ស្ថាបនិក Business Cambodia បង្ហើបក្បួនរកស៊ីបែបថ្មី ដែលកំពុងមានសក្តានុពលបំផុត

សព្វថ្ងៃនៅក្នុងស្រុកខ្មែរយើងនេះសន្ទុះនៃការរកស៊ី មានច្រើនមែនទែន ប៉ុន្តែគ្នាយើងខ្លះចូលចិត្តចាប់តែរបរបែបបុរាណៗ។ Business Cambodia លើកគំនិតមួយនេះឡើងមក ដើម្បីជំនួយដល់អ្នកដែលបំរុងនឹងចេញរកស៊ី ឬក៏កំពុងចាប់ផ្ដើមហើយ តែបែបបុរាណ ដោយទាញចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាឲ្យមករកស៊ីបែបសម័យថ្មីវិញ។ដែលការរកស៊ីបែបថ្មីនេះនឹងមានឱកាស​ទទួលបានជោគជយ័ច្រើនជាងការរកស៊ីបែបសម័យបុរាណ ដោយខាងក្រោមនេះជាការប្រៀបធៀបគ្នារវាងការរកស៊ីបែបបុរាណ និង ការរកស៊ីបែបថ្មី​ ថាវាមានលក្ខណៈខុសគ្នាដូចម្តេច?

ការរកស៊ីបែបបុរាណគឺគេចូលចិត្តដោះស្រាយតែតាមរបៀបចាស់ ហើយចូលចិត្តប្រើតែរបស់ចាស់ៗ។ ខ្ញុំសូមលើកឧទាហរណ៍មួយ មានគេបើកហាងតាំងពីជំនាន់មុន ហើយមនុស្សសមយ័យើងឥឡូវនេះយកអនុវត្តតាម ឬបើកហាងតាម​​ ទាំងអស់និងហើយហៅថា ការរកស៊ីបែបបុរាណ។

ការរកស៊ីបែបថ្មីវិញគឺគេបង្កើតហ្រេ្វនឆាយ គេបើកហាងលក់កាហ្វេដែរតែក៏ជាហាងកាហ្វេលក្ខណៈហ្រេ្វនឆាយដែរ។ចំនែក បែបបុរាណបើគេបើកហាងកាហ្វេមួយក៏ជាហាងកាហ្វេលក់តែតាមផ្ទះ ឬតាមជនបទធម្មតាៗទេ ហើយគ្មានគំនិតបង្កើតហ្រេ្វនឆាយទេ។ 

ហើយការរកស៊ីបែបថ្មីនិងវិញសុទ្ធតែជាមុខរបរទៅថ្ងៃអនាគត បានន័យថា៖២០ ទៅ ៣០ឆ្នាំទៀតអាជីវកម្មនិងអាចក្លាយទៅជាអាជីវកម្មដែលពេញនិយមខ្លាំងមែនតែននៅក្នុងស្រុកខ្មែរយើង។ យើងទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថារកស៊ីបែបថ្មីយ៉ាងម៉េច ហើយមានអីខ្លះ? ឧទាហរណ៍មួយពីកង់បី Passapp ឥឡូវគឺគេប្រើ App ចឹងបើយើងចង់ជិះកង់បី​ Passapp យើងគ្រាន់តែចូលទៅហៅតាម App លើទូរស័ព្ទដៃរបស់អក្នអាចហៅមកជិះបានហើយ ដោយមិនចាំបាប់ប្រើមនុស្សឲ្យទៅហៅមកដើម្បីបានជិះកង់បីដូចពីមុនឡើយ៕

 

អត្ថបទដោយ៖ថេង លាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES