កញ្ញា ឡៅ ដាណេ និស្សិតក្រីក្រ ត្រដរតស៊ូជំនះការលំបាករហូតបានអាហារូបករណ៍នៅ USA

កញ្ញា ឡៅ ដាណេ រៀន ជំនាញ ពាណិជ្ជកម្មព័ត៍មានវិទ្យា ដែលមានឳពុកជា​ ជាងប៉ះកង់ និង ម្ដាយជា អ្នកលក់ត្រី នាងបាននិយាយថាបើទោះបីជាគ្រួសារនាងមិនមានទ្រព្យសម្បត្តិច្រើនក៏ពិតមែនតែគ្រួសារ នាងតែងតែពោលពាក្យលើកទឹកចិត្តថាទោះបីជាក្រយ៉ាងណាក៏ត្រូវតែឲ្យកូនទៅសិក្សារៀនសូត្រដែរ។

នាងបានបន្ថែមថាមុននិងមកដល់ សាលាបញ្ញាសាស្រ្ត នាងមានការស្មុកស្មាញច្រើនពេកក៏សម្រេចចិត្ត ថាទៅចង់បួស ហើយពេលនិងក៏មានកម្មវិធីព្រះពុទ្ធសាសនា នាងក៏បានទៅបួសធ្វើជាដូនជីរយ:ពេល ១០ ថ្ងៃ​ បន្ទាប់មកក៏មានការប្រលងមួយក្នុងព្រះពុទ្ធសាលនាដោយមានអ្នកចូលរួមប្រលងចំនួន ៦០០នាក់ ហើយ កញ្ញា ដាណេ ក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ហើយក៏ទទួលបានអាហារូបករណ៍ពី សាកលវិទ្យាល័យបញ្ញាសាស្រ្ដ នាងក៏សុំថ្លែងអំណគុណយ៉ាងជ្រោលជ្រៅដល់លោកគ្រូ វ៉ា វីបុល ដែលបានផ្ដល់ឳកាសដល់រូប កញ្ញា ឲ្យបានសិក្សានៅក្នុងព្រះពុទ្ធសាលនា ហើយអាហារូបករណ៍ទទួល បានក៏ដោយសារតែការខំប្រឹងប្រែងរបស់លោកគ្រូផងដែល។

និសិ្សតស្រ្តីជួបឧបសគ្គ យើងជាស្រ្តីមានបញ្ហាជាច្រើន ជាពិសេសបញ្ហាពីមាត់អ្នកដទៃនឹងតែម្ដង មានគេនិយាយថាគ្រួសារអ្នកសុំទានមកដល់ហើយ នាងក៏មានការអន់ចិត្តដែល តែកញ្ញា ក៏បានតាំងចិត្ត ថាត្រូវតែផ្លាស់ប្ដូរគ្រួសាររបស់កញ្ញាឲ្យបាន តែការផ្លាស់ប្ដូររបស់កញ្ញាមិនមែនជាការតបតនោះទេ​ ឬ ការរិះគន់នោះទេ តែគឺចាប់ផ្ដើមពីកញ្ញាតែម្ដង នាងក៏បានខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្ពស់។

ការងារសហគមន៍ដែលកញ្ញាបានធ្វើវាមិនមែនទើបតែចាប់ផ្ដើមនោះទេវាជាការងារដែលកញ្ញាចូលចិត្ត ទាំងពីអាយុ ១៣ ឆ្នាំ មកម្លេះដោយសាតែកញ្ញាមាននិស្ស័យចូលចិត្តជួយអ្នកដទៃ។ កញ្ញា បាននិយាយទៀតថា នៅក្នុងគម្រោងដែលកញ្ញាបានធ្វើទាំងអស់គឺមានលោកម្ចាស់គ្រូ ប៉េង វិបុល នៅទីប្រឹក្សា បានកសាងអនុវិទ្យាល័យមួយនៅខេត្តកំពុងឆ្នាំង បច្ចុប្បន្ននេះដែលនាងកំពុងធ្វើទៀតនេះ និងធ្វើអាគារសិក្សាមួយឲ្យក្មេងៗ នៅជើងភ្នំ ឳរ៉ា កញ្ញាបានបន្ថែម ទៀតថាកញ្ញាខិតខំប្រឹងប្រែងធ្វើការ តែគេបែបជាគិតថាយើងធ្វើការក្រោមរូបភាពផ្សេង ដើម្បីផលប្រយោជន៍ខ្លួនឯងហើយ មនុស្សស្រីបែបនេះធ្វើការជាមួយមនុស្សចាស់ ប្រហែលមានគោលបំណងអ្វីមួយ ពាក្យទាំងនេះវាធ្វើឲ្យ ប៉ះពាល់ដល់ផ្លូវចិត្តកញ្ញាយ៉ាងខ្លាំង ។ កញ្ញា ធ្វើការសហគមន៍គឺមិនបានទទួលប្រាក់ខែទេ គឺធ្វើដោយសុទ្ធចិត្ត វាការងារនេះវាបានបង្រៀនឲ្យយើងចេះអត់ធ្មត់ តស៊ូ មេត្តា ករុណា និង​បានស្គាល់មនុស្សថ្មីៗ ជាច្រើន លើសពីនេះទៅទៀតកញ្ញាបាននិយាយថា វាបានធ្វើឲ្យយើងបានរៀនពីសង្គមរបស់យើង ហើយបច្ចុនប្បន្ននេះសង្គមយើងជួបនៅផលវិបាកអ្វីខ្លះ មួយវិញទៀតការងារសហគមន៍នេះមនុស្សឲ្យតម្លៃខ្លាំងណាស់។

នៅពេលដែលកញ្ញា ទៅសិក្សានៅ USA នេះនាងសប្បាយរីករាយណាស់នៅពេលដែលគេបានសួរ សំនួរពីភាពជាអ្នកដឹកនាំ និង កិច្ចការស្មាក់ចិត្ត នាងមិនខ្វះចម្លើយឲ្យទៅគេវិញទេ ដោយសាតែនាងមាន បទពិសោធន៍ ធ្លាប់ឆ្លងកាត់ និង​ ធ្វើកន្លងមក ។

ជាពិសេសជាងនេះទៅទៀត នៅពេលកញ្ញាទៅដល់សហរដ្ឋអាមេរិក មានមនុស្សជាច្រើនចង់ដឹងអំពីកិច្ច ការសហគមន៍ដែលកញ្ញាបានធ្វើ ហើយកញ្ញាទៅសិក្សានៅទីនោះត្រឹមតែ ១០ ខែប៉ុណ្ណោះ តែក្នុងរយ:ពេលនេះកញ្ញា មិនមែនត្រឹមតែសិក្សានោះទេ កញ្ញាក៏បានមមាយញឹកជាមួយការងារ សហគមន៍មួយទៀតដែលកញ្ញាទទួល ហើយបានចែករំលែកនៅអ្វីដែលបានធ្វើនៅសង្គមខ្មែរទៅដល់ សង្គមអាមេរិក ។ កញ្ញាបានធ្វើបទបង្ហា ដល់ទៅ ១៦ កន្លែងផ្សេងៗគ្នា ទាំងអង្គការក្រៅរដ្ឋាភិបាល សិស្សសាលា អ្នកជំនួញ ហើយការងារនេះវាមិនត្រឹមតែបានជួយយើងនោះទេ តែវាក៏ជះឥទ្ធិពលដល់សង្គម និង មនុស្សនៅជុំវិញខ្លួនយើង និង​ បានជាបទពិសោធន៍ផងដែល។

អត្ថបទដោយ គន្ធា (Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES