សំបុកអាយធីមានអាយុ៥ឆ្នាំហើយ! មកដឹងពីក្បួនរកស៊ីរបស់ម្ចាស់យីហោក្នុងស្រុកមួយនេះ

លោក ឡាវ សុភ័ក្ត្រ ជាស្ថាបនិក ហាងសំបុកអាយធី និងហាងលក់ទូរស័ព្ទដៃធានា កំពុងតែលក់ដាច់នៅក្នុងទីផ្សារទាំងគ្រឿងអេឡិចត្រូនិច និងទូរស័ព្ទដៃ ដែលអាចទាញចំណូលខ្ទង់ម៉ឺនដុល្លារក្នុងមួយខែៗ ហើយទើបតែបើកសាខាថ្មីនៅទួលគោកទៀតផង។

សហគ្រិនរូបនេះ មានយុទ្ធសាស្រ្តរកស៊ី ដ៏សាមញ្ញ៣ ប៉ុន្តែវាបានជួយឲ្យអាជីវកម្មរបស់គាត់ ទទួលបានការគាំទ្រច្រើនលើទីផ្សារ និងបន្តរីកចម្រើនរហូតមានអ្នកសុំទិញហ្រ្វេនឆាយពីគាត់ជាច្រើននាក់។

១.លក់តែផលិតផលមានគុណភាពខ្ពស់

លក់តែផលិតផលថ្មី និងមានការធានា សម្រាប់ហាងអេឡិចត្រូនិចជាច្រើន មានចំណុចទាំងនេះដូចគ្នា ប៉ុន្តែសម្រាប់ហាងមួយនេះ ជ្រើសរើសតែយីហោគ្រឿងអេឡិចត្រូនិកណាមានផលិតផលដែលមានគុណភាពខ្ពស់ និងប្រណិត ដែលធ្វើឲ្យអតិថិជនពេញចិត្តក្នុងការប្រើប្រាស់ ជាជាងគាត់ចំណាយលុយតិចតែច្រើនដងទៅលើការជួសជុល ដែលខុសពីការរំពឹងទុករបស់អតិថិជន។

២​.បង្កើនគុណតម្លៃ និងទំនុកចិត្ត

សំបុកអាយធី បង្កើនគុណតម្លៃ និងទំនុកចិត្ត តាមរយៈសេវាកម្មដែលផ្តល់ចេញឲ្យភ្ញៀវ ការធានាតែលើតែមាត់មិនបានធ្វើឲ្យភ្ញៀវត្រឡប់មកទិញពីអ្នកម្តងទៀតឡើយ។ សម្រាប់ហាងដែលចេញពីសហគ្រិនបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារមករកស៊ីរូបនេះ ប្រឹងប្រែងផ្តល់សេវាកម្មល្អបំផុតសម្រាប់ភ្ញៀវ ប្តូរយកគុណតម្លៃ និងទំនុកចិត្តពីភ្ញៀវ។

៣.បំប៉នចំណេះ និងជំនាញបុគ្គលិក

យុទ្ធសាស្រ្តរកស៊ីដែលម្ចាស់ហាងមួយនេះធ្វើជាប់ជាប្រចាំ គឺផ្តោតទៅលើបំប៉នចំណេះ និងជំនាញបុគ្គលិក ដែលគាត់ជាអ្នកផ្តល់សេវាកម្ម និងលក់ជូនអតិថិជនអ្នកប្រើប្រាស់។ កាលណាបុគ្គលិកមានចំណេះ និងជំនាញកម្រិតខ្ពស់ នោះគាត់អាចលក់ផលិតផលប្រណិតៗ កាន់តែដាច់ ដែលយុទ្ធសាស្រ្តនេះហើយជួយឲ្យគាត់បើកហាងទូរស័ព្ទមួយមានដំណើរការល្អ បើទោះបីមានហាងលក់ទូរស័ព្ទរាប់ពាន់នៅភ្នំពេញ។

លោក ឡាវ សុភ័ក្ត្រ ជាស្ថាបនិក ហាងសំបុកអាយធី និងហាងលក់ទូរស័ព្ទដៃធានា អាជីវកម្មនេះមានដំណើរការជាង៥ឆ្នាំមកហើយ​ ក្នុងការផ្តល់ជូនផលិតផលគ្រឿងអេឡិចត្រូនិច សម្រាប់អតិថិជន និងបណ្តាក្រុមហ៊ុននានា៕

ចូលទៅកាន់ផេកផ្លូវការ ហាងសំបុកអាយធី / Sombokit STORE

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES