែនការដឹកនាំក្រុម មិនមានការសន្យាខ្យល់ ពោលគឺមានផលិតផលថ្មីៗវាយលុកទីផ្សារ និងមានច្នៃប្រឌិតក្នុងការផ្សព្វផ្សាយផលិតផលដោយទំនុកចិត្ត។ម្យ៉ាងទៀត អ្នកស្រីពិតជាអរគុណអស់ពីបេះដូង ដល់ម្ចាស់ផលិតផលLC brand ដែលបានខិតខំនាំផលិតផលនានាមកចែកចាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសក៏មិនភ្លេចដល់ដៃគូសហការនានាគ្រប់ខេត្តក្រុង ដែលតស៊ូលក់ជាមួយគ្នា ខិតខំប្រឹងប្រែងរហូតបានសមិទ្ធផលផ្លែផ្កាជាច្រើន បូកផ្សំនឹងការគាំទ្រពីអតិថិជន ដែលតែងតែជាវផលិតផលយកទៅប្រើប្រាស់ផងដែរ។

មិនខុសគ្នាពីសមាជិកក្រុម លោកស្រីឡាំ ស៊ីវហ្វុង ក៏បានមានប្រសាសន៍ផងដែរថា ពេលណាដែលតំណាងចែកចាយទាំងអស់ជោគជ័យ ក៏ជាក្ដីរីករាយរបស់ក្រុមហ៊ុន ពីព្រោះពួកគាត់សុទ្ធសឹងតែជាក្រុមគ្រួសារLC Brand ដែលកន្លងមកមានសមាជិកជាច្រើនបានជោគជ័យ ទិញផ្ទះ ទិញឡាន និងទទួលបានរង្វាន់មិនដែលដាច់នោះទេ ដូច្នេះគ្រប់ការខិតខំប្រឹងប្រែងតែងមានសមិទ្ធផល នេះជាដំណើរដ៏វែងឆ្ងាយរបស់LC brand ធានាថានាពេលខាងមុខយីហោគ្រឿងសំអាង១នេះនឹងពង្រីកឱ្យកាន់តែខ្លាំងបន្ថែមទៀត ពីព្រោះបច្ចុបន្នផលិតផលនេះ បានចែកចាយគ្រប់ខេត្តក្រុង ព្រមទាំងក្រៅប្រទេសមួយចំនួនផងដែរ ហើយលោកស្រីឡាំ ស៊ីវហ្វុងផ្ទាល់ ក៏មានផែនការអាជីវកម្មបន្ដបន្ទាប់ ដើម្បីពង្រឹងការលក់បន្ថែម។

LC Brand ប្រកាន់លើគោលជំហរជានិច្ចក្នុងការជួយស្រ្តីខ្មែរ ឱ្យមានមុខរបរ ក៏ដូចជាបង្កើនចំណូលដោយខ្លួនឯង អ្នកណាក៏ធ្វើបាន អ្នកណាក៏អាចទៅរួចឱ្យតែមានការតាំងចិត្ត និងតស៊ូ។គ្រប់គ្នាដែលចាប់អារម្មណ៍ផលិតផលLC brand ក៏ដូចជាព័ត៌មានចូលជាតំណាងចែកចាយតាមរយៈលេខទូរស័ព្ទ៖012 322 286 និង 092 75 67 89 ឬ Fackbook Page ៖ LC Brand និង អ្នកស្រីសយ ច័ន្ទដាណែត ផ្ទាល់ 081 55 3333 ឬ FB ៖ Net Arika

អត្ថបទដោយ៖ នឹម ផានុន (Pranun)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖ 010829602 

 

 

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES