៥ ចំណុចរបស់ CEO Google ជួយអោយអ្នកក្លាយជាមេដឹកនាំខ្លាំងពូកែដោយមិនដឹងខ្លួន

លោក Larry Page គឺជា CEO ក្រុមហ៊ុន Google ហើយលោកគឺជា CEO ម្នាក់ដែលឆ្នើមបំផុតនៅក្នុងក្រុមហ៊ុននេះ ។ ក្នុងការដឹកនាំលោក Larry Page គឺពិតជាគួរអោយគោតសរសើរពិតមែន ព្រោះលោកបានដឹកនាំក្រុមហ៊ុន Google អោយទទួលបានភាពល្បីល្បាញ និងជោគជ័យយ៉ាងខ្លាំង។ 

ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដឹកនាំរបស់លោកLarry Page ដែលអាចធ្វើអោយមេដឹកនាំធម្មតា ក្លាយជាមេដឹកនាំកំពូលក្នុងពេលខ្លី ។ 

១. ការព្យាយាមអស់ពីសមត្ថភាពដើម្បីស្វែងរកវិធីដឹកនាំដោយស្វ័យភាពដើម្បីឲ្យក្រុមរបស់គាត់ប្រមូលផ្តុំគំនិត និងការច្នៃប្រឌិតជាច្រើន ដើម្បីជួយឱ្យ Google រីកចម្រើន។ គាត់បានប្រកាសជួលបុគ្គលិកថ្មី និងបន្តស្វែងរកនិស្សិតបញ្ចប់ការសិក្សាដែលមានចំនួនរាប់ពាន់នាក់ ដើម្បីចូលរួមក្រុមការងាររបស់ Google ។

២. លោក Larry Page បានជម្រុញឱ្យបុគ្គលិករបស់គាត់ជឿលើគំនិតឆ្កួតៗ ហើយទទួលយកគំនិតទាំងអស់នោះ ពីព្រោះគំនិតទាំងនោះ គឺជាគំនិតដែលអាចផ្លាស់ប្តូរពិភពលោកបាន។

៣. Larry page ក្លាយជាអ្នកដឹកនាំគាត់ទំនងជាបានបញ្ចូលគំនិតច្នៃប្រឌិតរបស់អ្នកដទៃជាច្រើន ដើម្បីជម្រុញលើកទឹកចិត្តបុគ្គលិក។ ស្ថាបនិករូបនេះ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏ល្អបំផុតសម្រាប់បំផុសគំនិតបុគ្គលិកឲ្យសកម្មខ្លាំង។

៤. លោក Larry page បានខិតខំធ្វើការយ៉ាងឆាប់រហ័ស ក្នុងការលើកទឹកចិត្តឱ្យបុគ្គលិកមានការសម្រេចចិត្តឆាប់រហ័ស។ ដើម្បីធ្វើឱ្យវាអាចទៅរួចលោក Larry បានស្នើឱ្យបុគ្គលិកផ្តល់គំនិតល្អឱ្យគាត់នូវការធ្វើបច្ចុប្បន្នភាពចំនួន 60 ពាក្យ ឬឃ្លានៅលើគម្រោងបច្ចុប្បន្នរបស់គាត់ដូច្នេះគាត់អាចបង្កើនការច្នៃប្រឌិតជានិច្ចដោយមានប្រសិទ្ធភាពផងដែរ។

៥. ភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់ Larry page មានមនុស្សជាច្រើនដែលបានប្តេជ្ញាចិត្តធ្វើការក្នុងរយៈពេលដ៏យូឆ្នាំជាមួយក្រុមហ៊ុនដោយសារតែពួកគេមានជំនឿលើរូបគាត់ខ្លាំង។

អត្ថបទដោយ នេន សុធា (Leadership Writer)

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES